[ PART 17 ] សង្ស័យ!!!

2.6K 181 1
                                    

[ប្រពន្ធមហារឃោរឃៅ]

នាងតូចផាក ជីមីនឈរផ្ជុងកាំភ្លើងសម្តៅទៅនាងល្អិត លី អុីហ្វាតែនាងល្អិតនេះមិនខ្លាចញរញើតបន្ទិចសោះឡើយនៅឈរសម្លក់នាងតូចទៀតផង

< បើជ្រុលជាខ្លាំងនាងបាញ់យើងឲ្យស្លាប់តែម្តងទៅ > អុីហ្វា ស្រែកគំហកឲ្យនាងតូចឯនាងតូចមិនចង់បាញ់ទេបើបាញ់ទៅបានអ្នកណាឲ្យនាងតូចធ្វើបាបទៀត?មិនងាយនោះទេព្រោះវាលឿនពេកហើយដែលសម្លាប់នាងល្អិតនោះ

< យើងមិនសម្លាប់នាងទេកុំភ័យ > ជីមីន និយាយដោយញញឹមចុងមាត់ដាក់នាងល្អិតនោះ

< ហឺស......មិនមេនខ្លាចដេកគុកទេមេនទេ? > អុីហ្វា

< ខ្លាចស្អី? បើដេកគុកមេនយើងដេកតាំងពីយូរ ហើយព្រោះយើងបានសម្លាប់មនុស្សមកច្រើនណាស់ ហើយយើងសម្លាប់ក៏មានហេតុផលដែលមិនមេន ចេះតែសម្លាប់ទេ > ជីមីន ត្រូវហើយបើសិនជាដេកគុកមេនគឺដេកតាំងពីយូរប៉ូលីសឯណាទៅមកហ៊ានចាប់ពួកគេនោះ?

< ហឹម....អស្ចារ្យម្លេះបងស្រី > អុីហ្វា

< បងស្រី?? យើងកូនរបស់ម៉ែនាងឯងពីកាល? > ជីមីន

< និយាយរកតែឈ្នះ > អុីហ្វា ស្រែកឲ្យនាងតូច

< ទៅលាងរបួសចេញទៅ ហើយកុំខំប្រឹងជំទាល ពេកប្រយ័ត្នអាយះមាត់ទៅមីក្មេងបិសាច > ជីមីន និយាយហើយក៏ដើរចូលការិយាល័យវិញ

< រីណាមកនេះទៅលាងរបួសនាងបន្ទិចទៅ > ថេយ៉ុង បក់ដៃហៅរីណាឯរីណាគ្រាន់តែលឺក៏រត់មកឡើងលឿនហើយក៏នាំអុីហ្វាទៅ Office របស់ខ្លួនលាងរបួសតាមពិតទៅជីមីនបាញ់នាងមួយគ្រាប់នឹងមិនចូលសាច់ទេគ្រាន់តែបញ្ឆិតចឹងហើយនាងគ្រាន់ តែអាយះឈាមហូរតែប៉ុណ្ណោះ

< ឈឺទេ? > រីណា សួរទៅកាន់អុីហ្វាដែលអង្គុយខឹងនឹងនាងតូចមិនបាត់សោះ

< សាកឲ្យពួកវាទះឯងបាញ់ឯងមើលថាឯងឈឺអត់? នាងឯងនេះសួរគ្មានខួរក្បាល > អុីហ្វា ឆ្លើយវិញទាំងម៉ួម៉ៅ អាមនុស្សកំពុងតែខឹងគេលេងខ្សែលើផង ឆ្លៀតមកសួរចឹងទៀត

< យីនាងនេះយើងគ្រាន់តែសួរយកគួរតើ តែឯងកុំ ភ័យចាំយើងសងសឹកឲ្យ > រីណា

[ ប្រពន្ធមហាឃោរឃៅ ]ចប់✔Where stories live. Discover now