មន្តស្នេហ៍គ្រូពេទ្យមុខស្រស់ part 47

719 43 0
                                    

[របៀបសុំរៀបការ ]
 
   ពីធីជប់លៀងខ្នាតតូចនៅមុខភូមិគ្រឹះរបស់ត្រកូលគីម  នេះជាពិធីជប់លៀងលាភាពសីុងហ្គលរបស់កូនចៅ ថេយ៉ុង ក្នុងពិធីបែបមានតែសមាជិកគ្រួសារកូនចៅអង្គរក្ស និងមិត្តភក្តិ ដែលបានអញ្ជើញឲ្យចូលរួមតែប៉ុណ្ណោះ ។
  " ចង់ញញឹមបែបនេះមកធ្វើបាបកូនចៅមែនទេ "  ជីមីន និយាយទាំងញញឹមនៅពេលដែលរាងក្រាស់ធ្វើបាបកូនចៅយ៉ាងរហ័ស ។
  " មែនហើយអូនសម្លាញ់គេបានកាដូរច្រើនណាស់ "
  " បងចង់លេងអី ឆាប់លេងចង្កេះអូនភ្លាមទៅ ឲ្យលឿន "
  " ចិត្តត្រជាក់តិចទៅណាអូនសម្លាញ់ តិចទៀតអូនដឹងហើយណា "
  " ឆាប់ប្រាប់អូនភ្លាមទៅ " ជីមីន រលាស់ដៃស្វាមីចេញ ធ្វើជាការង៉ក់ងរព្រោះប្តីគេនឹងជាងអីទៅទៀត ។
  " កុំខឹងបងណា ប្រយ័ត្នកូនក្នុងពោះណា "
  " ឆាប់ប្រាប់អូនមកចឹង " ជីមីន និយាយម្តងទៀត ព្រោះចង់បានចម្លើយ មានប្រពន្ធហើយនៅតាមធ្វើបាបកូនចៅទៀត ។
  " សូមអញ្ជើញកូនកម្លោះនិងកូនក្រមុំ មកឡើងលើឆាក ព្រោះម្ចាស់កម្មវិធីធំមានការពិសេសឲ្យ សូមទះដៃមួយមក " នារីស្លៀកពាក់ឈុតទន្សាយ បានដើរកាន់ការដូមកដោយស្នាមញញឹម មានទាំងបទចម្រៀងញាក់ៗ ធ្វើឲ្យពិធីករនិយាយដូរពាក្យភ្លាម ។
  " ខ្ញុំខ្លាចថាកូនកម្លោះនិងត្រូវពិការទេ សុំអញ្ជើញកូនក្រមុំមកទទួលវិញណា អ្នករៀបចំដូចដឹងចិត្តខ្លាំងណាស់ " ពិធីករនិយាយលេងសើចភ្លាម ទើបអាន់ណា ឡើងទៅយកការដូរភ្លាម ។
  " កូនកម្លោះនិងកូនក្រមុំមានអីនិយាយអគុណដល់ម្ចាស់កម្មវិធីទេបាទ "
