មន្តស្នេហ៍គ្រូពេទ្យមុខស្រស់ part 41+ 42

617 41 0
                                    

[ខួរក្បាលលោកគិតតែពីររឿងលើគ្រែ ]

  " នេះមិនទាន់ងើបទៀតហ៎េ តិចមិនស្រួលខ្លួនទេដឹង " ជីមីន ឈរមើលបន្តិចមុននិងដើរទៅបន្ទប់តែងខ្លួន ទើបមិនយូរប៉ុន្មាន រាងតូចក៏បានចេញមកវិញ ហើយដើរទៅជិតគ្រែដើម្បីពិនិត្យមើលអាការៈរបស់ថេយ៉ុងថា ឈឺក៏អត់ ។
  " ខ្លួនមិនក្តៅផង មិចមិនទាន់ងើបទៀត " ជីមីន ធ្វើទឹកមុខឆ្ងល់ភ្លាម ប្រហែលជាហត់ខ្លាំងហើយ ។
  ' នៅមែនទេ ប្រាប់ថាគ្មានខ្ងុំដេកមិនលក់  ដេកមិនងើបទេ ប្រុសអាក្រក់ ' ជីមីន លួចជេរក្នុងចិត្តហើយដណ្តប់ភួយ រាងក្រាស់ឲ្យស្រួលបួលទើបដើរចេញទៅក្រៅភ្លាម ។
  ក្រឹប...!! ទ្វារត្រូវបានបិទ អ្នកដែលបានដេកលក់ក៏រហ័សបើកភ្នែកងើបឡើងភ្លាម ។
   " ហូយប៊ិះទៅហើយ ចិត្តត្រជាក់តិចណាកូនប្រុស ប៉ា " ថេយ៉ុង ដកដង្ហើមធំហើយអង្គុយលួងកូនប្រុសខ្លួនឯង ។
  មិនឲ្យចាំយូរថេយ៉ុង ក៏រហ័សដើរទៅបន្ទប់ទឹកដើម្បីទៅសម្អាតខ្លួន ទើបគេទៅបើកទ្វារថ្នមៗ ដោយឃើញប្រពន្ធរបស់គេអង្គុយនិយាយជាមួយកូនចៅគេ ។
  " ជីមីន ឯណាអ្នកប្រុស " ឆេវ៉ុន ងាកមុខមកសួររក ។
  " គេមិនទាន់ភ្ងាក់ទេ ខ្ញុំមិនចង់ដាស់ទេ " គ្រូពេទ្យកម្លោះ និយាយប្រាប់ភ្លាម ។
  "ចៅហ្វាយប្រហែលជាមិនស្រួលខ្លួនមិនខានទេ"
  " អត់ទេគេមិនបានក្តៅខ្លួនអីទេ ប្រហែលជាគេហត់នឿយពីយប់មិញហើយទើបមិនទាន់ភ្ងាក់ "
  " បាទ " កូនចៅ ញញឹមទាំងងក់ក្បាល ។
  " អាឆេ " សម្លេងបន្ទឺពីក្រោយខ្នង បានធ្វើឲ្យអ្នកស្តាប់រហ័សងាកមើលភ្លាម ទើបជីមីន ងាកទាំងញញឹមដាក់រាងក្រាស់ភ្លាម តែបែរជាត្រូវទឹកមុខស្រពាប់ស្រពោននិងសម្តីរបស់រាងក្រាស ។
  " យើងចង់ងូតទឹក កុំភ្លេចប្រាប់មេការឲ្យយកក្មេងៗឲ្យយើងផង " ថេយ៉ុង និយាយចប់ក៏ដើរទៅបន្ទប់ដេកភ្លាម ដោយមិនបានងាកមកមើលមុខរបស់ ជីមីន អីបន្តិច ។
