មន្តស្នេហ៍គ្រូពេទ្យមុខស្រស់ part 34

646 44 0
                                    

[ ឯងទៅធ្វើស្អីជាមួយប្រពន្ធឯងនៅក្នុងសមុទ្រ ]

   " សួរស្តីបាទ " ឆេវ៉ុន រហ័សរួសរាយរាក់ទាក់ ដាក់ចៅហ្វាយ និងអនាគតអ្នកប្រុសតូចភ្លាម ព្រោះឃើញ ពួកគេទាំងពីរបានចេញពីបន្ទប់ហើយ ។

  " ចៅហ្វាយពិសារអាហារពេលព្រឹក មុនទេខ្ងុំរៀបចំឲ្យ " ឆេវ៉ុន និយាយទាំងធូរទ្រូង ព្រោះឃើញជីមីន ដើរចេញមកទាំងទឹកមុខក្រមូវ គេស្មានតែចៅហ្វាយ សន្លប់ហើយទេដឹង ។

  " យ៉ាងមិចដែរ អូនចង់ញាំុអាហារមុនមែនទេ ឬក៏ទៅទិញឈុតងូចទឹកសិន "

  " ញ៉ាំបាយសិនក៏បាន  រួចចាំទៅទិញឈុតក៏បាន " ជីមីន និយាយទាំងទឹកមុខមិនស្រស់សោះ ។

  " អ្នកប្រុសជីមីន មានចំណាប់អារម្មណ៍ទេទៅមើលផ្កាសមុទ្រ  ព្រោះនៅកោះទីនេះគឺស្អាតខ្លាំងណាស់ "

  " យើងថា ជីមីន មិនមានចំណាប់អារម្មណ៍ទេ ព្រោះចូលចិត្តតែលេងទឹកម្យ៉ាងបំផុត " ថេយ៉ុង និយាយពាក្យបញ្ឈឺរភ្លាមធ្វើឲ្យជីមីន ងាកមុខមកសម្លក់រាងក្រាស់ថ្លែ ។

  " ឈប់និយាយបានហើយ ជ្រុលពេកបើខ្ងុំចង់ទៅលេងខុសមែនទេ ខ្ងុំមិនចូលចិត្តនៅជាមួយនិងមនុស្សឆ្កួតទេដែលមកឃុំខ្លួនខ្ងុំបែបនេះ "

  " ថាទៅមនុស្សឆ្កួតគឺមានប្រពន្ធស្អាតទើបត្រូវឃុំ តែយើងមកក្រេបទឹកឃ្មុំជាមួយប្រពន្ធក្នុងបន្ទប់ វាខុសគ្នាមែនទេ ឬក៏ចង់ប្តូរបរិយាកាសទៅលេងគ្នានៅ ក្នុងសមុទ្រ ប្រាប់បានទេអាវ៉ុន " ថេយ៉ុង និយាយញាក់ចិញ្ចើមដាក់អ្នកជាកូនចៅភ្លាម ដោយទឹកមុខ ញញឹមយ៉ាងកំហូច ។

"  បើនិយាយគ្នាទៀត ខ្ងុំសុំទៅមុនហើយ " ជីមីន ទម្លាក់សមចុះ ហើយប្រុងងើបចេញភ្លាមទើបអ្នកជាកូនចៅរហ័សនិយាយភ្លាម ។

  " ចឹងតាមសប្បាយ ចៅហ្វាយខ្ងុំទៅសិនហើយ " និយាយចប់ឆេវ៉ុន ក៏រត់ទៅក្រៅភ្លាម ។

  " កុំឲ្យមានអ្នកណាមករំខានយើង យើងត្រូវការលេងទឹកតែ២អ្នកប្រពន្ធយើងទេ " ថេយ៉ុង ស្រែកនិយាយភ្លាម ។

" បាទ ចៅហ្វាយ ហើយចៅហ្វាយពិតជាចង់ទៅមែន ហ៎េ ចៅហ្វាយ " ឆេវ៉ុន សួរឡើងភ្លាមនេះចង់ទៅលឿនពិតមែន ។

🌈មន្តស្នេហ៍គ្រូពេទ្យមុខស្រស់🌈(ចប់)Where stories live. Discover now