  " អគុណណាស់ចៅហ្វាយ ដែលបានប្រគល់របស់ពិសេសនេះមកអោយ ដល់ពេលចៅហ្វាយរៀបការខ្ញុំនិងប្រគល់រង្វាន់ធំឲ្យវិញណាបាទ " ថេយ៉ុង លឺហើយញញឹមចុងមាត់ភ្លាម ។ ' យើងមិនទៅព្រឺនិងរង្វាន់ឯងទេ'
  " ជាចុងក្រោយ ការថ្លែងការអគុណត្រូវបានបញ្ចប់ ការលះបង់ការនៅសុីងហ្គល ក៏បានបញ្ចប់ភ្ញៀវកិត្តិយសទាំងអស់ ត្រូវតែផឹកសូមចាប់ផ្តើមសប្បាយទាំងអស់គ្នាណាបាទ " ពីធីករប្រកាសចប់ ភ្ញៀវទាំងអស់ស្រែកហ៊ូរភ្លាម ផឹកយ៉ាងសប្បាយរីករាយ ។
  " បងបានឲ្យការដូរអីទៅវ៉ុនវ៉ូ មែនទេ " ជីមីន សួរភ្លាម ព្រោះគេពិតជាចង់បានចម្លើយខ្លាំងណាស់តែស្វាមី មិនប្រាប់បន្តិច។
  " បើបងប្រាប់អូនមានរង្វាន់ឲ្យបងទេ " ថេយ៉ុង តបទៅល្បិចភ្លាម ។
  " ហិស ទៅសួរគេក៏បានដែរ " ជីមីន គ្រលាស់មុខចេញភ្លាម ប្រុសម្នាក់នេះត្រូវការតែរបស់តបស្នង នរណាទៅទ្រាំបាន ។
" បងប្រាប់ក៏បានណា បងឲ្យគេទៅហាន់នីមូន នៅសមុទ្រកោះអណ្តើករយះពេលមួយខែណា អូនសម្លាញ់ " 
  " ប្រអប់ធំដែលនាងម្នាក់នោះដើរកាន់មែនទេ "
  " បាទអូនសម្លាញ់ " និយាយចប់ជីមីន ក៏សើចភ្លាម និងពាក្យសម្តីរបស់ស្វាមី ។
  "អូនស្មានតែបង ចង់ធ្វើបាបឆេវ៉ុន ហើយ "
  " បងមិននិងហ៊ានបើអូនមិនឃើញវានិយាយគម្រាមបងទេមែនទេ "
  " បងជាស្តេចធ្វើបាបគេ បើគេសងសឹកបងវិញនិងសង្ស័យសន្លប់រកផ្លូវលេងឃើញហើយ "
  " បងចង់យកបច្ចុប្បន្នភាពវិញណា ខ្ញុំ គីម ថេយ៉ុង មានប្រពន្ធតែម្នាក់គត់ ជីមីន ផាក តែម្នាក់គត់ និងស្រលាញ់ខ្លាំងនិងស្មោះជារាងរហូត ។
" បងមិនចែកក្តីស្រឡាញ់ឲ្យម្នាក់ទៀតទេមែនទេ "
  " ប្រកដហើយបងភ្លេច គឺកូនៗរបស់យើងទៀត " និយាយចប់ ជីមីន ក៏អោនទៅថើបប្តីភ្លាម ។

