មន្តស្នេហ៍គ្រូពេទ្យមុខស្រស់ part 17

580 49 0
                                    

[ខ្ងុំមិនត្រចៀកសទៀតទេ តែត្រូវការបកស្រាយពីថេយ៉ុង មិត្តរបស់ខ្ងុំសិន ]

" ជីមីន បងសុំអនុញ្ញតតិចណា " ជីន ស្រែកហៅពីរខាងក្រៅដើម្បីសុំអនុញ្ញត ។

" ចូលមកបង " ជីមីន អង្គុយមើលឈ្មោះអ្នកជំងឺនៅក្នុងបន្ទប់ ។

  " មានមនុស្សប្រុសគេមករកឯង "

  " អ្នកណាគេ "

  " បងមិនដឹងទេ គេចូលមកសួររកឯងទាំងម្តង "

  " មនុស្សប្រុស មែន " ជីមីន សួរភ្លាមព្រោះគេខ្លាចជួបមនុស្សយប់មិញនិង ព្រឹកឡើងថាទៅយកគេតែមិនឃើញមុខសោះ តែពេលគេមកដល់មន្ទីពេទ្យគឺតារាងការងារបស់គេបាននៅតែគេមិនបានក្បត់ពាក្យសន្យាទេ ។

" បាទ "

" ចឹងអាចឲ្យគេចូលមកណា " ជីមីន និយាយទាំងក្រឡេកមើលនាឡិកា ព្រោះជីមីន មិនងាយអនុញ្ញាតឲ្យអ្នកណាចូលមកការិយាល័យរបស់គេផ្តេសផ្តាសទេ ព្រោះព្រឹកមិញគេ បានរត់មកធ្វើការនៅម៉ោងប្រាំមួយ ព្រោះខ្លាចអ្នកម្ខាងទៀតវាតាមមក ។

" បាទ " ជីន តបហើយដើរចេញទៅបាត់ ហើយក៏ប្រាប់ភ្ងៀវរបស់ជីមីន ភ្លាម ។

ជីមីន បានស្តាប់លឺសម្លេងបេះដូងរបស់ខ្លួន វាពិតជាលោតលឿនខ្លាំងណាស់ តើអ្នកណាមកលេងគេទៅ ។

" អនុញ្ញាតហើយមែនទេ លោកគ្រូពេទ្យជីមីន " សម្លេងប្រុសកំពូលសង្ហារ បានបន្លឺឡើងដែលធ្វើឲ្យជីមីន ងាកមើលយ៉ាងលឿន ។

" លោកគ្រូ មីនហូ " ជីមីន ងើបពីកៅអីហើយតបទាំងទៅវិញទាំងញញឹម ហើយរត់ទៅអោបដោយភាពត្រេកអរ គេជាមិត្តភក្តិសិទ្ធិស្នាលនិងគ្នា តាំងពីរនៅសម័យរៀន ។

" ជីមីន សុខសប្បាយទេ "

" ធម្មតាទេ ហើយលោកសុខសប្បាយអត់ ហើយវាពិបាកទេមើលចុះស្គមលែងសង្ហារហើយ " ជីមីន សួរទាំងបង្វិលខ្លួនរបស់មីនហូ ដើម្បីមើលឲ្យសព្វ ។

" ជីមីន ឯងសួរមួយៗក៏បានដែរតើ " មីនហូ និយាយទាំងសើចតិចៗ ព្រោះគេបានលួចស្រលាញ់ជីមីន តាំងពីជួបគ្នាដំបូង តែគ្មានអ្វីផ្លាស់ប្តូរទេព្រោះគេមិនទាន់ហ៊ានសារភាព ។

🌈មន្តស្នេហ៍គ្រូពេទ្យមុខស្រស់🌈(ចប់)Where stories live. Discover now