មន្តស្នេហ៍គ្រូពេទ្យមុខស្អាត part 29

574 43 1
                                    

[ យើងក្លាយជាសង្សារនិងគ្នាហើយណា  ]

" ណ៎ែ បើឯងសួរចឹងត្រូវហើយឯងវារឹកជ្រុល ប្រុសតាមញ៉ែប៉ុណ្ណេះហើយ មិនព្រមសោះ យើងឆ្ងល់ឯងលេងរឹកចឹងហា អាប្រុសនិងវាអោបថើបឯងហើយនៅមិនយល់ព្រមទៀត "

" អាឆ្កួត យើងខំស្តាប់បានហើយយើងទៅធ្វើការត " ជីមីន ស្រែកជេរមិត្តរបស់ខ្លួនទាំងទឹកមុខក្រហមភ្លាម គេនិយាយការពិតក៏មិនបាន ។

" ឈប់អង្គុយវិញ យើងសួរឯងមិនទាន់អស់ទេ ហើយឯងគិតយ៉ាងមិចជាមួយអាម៉ាហ្វៀនោះ " មិត្តភក្តិរបស់ជីមីន ចាប់ទាញដៃរាងតូចមិនឲ្យទៅណាសោះ ។

ជីមីន នៅស្ងៀមហើយមិនបាននិយាយអ្វីទៀតព្រោះសំណួរមិត្តរបស់គេអប្បាញ់មិញគឺឆ្លើយមិនទាន់ចេញទេ ។

" យើងមិនទាន់ដឹងទេ "

" ឯងចង់ដឹងទេ យើងប្រាប់ក៏បានថាពេលនេះឯងកំពុងតែលួចស្រលាញ់គេហើយ " ដូចដែលគិតមកហើយថាជីមីន គេនិងមិនទាន់ដឹងពីអារម្មណ៍របស់ខ្លួនថាស្រលាញ់រឺក៏អត់នោះទេ ។

" ឯងថាម៉េច " ជីមីន លើកចិញ្ចើមភ្លាម គេគ្មានផ្លូវទៅស្រលាញ់មនុស្សប្រុសដែលច្រលើមហើយពូកែលូកលានជាដាច់ខាត ។

" ឯងមិនចាំបាច់មកកុហកយើងទេ ព្រោះឯងបានដឹងពីគេច្រើនតាម social media ហើយក្មេងភាគច្រើនក៏គេស្រាវជ្រាវពេញនោះឯងដើម្បីស្វែងរកស្នេហាពិត ឯងគួរតែព្រមទទួលទៅ "

" យើង...គឺយើងប្រហែលជាលង់ស្រលាញ់គេដែលហើយ តែវាគ្មានប្រយោជន៍នោះទេ " ជីមីន ដកដង្ហើមនិយាយការពិតចេញមក ។

" នេះជាគូរព្រងរបស់ឯងហើយ គួរទទួលយកទៅឯងមើលទៅថាគេមានក៏មាន សង្ហាហើយក៏សង្ហាឯងចង់បានប៉ុណ្ណាទៀត បើឯងលេងរឹកទៀតគេនិងឈប់មកញ៉ែឯងទៀតមិនខានទេ "

" ឆ្កួត យើងគ្មានផ្លូវទៅយល់ព្រមងាយៗទេ " ជីមីន និយាយទាំងមុខក្រហមភ្លាម ងាប់ហើយបើប៉ាម៉ាក់គេទៅមិនដឹងជាយកមុខទៅទុកនៅឯណាទេ ។

"តាមចិត្ត នេះយើងខំប្រាប់ហើយបើគេឆក់បាត់ឯងកុំយំឲ្យសោះ " សម្លេងគម្រាមក៏បន្លឺឡើងភ្លាម ។

" បាទ យើងដឹងហើយ បើវាចង់បានណាស់ក៏យកទៅ "

" កុំនិយាយតែមាត់ កុំឲ្យយើងវាខ្មាស់គេតែបើយំយើងក៏មិនលួងដែរ "

🌈មន្តស្នេហ៍គ្រូពេទ្យមុខស្រស់🌈(ចប់)Where stories live. Discover now