  ជីមីន នៅស្ងៀមភ្លាមព្រោះប្រយោគចេញពីមាត់របស់រាងក្រាស់បានធ្វើឲ្យគេតូចចិត្តភ្លាម ក្នុងចិត្តកំពុងតែពិបាក នៅខាងក្រៅវាគ្មានទឹកភ្នែកទេ តែបេះដីងកំពុងតែឈឺចាប់ ។
  " ជីមីន " អាន់ណាដើរមកជិតហើយកេះហៅ រាងតូចដែលកំពុងតែអង្គុយផ្លឹក ។
" អ៎រ បាទ អ្នកនាង អាន់ណា មានការអីមែនទេ "
" ជីមីន មិនទៅតាមថេយ៉ុង ទៅ "
  " បណ្តោយគេទៅ បើសប្បាយនិងការងូតទឹកចឹងក៏ឲ្យគេអញ្ជើញតាមសប្បាយ " មាត់ផ្សេងចិត្តផ្សឹង និយាយឡើងទាំងក្នុងចិត្តគឺពោពេញទៅដោយភ្លើងកំហឹង ។
  " ចៅហ្វាយរបស់បងចំងរទៀត មែនទេវ៉ូ " អាន់ណាងាកមកសួរអ្នកមាននាមជាឪពុកថ្មីៗ។
  " ខ្ញុំថាជីមីន គួរតែទៅលួងតិចទៅខ្ងុំមើលទៅប្រហែលជាខឹងហើយ "
" ខ្ងុំថាមិនបាច់ទេ នរណាឲ្យមកខឹង ចង់ខឹងអីជារឿងគេទេ ខឹងអីខឹងទៅ "
  " ប្រហែលជាខឹងដែលឯងទុកគាត់ចោល កាលពីម្សិលមិញនិងហើយ "
  " មែនហើយ ជីមីន ទៅលួងតិចទៅ ព្រោះគេខឹងគឺអាក្រក់ណា យប់មិញ ថាឲ្យអ្នកបើកឡានហើយ ជិះឡាន បើកទៅមុខរបងទៀត " អាន់ណា និយាយ បញ្ចុះបញ្ចូលភ្លាម ។
  " មិនបាច់ទេ ខ្ញុំសុំទៅសិនហើយ " ជីមីន មិនខ្វល់ដើរគេចទៅភ្លាម មិនចង់ស្តាប់អ្វីទាំងអស់ ។
  " យើងថាផែនការចៅហ្វាយបរាជ័យហើយ " វ៉ុនវ៉ូ និយាយទាំងតឹងទ្រូងភ្លាម មាឌធំៗហើយលេងនិងដូចកូនក្មេងម្នាក់ៗ ។

  ក្រាក...!! សម្លេងបើកទ្វារបានបន្លឺឡើងភ្លាម ទើបថេយ៉ុង ញញឹមចុងមាត់ក៏ចាប់ទាញ់ក្មេងម៉ាស្សា ឲ្យមកជិតខ្លួនគេភ្លាម ទើបនាងរហ័សទៅក្រសោបករបស់ថេយ៉ុង ហើយអោនមកជិតករបស់រាងក្រាស់ភ្លាម ។
  " ខ្ងុំ..ទេចៅហ្វាយ " ឆេវ៉ុន ដើរចូលមកទងនិយាយ ទើបធ្វើឲ្យថេយ៉ុង រហ័សរិញអ្នកម៉ាស្សាស្រីចេញឲ្យឆ្ងាយភ្លាម អារម្មណ៍ខឹងក៏ចូលមកក្នុងខ្លួនភ្លាមនៅពេលដែលដឹងថាប្រពន្ធរបស់គេមិនចូលមក ។
  " ជីមីន នៅឯណាមិចមិនមកតាម " ថេយ៉ុង ស្រែកគំហគខ្លាំងៗ ទើបស្រីម្នាក់នោះភ្ងាក់ព្រើត ទើបថយខ្លួនចេញយ៉ាងលឿន ។
