អ្នកអង្គម្ចាស់ត្រកូលមីន : នរណាជាអ្នកលួចមេីល?
«ជុងហ្គុក!!នេះជាអ្នកអង្គម្ចាស់»ម៉ែដោះរៀបនឹងលុតជង្គុងចុះតែក៏ត្រូវមាឌធំឃាត់ ។
«មិនអីទេ»យ៉ូនហ្គីងក់ក្បាលដាក់គាត់តិចៗហាក់ឲគាត់យល់ស្របនឹងសំណេីរបស់ខ្លួន ។
«ជុងហ្គុកនៅចាំអីទៀតមិចក៏មិនជួយយកវ៉ាលីរបស់គាត់ទៅទុកទៅ»ម៉ែដោះយកដៃច្បូតច្រមុះរបស់ជុងហ្គុកម្ដង រីឯជុងហ្គុកបានត្រឹមតែងក់ក្បាលយល់ស្របទាំងធ្វេីមុខជូរៗ មុននេះទេីបតែត្រូវអាបុិនេះច្បូតច្រមុះដែរ ឡេីងគួរឲអាណិត>.< ។
«ហឹម..»
«តោះអ្នកអង្គម្ចាស់អញ្ចេីញចូលខាងក្នុងសិន»ម៉ែដោះលាដៃនាំផ្លូវហាក់ដូចជាប្រាប់យ៉ូនហ្គីដោយសាបែកទៅនៅក្រៅប្រទេសយូរពេកខ្លាចទ្រង់មានការភ្លេចភ្លាំង ។
បន្ទាប់មកអ្នកទាំងបីក៏នោះគ្នាចូលទៅខាងក្នុង ទាំងគ្រប់គ្នានៅក្នុងវាំងអង្គុយនៅលេីសាឡុងបន្ទប់ទទួលភ្ញៀវជុំគ្នានៅជាន់ទីពីរខាងឆ្វេងដៃ ចំណែកឯខាងស្ដាំដៃជាបន្ទប់របស់ម្ចាស់ប៉ានិងម្ចាស់ម៉ាក់យ៉ូនហ្គី(បន្ទប់មេគ្រួសារ)។យ៉ូនហ្គីដេីរចូលទៅខាងក្នុងនោះស្របពេលអ្នកគ្រប់គ្នាកំពុងសំណេះសំណាលពីរឿងផ្សេងៗតែក៏ធ្វេីឲអ្នកគ្រប់គ្នាភ្ញាក់ផ្អេីលជាខ្លាំង មិននឹកស្មានថាគេមកវិញថ្ងៃនេះសោះ វាជាដំណឹងល្អមួយដែលនឹងមានដំណឹងអាក្រក់បន្ទាប់មកទៀត ។រីឯជុងហ្គុកក៏បន្តដំណេីររបស់ខ្លួនហួសពីបន្ទប់ទទួលភ្ញៀវទៅបន្ទប់របស់យ៉ូនហ្គីដែលនៅខាងឆ្វេងដៃស្របជាមួយបន្ទប់ប្អូនប្រុសរបស់យ៉ូនហ្គី ។
«ម្ចាស់ប៉ាម្ចាស់ម៉ាក់!បុត្រនឹកទ្រង់ទាំងពីរខ្លាំងណាស់»យ៉ូនហ្គីចូលមកអោបលោកទាំងពីតម្នាក់មុននឹងងាកទៅងក់ក្បាលដាក់អ្នកនៅជុំវិញខ្លួនទាំងអស់ក្នុងបន្ទប់នោះ រួមាន មីនយ៉ូនណា ដែលត្រូវជាប្អូនស្រីពៅ និង គីមថេយ៉ុង ត្រូវជាប្អុនប្រុសទីបី ។
«យ៉ូនហ្គីមិចក៏មកទាំងបែបនេះមិនប្រាប់ម៉ាក់បន្តិចសោះហេីយ»លោកស្រីមីនសម្លឹកមុខយ៉ូនហ្គីបែបកំណាចៗ មុននឹងលេីកពែងតែមកក្រែបតិចៗ ។