មន្តស្នេហ៍គ្រូពេទ្យមុខស្រស់ part 26

528 48 0
                                    

[ អាចនិយាយពាក្យថាសុបិន្តល្អឲ្យខ្ងុំបានទេថេយ៉ុង ]

" ជីមីន ចង់ជូតខ្លួនឲ្យខ្ងុំសិនក៏ងូចទឹកមុន "

" អ្នកណាថាខ្ងុំមកដេកនៅទីនេះ ខ្ងុំរៀបចំឲ្យលោករួចគឺនិងទៅវិញហើយ "

" ចុះចូលមកក្នុងបន្ទប់ជាមួយគ្នាហើយ នេះបើមិនគេងជាមួយគ្នានោះគាត់យ៉ាងមិច "

" គ្រាន់តែដើរចូលមកខាងក្នុងជាមួយនិងឯងក៏ពិបាកដែរ " ជីមីន ប្រកែកភ្លាមមុននិងនិងងាកមកសម្លក់ រាងក្រាស់ ។

" ខ្ងុំត្រូវមកដេកមើលថែលោក ទាំងគ្មានខោអាវផ្លាស់ចឹងមែនទេ "

" មិនបាច់បារម្ភទេណាជីមីន កូនចៅខ្ងុំគេបានរៀបចំរួចហើយមិនថាឈុតគេង គឺមានទាំងអស់ " ជីមីន ងាកទៅមើលសាឡុងក៏ឃើញថង់ដាក់ខោអាវ ដែលធ្វើឲ្យខ្លួនអស់ផ្លូវប្រកឺកពិតមែន នេះគ្រាន់តែនិយាយទូរសព្ទ័ តិចសោះមកវិញក៏រៀបរយបាត់ទៅហើយ ។

" ជីមីន មិនបាច់បារម្ភទេណា នេះវាថ្មីបំផុតហើយ ខោអាវគឺបោករៀបរយហើយ ប្រញាប់ទៅណាជីមីន ងូចរួចហើយចាំជូតខ្នងឲ្យខ្ងុំក៏បានណា " ថេយ៉ុង ដើរទៅយកថង់ដាក់ខោអាវឲ្យទៅជីមីន ។

" ខ្ងុំអស់ផ្លូវនិងលោកពិតមែនណា ថេយ៉ុង " ជីមីន ដកដង្ហើមធំភ្លាម គេប្រកែកលេងឈ្នះហើយ គេព្រមចុះចាញ់ ព្រោះថេយ៉ុងជាមនុស្ស ចូលចិត្តបង្ខំខ្លងណាស់ ណាមួយថេយ៉ុង អាចមិនសូវមានកម្លាំងខ្លាំងនោះទេគេអាចប្រញាប់ល្វើយបំផុត ។

" ខ្ងុំដឹងថាជីមីន បារម្ភពីខ្ងុំ ទៅងូតទឹកទៅណាខ្ងុំនិងបានដេកណា ជីមីន ណា " ថេយ៉ុង និយាយអង្វរភ្លាមភ្លាមមិនចង់ឲ្យជីមីន តវ៉ាបាន ។

" យើងនិយាយគ្នាសិនទៅ "

" និយាយមក "

" ពេលខ្ងុំជូតខ្លួនឲ្យលោកហើយ ខ្ងនិងទៅដេកលើសាឡង ចំណែកដេកនៅលើគ្រែ "

" អត់ទេជីមីន ខ្ងុំមិនទុកឲ្យដេកចឹងទេ "

" បើអ៊ីចឹងលោកទៅដេកនិងសាឡុងទៅ ទុកឲ្យខ្ងុំដេកលើគ្រែ យ៉ាងមិចដែរ "

" អត់ទេជីមីន ខ្ងុំជាអ្នកជំងឺណា កន្លែងនិងចង្អៀត មើលចុះគ្រែនេះគឺធំណាស់អាចដេកបានពីរអ្នកណា " ថេយ៉ុង ចាប់ផ្តើមប្រើល្បិចនិយាយភ្លាម ។

🌈មន្តស្នេហ៍គ្រូពេទ្យមុខស្រស់🌈(ចប់)Where stories live. Discover now