[ PART 24 ] ខ្ញុំខ្លាចលោកស្លាប់

2.8K 177 4
                                    

[ ប្រពន្ធមហាឃោរឃៅ ]

នាងតូចផាក ជីមីននៅតែមិននិយាយអ្វីទាំងអស់បានត្រឹមតែឈឺចិត្តស្អិតទ្រូងព្រោះពាក្យសម្តីទាំងប៉ុន្មានគឺចាក់ចំទ្រូងរបស់នាងតូច បើគេស្រឡាញ់យើងគេតាមរកយើងហើយមិនមេនគេបណ្តោយឲ្យយើងគេចពីគេរហូតនោះទេមេនអត់?

< ស្រាយចំណងវាចេញទៅ > ជីមីន ដែលស្ងាត់អស់មួយសន្ទះុក៏បង្ហើមមាត់និយាយឲ្យជីអាស្រាយចំណងអុីហ្វាព្រោះថាខ្លួនមិនចង់សម្លាប់មនុស្សទៀតទេ

< ហឹមសុំទោសជីមីនចាប់ពីពេលនេះខ្ញុំលែងទៅពាក់ពាន់ជាមួយទៀតហើយ > អុីហ្វា និយាយហើយក៏ដើរចេញទៅព្រោះខ្លួនលែងចង់ពាក់ពាន់ពិតមេន គេធ្វើបាបឆ្អែតឆ្អន់ហើយមិននៅភ្លើឲ្យគេធ្វើបាបទៀតនោះទេ

< ហឹក...ហឹក > ជីមីន ក៏ទម្លាក់ខ្លួនអង្គុយយំដូចទឹកបាក់ទំនប់យ៉ាងចឹងឈឺណាស់ឈឺចាប់ណាស់ដូចគេយកឈើស្រួយមកបុកចំទ្រូកយ៉ាងចឹង ឈឺលើសពីឈឺទៅទៀតខំគេចមុខពីគេដើម្បីកាត់ចិត្ត ក៏ប៉ុន្តែអ្វីដែលទទួលបាននោះគឺនឹកគិតពីគេលើសដើម

< ជីមីន!!! ឈប់យំទៅណាបើឯងនៅស្រឡាញ់គេឯងកុំកាត់ចិត្តទាំងបង្ខំអីព្រោះថាវាឈឺចាប់ណាស់ ឯងយំឲ្យឆ្អែតហើយឈប់គិតពីគេដឹងនៅ ហើយឯងត្រូវគិតថាឯងនៅមានបងនៅក្បែរនឹងនៅស្រឡាញ់ > ជីអា អង្គុយចះុជិតនាងតូចជីមីនហើយក៏ទាញជីមីនមកអោបនិយាយលួងលោមទោះបីជាឃ្លាតពីគ្នាមកច្រើនឆ្នាំក៏ដោយ បងនៅតែស្រឡាញ់ប្អូនជានិច្ច

< ម៉ោមីនងើបឡើងមកបងនាំឯងដើរលេងឲ្យសប្បាយចិត្តបើឯងចង់យំក៏យំឲ្យអស់មក > ជីអា នាងតូចជីមីនក៏ព្រមងើបឡើងហើយពួកគេក៏ឡើងឡានបើកចេញទៅដើរលេងតែម្តង

4ខែកន្លងផុតទៅ
ពោះរបស់នាងតូចគីម ថេយ៉ុងកាន់តែធំទៅៗពីមួយថ្ងៃទៅមួយថ្ងៃហើយទំនាក់ទំនងរបស់ថេយ៉ុងនឹងជុងគុកគឺកាន់តែជិតស្និតមិនសូវឈ្លោះប្រកែកគ្នាមានក្តីសុខសុភ័ក្តមង្គលមានតែស្នាមញញឹមមិនសូវជាមានទឹកភ្នែកនោះទេ តែខុសពីយ៉ុនហ្គីដែលចង់ក្លាយជាមនុស្សវិកលចរិកព្រោះតែនឹកជីមីនតាមរកជីមីនមិនឃើញមួយថ្ងៃៗគិតតែពីផឹកយំនឹកជីមីន។

[ ប្រពន្ធមហាឃោរឃៅ ]ចប់✔Where stories live. Discover now