អ្នកអង្គម្ចាស់ត្រកូលMIN : ផ្ដេសផ្ដាស!
ពេលនេះខណៈនេះជុងហ្គុកត្រូវជីមីនចាប់អង្គុយជាប់នៅលេីគ្រែពេទ្យ អោបគេដូចគ្នាខ្នេីយអោបចឹង ធ្វេីឲមាឌតូចថប់ចង់ដាច់ដង្ហេីមទៅហេីយ ។
«ជីមីនលោកលែងខ្ញុំសិនទៅ ខ្ញុំចប់ដង្ហេីមណាស់»ជុងហ្គុករេីខ្លួនតិចៗដោយសារត្រូវជីមីនចាប់ដៃទាំងសងខាងជាប់ ។
«bun យេីងមកដូចដេីមបានទេ»ជីមីនបន្ថយដៃក្នុងការអោប បែរជាសម្លឹងមុខជុងហ្គុកដោយបាញ់អារម្មណ៍តាមក្រសែរភ្នែកស្រទន់ដល់ថ្នាក់ជុងហ្គុកត្រូវងាក់មុខចេញ ខ្លាចថានឹងត្រូវគេពង្វក់ម្ដងទៀត។
«អត់ទេ មិនអាចទេ»ជុងហ្គុកក្រវីក្បាលតតាត់សឹងតែដាច់ក្បាល មិនចុះញមជាមួយងាយៗនោះទេ ជុងហ្គុកជាមនុស្សដែលក្បាលរឹងបំផុតនៅក្នុងសាលាខុសពីនៅរាជវាំងដាច់ តែរឿងគេនៅរាជវាំងនេះគ្មាននរណាគេដឹងក្រៅពីជីមីននោះដែរ ។
«bunមេីលមុខបង»ជីមីនលែងជំទាស់នឹងជុងហ្គុកបែរជាឲគេមេីលមុខខ្លួន តែមាឌតូចមិនធ្វេីតាមម្ដងជាពីរម្ដងចិត្តស្រទន់អំមិញមិញលែងមានជំនួសឲដោយចិត្តខឹងមកវិញ ។
«អឹម..»ជុងហ្គុកមិនធ្វេីតាមក៏ត្រូវគេចាប់ច្របាច់មាត់ទាំងកម្រោល បែបបែបនេះអីកំហឹងខ្លាំងពេញខ្លួនត្រៀមទទួលរងទៅ ។
«bunកុំធ្វេីឲបងខឹងអី ប្រយ័ត្នមានរឿងបែបនោះទៀត»ជីមីនលេីករឿងរ៉ាវកាលពីពីរឆ្នាំមុខមកគម្រាមជុងហ្គុកដោយសារពេលនោះគេហៅជុងហ្គុកទៅលេងផ្ទះខ្លួនពីញ្រោះលោកតារបស់គេចង់ជួបជុងហ្គុកដោយសារតែខ្លួននិយាយរឿងជាច្រេីនពីជុងហ្គុកឲលោតតាគេស្ដាប់ គាត់ក៏ចង់ជួបនឹងជុងហ្គុកដែរ តែមាឌតូចមិនព្រមគេមានតែចាប់យកទៅដូច្នេះឯង ។
«លែង!ឈឺ..ណ-ណាស់»ជុងហ្គុកវៃដៃជីមីនតិចៗព្រោះគេខ្សោយកម្លាំងណាស់ គេទ្រាំមិនបានមួយកម្លាំងដៃជីមីនសឹងតែបាក់ឆ្អឹងទៅហេីយ ។
«មិនលែងទេ អឹម»ជីមីនប្ដូរពីច្របាច់មាត់មកចាប់កដៃមាឌតូចទាំងសងខាងហេីយផ្ដួលខ្លួនទៅលេីពូកទ្រោបលេីមាឌតូច មុននឹងឪនទៅថេីបមាត់ជុងហ្គុករួមជ្រុបមុខនឹង.ក.សខ្ចី ថេីបតិចៗបន្ទាប់មកក៏ជ្រុលបោះត្រាជាស្នាមក្រហមទៅលេី.ក.មាឌតូច ដោយអចេតនា។