មន្តស្នេហ៍គ្រូពេទ្យមុខស្រស់ part 27

526 51 0
                                    

[ ចុះក្មេងតូចនោះ មានអារម្មណ៍បែបណាចំពោះកូន ]

   តុក..តុក..សម្លេងគោះទ្វារបានបន្លឺឡើងភ្លាម ដោយកូនចៅរបស់គេរហ័សបើកទ្វារចូលភ្លាម ។

  " ចៅហ្វាយយ៉ាងមិចហើយបាទ "

" គេធូរច្រើនហើយ គេលេបថ្នាំហើយៗ ណែ៎កុំមកធ្វើទឹកមុខស្ងួតណា "

" ខ្ងុំមិនបានធ្វើឯណា " ថេយ៉ុង ពេលលឺសម្តីបែបនេះក៏រហ័សងើបតាមភ្លាម គេងើបត្រង់ខ្លួនហើយផ្អែកមើលមុខរបស់ជីមីន នេះជាសេចក្តីសុខរបស់គេដែលបានឃើញមនុស្សជាទីស្រលាញ់បែបនេះរាល់ព្រឹកគឺគេនិងមានសេចក្តីសុខជាមិនខានទេ ។

" សម្តីលោកនេះច្បាស់ជាជាហើយណា ថេយ៉ុង " ជីមីន ងាកមកមើលភ្លាមនេះបើយប់មិញគេមិនបានមកមើលថែទេច្បាស់ជាដេកញាក់ចូលបន្ទប់សង្គ្រោះបន្ទាន់ហើយ មុនដំបូងស្មានតែធ្វើលេង មានអីមកក្តៅខ្លួនសោះ ។

" អ្នកណាថា ខ្ងុំនៅឈឺក្បាលណាជីមីន យើងគេតទៀតទៅណា "

" លោកញាំុបបរហើយលេបថ្នាំសិន ចាំដេកទៀតក៏បាន "

" មិនទាន់ដល់ម៉ោងទេ មើលចុះជីមីន មើលថែខ្ងុំនិងមួយយប់ហើយ យើងគេងតិចទៀតទៅណា "

" ជិតដល់ម៉ោងខ្ញុំទៅធ្វើការហើយណា ឆាប់លេបថ្នាំហើយគេងតទៅ "

" ទេ ជីមីន និងល្វើយវានិងឈឺទៀតមិនខានទេ កុំរឹងអីណា "

" ទេខ្ញុំ សាំុហើយ " ជីមីន ប្រកែកភ្លាមហើយក៏ងាកមកនិយាយជាមួយកូនចៅម្តង ។

" ជួយត្រៀមអាហារសម្រន់ឲ្យថេយ៉ុង ផង "

" បាទ លោកគ្រូពេទ្យជីមីន " ឆេវ៉ុន ទទួលបញ្ជាហើយក៏ប្រុងដើរចេញតែមានសម្លេងខិតទាន់ ។

" ឯងមិនបាច់ធ្វើឲ្យទេ ដាក់ដូចរាល់ដង អស់ហើយយើងត្រូវការដេក "

" លោកក៏ភ្លេចត្រៀមឧបករណ៍លាងរបួសផង ហើយខ្ងុំក៏ត្រូវដល់ម៉ោងធ្វើការដែរ "

" គឺ...." ឆេវ៉ុន ស្ទាក់ស្ទើរមិនដឹងទៅធ្វើតាមអ្នកណានោះទេ ។

" ឯងចង់ឲ្យយើងកាត់ប្រាក់ខែមែនទេ " ថេយ៉ុង រហ័សនិយាយគំរាមភ្លាម ដែលធ្វើឲ្យអ្នកជាកូនចៅលេបទឹកមាត់ហើយដើរចេញទៅបាត់ ។

🌈មន្តស្នេហ៍គ្រូពេទ្យមុខស្រស់🌈(ចប់)Where stories live. Discover now