  " អាវ៉ូ ថាជីមីនមិនព្រមមកតាមទេបាទ ហើយក៏ដើរទៅបន្ទប់គេងលេងរបស់ភ្ញៀវបាត់ហើយ " ឆេវ៉ុន រហ័សក្រាបក្បាលចុះភ្លាម ព្រោះមិនចង់ឃើញទឹកមុខកាចរបស់ចៅហ្វាយ ។
  " ប្រពន្ធយើងមានដឹងទេថាយើងកំពុងតែខឹង "
" បាទដឹង ហើយជីមីន ក៏បានប្រាប់មកវិញថា មិនបាច់ទេ ប្រហែលជាមានអ្នកងូតទឹកម៉ាស្សាឲ្យស្អាតៗហើយ គេចង់ធ្វើអីក៏ធ្វើទៅ ចង់ខឹងអីក៏ខឹងទៅតាមចិត្ត "
" ហើយឯងទៅពត់សម្លេងតាមប្រពន្ធយើងធ្វើអី " ថេយ៉ុង ស្រែកជេរភ្លាម គេចង់ក្រោកឡើងទៅកិនទាត់ណាស់ តែគេមិនបានស្លៀកកន្សែងពោះគោ និង ខោក្នុងទើប លើកជើងទាត់មិនចេញរបស់ពិសេសគេមកទេ ។
" សុំទោសចៅហ្វាយ " អ្នកជាកូនចៅក្រាបក្បាលចុះភ្លាម មើលទៅចៅហ្វាយគេមិនហ៊ានខឹងទេក្រៅពីងរ ចង់បានអ្នកជាប្រពន្ធចាប់អារម្មណ៍ ។
" ហើយមាននិយាយទៀតទេ " បន្ទាប់ពីមានការស្ងប់ស្ងាត់អ្នកជាចៅហ្វាយរហ័សសួរទៅវិញភ្លាម ។
" អត់ទេបាទ ហើយចៅហ្វាយចង់ធ្វើអ្វីទៀតទេ ហើយចៅហ្វាយនិងទៅបន្ទប់ទេ  "
" អត់ទេ យើងមិនឡើងទៅទាល់តែ ជីមីន មកយកយើង  " ថេយ៉ុង បដិសេធភ្លាមមើលទៅរាងតូច គ្មានអារម្មណ៍ជាមួយគេទេមែនទេ ។
" ល្អដែរចៅហ្វាយ ចប់ជីមីន មិនចុះមក "
" មានន័យថាមិនចង់ធ្វើជាអ្នកប្រុសតូច ត្រកូលគីម " ឆេវ៉ុន ចំហរមាត់ភ្លាម ចៅហ្វាយគេលេងមែនទែនហើយ ។
" ចុះបើមិនព្រមចុះមក ខ្ងុំខ្លាចថាមានរឿងធំទេ "
" បើជីមីន ស្រលាញ់ជីមីន និងចមកហើយ បើមិនចុះមកមានន័យ ជីមីន មិនបានស្រលាញ់យើងទេ "
គ្រាន់តែគិតថាជីមីន មិនបានស្រលាញ់គេឈឺបេះដូ ងនិងចង់ងាប់ហើយ ។
  គេប្រើរយះមិនតិចជាងបួនខែទេណា ដើម្បីតាមយកចិត្តជីមីន ចប់វាមានជីមីន មិនបានស្រលាញ់ គេប្រហែលជាទៅលោតទឹកសម្លាប់ខ្លួនហើយ ។
" យើងមិនអាចធ្វើពិធីចឹងបានទេចៅហ្វាយ ការបើកចិត្តនិយាយគ្នាឲ្យល្អគឺខ្លាំងបំផុតចៅហ្វាយ វាជាដំណោះស្រាយល្អ វានិងមិនបែកគ្នាទេបាទ "
" វាដូចតែគ្នានិង "
" មិនដូចគ្នាទេ ចាស " ស្រីតូចក្មេងម៉ាស្សា និយាយឡើងភ្លាម ព្រោះចាំស្តាប់ចៅហ្វាយនិងកូនចៅ ឈ្លោះគ្នាជាយូរ ។
