Epsoide 9

177 19 0
                                    

អ្នកអង្គម្ចាស់ត្រកូលMIN   :    សារភាព

«តោះទៅចឹង ណាមួយនេះរាងល្ងាចដែរហេីយ»យ៉ូនហ្គីញញឹមយ៉ាងស្រស់ស្រាយពេលបាននៅជាមួយជុងហ្គុក ដៃមាំសុទ្ធតែសរសៃចាប់ដៃស្រាក់កាន់តែតូចល្អិតមុននឹងបន្តដំណេីរតាមឆ្នេរខ្សាច់ បន្តដំណេីរទៅហាងអាហារ  ។

«យ៉ូនបងមិនខ្លាចគេដឹងទេហ៎ ថាបងជាអ្នកអង្គម្ចាស់»ជុងហ្គុកសួរទៅរាងក្រាស់ចុងប្រយោគតិចៗ ។

«កុំទៅខ្វល់អីគ្មាននរណាដឹងទេលុះត្រាតែបងឡេីងបន្តដំណែងទេីបបងបង្ហាញមុខ កុំភ័យទៅមេីលគុកគី»យ៉ូនហ្គីបន្តដំណេីរញាប់ៗឲឆាប់ដល់ហាងអារហារ ។

  មួយសន្ទុះគេទាំងក៏បានមកដល់ហាងអាហារមួយកន្លែងចូលញាុំអីរួច ក៏បន្តទៅដេីរលេងបន្តិចទៀត។

«យ៉ូនៗខ្ញុំចង់បានអានោះ»ជុងហ្គុកងេីយកមេីលទៅលេី មេីលមុខមាឌមាំ ភ្នែកមេីលធំៗ យកដៃចង្អុលទៅហាងអនុស្សាវរីយ៍មួយកន្លែង ។

«តោះចឹង»យ៉ូនហ្គីកាន់ដៃជុងហ្គុកចូលទៅក្នុងប្រៀបដូចជាគូស្នេហ៍ ក្រោមក្រសែភ្នែកមនុស្សជាច្រេីន យ៉ូនហ្គីមិនងាយចេញទៅណាមកណាផ្ដេសផ្ដាសនោះទេ។

«អេ៎!វ៉ាយរ៉ា មេីលប្រុសម្នាក់នោះចុះ សង្ហាខាបប្រលឹងតែម្ដងឯងអេីយ ចង់ស្រក់ទឹកមាត់»នារីសក់ក្រហម កេះមិត្តខ្លួនដែលឈរមេីលខ្សែដៃក្បែរនេះឲមេីលទៅយ៉ូនហ្គី ។

«នេះយ៉ូនហ្គីតេី?មកទីនេះធ្វេីអី មិនបានទេថតឲម្ចាស់អ៊ំមេីលសិន»វ៉ាយរ៉ានិយាយខ្សឹបៗតែឯងហាក់ដូចជាស្គាល់យ៉ូនហ្គីច្បាស់ មុននឹងទាញទូរស័ព្ទយកមកថតរូចយ៉ូនហ្គីកាន់ដៃជុងហ្គុកដេីរមេីលរបស់របរ ។វ៉ាយរ៉ាអាចស្គាល់យ៉ូនហ្គីដោយសារម្ចាស់ស្រីមីនឲរូបមេីល តែនាងមិនស្គាល់ជុងហ្គុកនោះទេ  ។

«នែ?កុំប្រាប់ថាពេញចិត្តគេណានាងនេះ»ស្រីសក់ក្រហមមុននេះយកដៃវៃទះស្មាមិត្តតិចៗ ព្រមទាំងញញឹមសប្បាយៗ ។

«មិនប្រាកដដែរ..តែមុននឹងក្រោយគង់តែជារបស់យេីងដដែរទេ»វ៉ាយរ៉ាញញឹមយ៉ាងមានទំនុកចិត្តខ្ពស់ហួសមេឃ  ។

«ប្រាកដប្រជាណាស់នាង នេះគេស្គាល់ឯងឬអត់នឹង ឬក៏ទេីបតែស្គាល់គេមុននេះហិហិ»ស្រីសក់ក្រហមយកដៃខ្ទប់មាត់កុំឲសេីច ។

អ្នកអង្គម្ចាស់ត្រកូលMINWhere stories live. Discover now