[ PART 06 ] កុំភ័យអីពៅមាស

4K 274 5
                                    

[ប្រពន្ធមហារឃោរឃៅ]

ថ្ងៃថ្មីក៏បានឈានមកដល់នាយចន ជុងគុកក៏បានចេញពីមន្ទីពេទ្យហើយក៏មកសម្រាកនៅ Condo ព្រោះមិនចង់ទៅរញេរញៃនៅភូមិគ្រឹះនោះទេ

< យ៉ាងម៉េចហើយលោកចាហ្វាយ > ស៊ូជុន បានដើរចូលមកក្នុង Condo របស់នាយហើយក៏សួរទៅកាន់ចាហ្វាយមុនពេលយកអាហារទៅដាក់លើតុ

< យើងមិនអីទេយើងបានធូរស្រាលច្រើនហើយ > ជុងគុក

< ចាហ្វាយញាំអីសិនទៅដើម្បីឲ្យមានកម្លាំង នេះខ្ញុំទិញរបស់ដែលចាហ្វាយចូលចិត្តមកច្រើនណាស់ > ស៊ូជុន និយាយទាំងស្រាយអាហារដាក់ចានរួចកាន់ទៅឲ្យនាយ

< ដាក់លើទុកនឹងសិនទៅយើងមិនទាន់ឃ្លានទេ > ជុងគុក និយាយទាំងស្ងួតដាក់ចំណិតរបស់ខ្លួន

< ចាហ្វាយកើតអីមេនទេ? > ស៊ូជុន ដោយងឿងឆ្ងល់ពេកក៏សួរតែម្តងទៅក្រែងល៍ជួយចាហ្វាយរបស់ខ្លួនឯងបាន

< ពួកនាងយ៉ាងម៉េចហើយ? > ជុងគុក និយាយតែពិននឹងភ្លាមគឺស៊ូជុនដឹងបាត់ទៅហើយថានាយចង់សម្តៅលើពីណាគេ

< គឺពួកនាងអស់អីហើយចាហ្វាយ អូរ...ចាហ្វាយខ្ញុំលឺដំណឹងថាពួកនាងនឹងទៅចូលរួមក្នុងកម្មពិធីសម្ពោធក្រុមហ៊ុនឆេដែលហា៎ចាហ្វាយ > ស៊ូជុន

< អឹម...ចឹងល្អហើយឯងទៅរៀបចំផែនការទៅ បើខ្វះខាតអីខលហៅហ្សេនឲ្យមកជួយទៅ > ជុងគុក និយាយហើយក៏ងើបឡើងដើរចូលបន្ទប់ទឹកបាត់ ឯស៊ូជុនក៏មិននៅដែលគឺចេញទៅក្រុមហ៊ុនមីនយ៉ាងលឿនដើម្បីទំនាក់ទំនងទៅកាន់ហ្សេនដែលជាចំណិតរបស់មីន យ៉ុនហ្គី

#ក្រុមហ៊ុន មីន

< ជុន!!ឯងទៅណា? > យ៉ុនហ្គី ដើរចេញពីការិយាល័យរបស់ខ្លួនក៏ឃើញស៊ូជុនដើរកាត់នឹងក៏សួរតែម្តងទៅ

< បាទសាហ្វាយគឺខ្ញុំមករកហ្សេន > ស៊ូជុន អោនគំនាបដាក់នាយបន្ទិចមុននឹងនិយាយទៅកាន់នាយ

< ហ្សេនគេនៅក្នុងការិយាល័យរបស់យើង ហើយឯងរកហ្សេនមានការអីមេន? > យ៉ុនហ្គី

< គឺមាន...លោកចាហ្វាយខ្ញុំគាត់ឲ្យខ្ញុំរៀបចំផែនការដើម្បីកំចាត់អ្នកនាងថេយ៉ុងនឹងអ្នកនាងជីមីននៅថ្ងៃដែលសម្ពោធក្រុមហ៊ុនឆេ > ស៊ូជុន និយាយចប់ភ្លាមយ៉ុនហ្គីក៏ញញឹមឡើងដូចមានគម្រងអ្វីមួយយ៉ាងចឹង

[ ប្រពន្ធមហាឃោរឃៅ ]ចប់✔Where stories live. Discover now