" សម្រាប់អ្នកណាម្នាក់គឺគេត្រូវការពាក្យស្រឡាញ់ ហើយពាក្យសារភាពស្នេហ៍ វាល្អជាងពាក្យដែលបញ្ឈឺ ភាគច្រើនចៅហ្វាយគួរគិតឲ្យច្បាស់ ភាគខាងប្រុសតែងតែមាត់រឹងបំផុត បើសិនយើងមិនសារភាព គេម្នាក់និងមិនហ៊ានទទួលការស្រឡាញ់ទេ គេនិងទៅយកអ្នកថ្មី ហើយ "
  " ចុះមិនគិតខ្លះទេ ភាគីបុរសខ្លះក៏គេចេះអៀនខ្មាស ដែរ និយាយទៅបើម្ខាងទៀតចិត្តច្រើន ហើយលេងឫកពាច្រើនណាស់ វាពិបាកនិងទទួលយក " ថេយ៉ុង ដកដង្ហើមធំភ្លាម គេបែរជានិយាយភ្លេចគិតថាបាននិយាយរឿងក្នុងចិត្តមកអស់រលីង ។
  ឆេវ៉ុន និងក្មេងតូចម៉ាស្សា បានងាកមើលមុខគ្នាទៅវិញទៅមក មិនគួរសោះចៅហ្វាយគេ ជាមនុស្សដែលក្លាហាននិងការងារបែរជាមកភ័យខ្លាច និងគេមិនព្រមទទួលពាក្យសុំស្នេហ៍ ។
  " ខ្ងុំមិនដឹងនោះទេពីរឿងស្នេហានិងការសារភាពស្នេហ៍ តែគ្មានអ្នកណាដែលមិនអាចយល់ព្រមពីមាត់ចៅហ្វាយបានទេ "
" បើដូចនាងនិយាយវាល្អហើយ តែប្រពន្ធយើងមិនស្រលាញ់យើងទេបានជាមិនចុះមក " ថេយ៉ុង ងាកមកសួរដោយការសង្ស័យ គេចង់ដឹងថាអ្វីទៅដែលជីមីន មិនចុះមកតាមគេ ។
" អាចប្រហែលជាគាត់ប្រចណ្ឌ តែគាត់មិនអាចធ្វើអ្វីបានព្រោះគ្មានសិទ្ធពេញលេញ រហីតក៏ថាមិនត្រូវព្រោះស្វាមី មកងូចសប្បាយជាមួយស្រីក្មេងៗ បើខ្ងុំជាគាត់និងគ្មានអារម្មណ៍ថាសប្បាយចិត្តទេ "
" អាឆេទៅមើលអ្នកប្រុសតូចឯងទៅ ព្រោះឃើញមួយរយៈនេះជីមីន មិនសូវអារម្មណ៍ល្អប៉ុន្មានទេ " ថេយ៉ុង ស្តាប់ហើយក៏ងាកទៅបញ្ជាកូនចៅភ្លាម ពិតមែនហើយ ជីមីន មានអាការៈប្រែប្រួលលើសស្មានមិនដល់ ថាកើតរឿងអ្វី ។
  " បាទចៅហ្វាយ "
  " ឈប់សិន យកទៅឲ្យជីមីនទៅ យើងច្បាស់ថាប្រពន្ធយើងនិងមកតាម " ថេយ៉ុង ដោះខ្សែករហើយហុចទៅឲ្យឆេវ៉ុន ភ្លាម ។
  " ចុះបើមិនចុះមកចៅហ្វាយ "
  " បើមិនចុះមកប្រាប់ទៅថាយើងនិងផឹកឲ្យងាប់ "
  ' ចាំមើលចុះមកទៀតអត់ប្រពន្ធសម្លាញ់ ' ថេយ៉ុង ញញឹមចុងមាត់ភ្លាម ។

🌈មន្តស្នេហ៍គ្រូពេទ្យមុខស្រស់🌈(ចប់)Where stories live. Discover now