Episode 14

146 15 0
                                    

អ្នកអង្គម្ចាស់ត្រកូលMIN    :  ពាក្យក្នុងសំបុត្រ

«លោកគ្រូ!អាយ៎»ជុងហ្គុកស្រែកមួយទំហឹង ពេលគេដេីរចូលក្នុងបន្ទប់រកគ្រូកីឡារបស់គេមិនឃេីញ តែបែរជាមានដៃមួយមកចាប់ស្មារបស់គេ ។ជុងហ្គុកបែរមុខទៅមេីលឃេីញថាជាគ្រូរបស់គេ ខ្លួនក៏ដកដង្ហេីមមួយវិញ ។គេនឹងគាំងស្លាប់តែម្ដង បេីពេលបែរមុខទៅមិនមែនជាគ្រូរបស់គេនោះ ។

«អបអរសាទរជុងហ្គុក អែងជាប់ក្នុងការដាក់ពាក្យប្រឡងហេីយ»លោកគ្រូញញឹមបន្តិចពេលឃេីញទឹកមុខភ័យៗរបស់កូនសិស្សខ្លួន។គាត់ហុចសំបុត្រសឲជុងហ្គុក ច្បាស់ណាស់ក្នុងនោះប្រាកដជាមាន លិខិតអនុញ្ញាតឲចូលរួមប្រកួសកីឡាហែលទឹកនោះហេីយ។

«អរគុណលោកគ្រូ»ជុងហ្គុកទតួលយកសំបុត្រ ឪនគោរពគាត់តាមទម្លាប់មុននិងចាក់ចេញពីបន្ទប់ មុននេះពេលគ្រូប្រាប់ថាគេជាប់ គេចង់តែស្រែកឲបែកបន្ទប់ទេ ថាគេសប្បាយចិត្តណាស់ ។ជុងហ្គុកញញឹមជាប់តាមពិតគេមិនចង់ដាក់ប៉ុន្មានទេ តែ
ដោយសារយ៉ូនហ្គី គេចង់បានពាននោះដេីម្បីឲយ៉ូនហ្គី ព្រោះដោយសារតែកាលពីយ៉ូនហ្គីប្រឡងគឺមានភាពមិនប្រក្រតីកេីតឡេីង ទេីបធ្វេីឲរាងក្រាស់មិនបានទទួលពានតែបែរជាបានទៅAlexទៅវិញ គេមិនចង់ឃេីញពួកគេទាំងពីរពាក់មុខយក្សដាក់គ្នានោះទេ ដូច្នេះគេក៏នឹកឃេីញប្រសិនបេីគេជាប់គេនឹងប្រគល់ពាននោះឲយ៉ុនហ្គី ហេីយយ៉ូនហ្គីនិងAlexកីលែងស្អប់គ្នាទៀត ត្រូវទេ??

«ហូប៊ីយេីងជាប់ហេីយអែង អាយ៎យេីងសប្បាយចិត្តណាស់ ហិហិ»ជុងហ្គុកទន្រ្ទាំជេីង ក្រវីខ្លួនរួចចូលទៅអោបហូស៊ុក។ហូស៊ុក ជាមិត្តដែលជុងហ្គុកនៅជាមួយគ្រប់ពេលមិនថាពេលកេីតទុកឬពេលសប្បាយនោះទេ ពួកគេតែងតែនៅជាមួយគ្នា ប៉ុន្តែវានឹងមិនទៀងនោះទេ ជួលកាលអាចជាមានមិត្តម្នាក់ក្បត់យេីងពីក្រោយខ្នងក៏ថាបានដែរ តែជុងហ្គុកនិងអះអាងថា ហូប៊ីនិងមិនធ្វេីបែបនោះដាក់គេនោះទេ ព្រោះហូស៊ុកបានសន្យានិងគេមកហេីយ ហូស៊ុកសន្យាថានិងមិនធ្វេីរឿងមិនគប្បីណាមួយដែលធ្វេីឲមិត្តភាពពួកគេបែកបាកនោះទេ។ជុងហ្គុកជួបនិងហូស៊ុកពេលគេចូលរៀនឆ្នាំដំបូង គេឃេីញហូស៊ុកត្រូវគេធ្វេីបាបនៅក្នុងបន្ទប់ទឹក ដោយកាលនោះហូស៊ុកត្រូវគេចាប់ច្រមុជទឹកវិះនឹងផុតដង្ហេីម ជុងហ្គុកក៏ចូលមកបន្ទប់ទឹកបំណងថានឹងលាងដៃ មិនគិតថានិងជួយទេដោយសារមិនមែនជារឿងគេ តែគិតទៅប្រសិនបេីកាលនោះគេទុកហូស៊ុកឲស្លាប់ពេលនេះគេប្រហែលជាមិនមានមិត្តល្អបែបនេះទេ ជុងហ្គុកក៏ចូលជួយហូស៊ុកបន្ទប់មកពួកគេក៏រាប់អានគ្នារហូតមកដល់ឥឡូវនេះ។