.......
  ជីមីន ចុះពីលើឡានដើរចូលកាស៊ីណូរបស់ស្វាមីខ្លួនយ៉ាងលឿន ព្រោះកូនចៅរបស់គេបានរាយការណ៍ថា ថេយ៉ុង និយាយសិទ្ធិស្នាលជាមួយនិងមនុស្សស្រី ។
  " នេះថាទៅប្រជុំនៅធនាគារចុះនេះជាស្អី មិចក៏ចាប់បាច់មកទីនេះ " ជីមីន និយាយទាំងខឹងភ្លាមចំលែកណាស់ទៅណាមកណាទៅជាមួយរហូត នេះជាស្អី បានជាមិននាំមកថាប្រជុំតែប៉ុន្មានម៉ោងទេ តែនេះយឺតជាស្អីទៅទៀត ។
  " ចៅហ្វាយតូចមកតាំងពីរពេលណានឹងបាទ " ឆេវុន ប្លែកចិត្តនិងអ្នកប្រុសតូចភ្លាមមិនខលមកមុនសោះ ងាយស្រួលគេទៅទទួល ។
  " ចៅហ្វាយធំលោកនៅឯណា " ជីមីន មិនឆ្លើយតប ហើយសួរវិញ ។
  " គាត់នៅខាងក្រោមបាទ "
  " ប្រាប់ថាប្រជុុំរួចហើយទៅវិញមែនទេ មិនក៏ចាំបាច់មកទីនេះ " ជីមីន ស្រែកសួរភ្លាមព្រោះសម្លឹងមើលកូនចៅមិនដាក់ភ្នែក ។
  " គឺ..មានអ្នកច្នៃប្រឌិតក្នុងកាសុីណូមកពិនិត្យនិងកែសម្រួលបន្ថែម ទើបចៅហ្វាយរាងយូរ អ្នកប្រុសតូចទៅទេខ្ញុំនាំទៅបាទ "
" អ្នកឌីហ្សាញជាស្រីមែនទេ "
" បាទ ចៅហ្វាយតូចទៅទេ " ឆេវ៉ុន លួចញញឹមចុងមាត់ភ្លាម ។
  " អត់ទេខ្ញុំទៅគឺមិនចេះធ្វើស្អីទេ ខ្ញុំនិងចាំនៅបន្ទប់វិញណា"
  " នាងជាអ្នកដែលចៅហ្វាយធ្លាប់បណ្តើរដែលបាទ ចៅហ្វាតតូចមិនទៅទេមែនទេ " ជីមីន ប្រុងបើកបន្ទប់ចូលតែក៏ត្រូវគាំងភ្លាម ពេលកូនចៅប្រុសនិយាយបែបនេះ ។
" ចុះមិចឯងមិនរៀបរាប់ពីដំបូង " កូនចៅឃើញចៅហ្វាយតូចដើរចូលជណ្តើរយន្តហើយ ក៏នាំទៅបន្ទប់វីអាយភ្លាម ។
  " មិចចាំបាច់បិទទ្វារ " ជីមីន ជ្រួញចញ្ចើមភ្លាម និយាយការងារស្ងាត់ៗមែនទេ ។
  " ខ្ញុំថា ខ្ញុំមានការងារច្រើនណាស់មិនចង់រំខានអ្នកប្រុសតូចទេណា " និយាយចប់ឆេវ៉ុន ងក់ក្បាលហើយក៏ចាប់ផ្តើមមានសម្លេងព្យាណូភ្លាម ដោយមានប្រុសសង្ហា ដើរចូលមកកាន់ដៃរាងតូច នគឺថេយ៉ថា និងហើយ ។
  បេះដូង ជីមីន លោតញាប់បង្ហាញពីភាពត្រេកអរ ព្រោះថេយ៉ុង បានបណ្តើតមកជិតមាត់អាងហើយលុតជង្គង់នៅមុខគេភ្លាម ។
  " វាអាចជាមិនរ៉ូមេនទិចទេណាអូនសម្លាញ់ បងជាម៉ាហ្វៀ មិនដឹងត្រូវសុំកន្លែងណាមានតែកាស៊ីណូនេះហើយណាអូនសម្លាញ់ " ជីមីន លឺហើយក៏ញញឹមទាំងអៀនភ្លាម ។
  " រៀបការជាមួយបងបានទេ បងនិងមើលថែអូនហើយនិងកូនៗពួកយើង តើអូនយល់ព្រមទេ "
" អូនព្រមហើយស្រលាញ់តែបងនិងកូនដូចគ្នា " ជីមី ន ប្រើសម្លេងញាប់ភ្លាម ដោយទឹកភ្នែកក៏ចាប់ផ្តើមហូរមក ។
  " យើងទៅផ្ទះវិញទៅ អូនអាចដាក់ទោសបងបានតាមចិត្តណា ព្រោះបងគឺបោកអូនឲ្យមកទីនេះទេណា "
" ចាំទៅខឹងនៅឯផ្ទះ ក៏បានដែរណា " ជីមីន ស្រវាអោបហើយនិយាយយ៉ាងផ្អែមល្ហែមទៅស្វាមី ។
  អគុណសម្រាប់ការអាន❤️❤️
  #Andy🍁♒🍁

🌈មន្តស្នេហ៍គ្រូពេទ្យមុខស្រស់🌈(ចប់)Where stories live. Discover now