«ជុងហ្គុកគី យេីងទៅជប់លាងញុាំsteakល្អទេ??»ហូស៊ុកកៀក.ក.ជុងហ្គុកដេីរតាមសាលបាល់បោះ តម្រង់ទៅlocker។ជុងហ្គុកងក់ក្បាលគេរៀបចំដាក់សៀវភៅទៅក្នុងlockerរបស់ខ្លួន តែ នេះ មានសំបុត្រទៀតហេីយឬ?? ស្មេីនេះគេគ្រប់គ្នាទៅផ្ទះអស់ហេីយនៅសល់គេនិងហូស៊ុកតែប៉ុណ្ណោះ។ជុងហ្គុកក្រវីក្បាលបណ្ដេជគំនិតឆ្កួតឡប់នោះចេញ ជុងហ្គុកកាន់សំបុត្រខ្មៅនោះរួចក៏បេីកមេីល។កាយតូចត្រូវបេីកភ្នែកធំៗ គេមានអ្នកតាមដានមែនទេ??

ក្នងសំបុត្រ

[ជួបគ្នា ឆាប់ៗកូនទន្សាយគួរឲឲស្រឡាញ់របស់បង]

«...»ខ្លួនជុងហ្គុកចាប់ផ្ដេីមញ័រមួយរំពិច គេមានអារម្មណ៍ថាខ្ពេីមរអេីមនិងពាក្យទាំងនេះណាស់។ជុងហ្គុកក៏ចាប់ភ្នែកនឹងសំបុត្រខ្មៅកាលពីម៉ោងដំពុងដែលគេមិនបេីកអាននោះ គេក៏វាមកបេីកអានធ្វេីឲខ្លួនគេកាន់តែញ័រថែមទៀត។

ក្នុងសំបុត្រ

[អូនកាន់តែធំទៅ កាន់តែស្អាតគួរឲស្រឡាញ់ណាស់]

«គេជានរណា»ជុងហ្គុកញុកក្រដាសនោះទៅជំហាង គេបិទទ្វារlockerមួយទំហឹងរួចពិតនិងទ្វារ។កាយតូចដកដង្ហេីមធំបន្តិច គេមិនចង់ឮពាក្យទាំងនោះចេញពីមាត់ឬពាក្យសម្ដីរបស់អ្នកផ្សេងនោះទេ គេចង់ឮពាក្យទាំងនោះពីយ៉ូនហ្គីតែម្នាក់ប៉ុណ្ណោះ។ជុងហ្គុកសម្រួលអារម្មណ៍ខ្លួនឯង វាគ្រាន់តែជាសំបុត្ររបស់ពពួកចូលចិត្តបន្លាចអ្នកដទៃតែប៉ុណ្ណោះ គ្មានអ្វីច្រេីនទេ។

«តោះជុងហ្គុកគី»ហូស៊ុកត្រឡប់មកពីlockerរបស់គេវិញ lockerរបស់ជុងហ្គុកនៅជួរទៅមួយរឺឯlockerរបស់ហូស៊ុកនៅជួរទីពីរ។ជុងហ្គុកញញឹមដាក់ហូស៊ុកបន្តិចពួកគេក៏ដណ្ដេីរគ្នាចេញទៅរកហាងនោះ។ហូស៊ុកជ្រេីសរេីសយកហាងនោះដោយសារតែវាជាចំណង់ចំណូលចិត្តជុងហ្គុក ណាមួយដោយសារតែវាជិតសាលាថែមទាំងពួកគេឧស្សាទៅញុាំនៅទីនោះរាល់ពេលដែលពួកគេប្រឡងចប់ អ្វីដែលសំខាន់នោះម្ចាស់ហាងស្អាត>.<។

To be continued....
-MOON-

អ្នកអង្គម្ចាស់ត្រកូលMINWhere stories live. Discover now