Episode 2

409 29 0
                                    

ពេលវេលាពិតជាដេីរលឿនណាស់ ត្រឹមតែមួយប៉ព្រិចភ្នែកសោះកម្លោះតូច ជន ជុងហ្គុក ឥឡូវនេះផ្លាស់ប្ដូរខ្លាំងណាស់180ដឺក្រេតែម្ដង ព្រោះតែយ៉ូនហ្គីបានប្រាប់ម៉ែដោះហានថា មិនឲធ្វេីអ្វីធ្ងន់ៗនោះទេ ថ្វីត្បិតតែខ្លួនមិនបាននៅជិតតែនៅតែផ្ដាំម៉ែដោះឲមេីលគេជំនួស ធ្វេីជាភ្នែក ជាដៃជាជេីងជំនួសគេ ហេីយថ្ងៃនេះគេក៏ត្រឡប់មកវិញ តែមិនបានប្រាប់អ្នកណានោះទេ ។

«ម៉ែដោះ!!ខ្ញុំមកពីរៀនវិញហេីយ»សម្លេងស្រួយស្រេះបន្លឺឡេិងតិចៗក្បែម៉ែដោះហាន ធ្វេីឲគាត់ភ្ញាក់ព្រឺត មុននឹងយកដៃរឹតទ្រូង ។

«អាក្បាលខូច ចង់បំភ័យម៉ែដោះមែនទេ»ម៉ែដោះយកដៃអង្អែលក្បាលគេ ។ សព្វនាមហៅថា<ម៉ែដោះ> ពិតជាភ្ញាក់ផ្អេីលមែនទេ ? ព្រោះគាត់បានប្រាក់គ្រប់យ៉ាងដែលជាការពិតថាគាត់បានរេីសជុងហ្គុកយកមកចិញ្ចឹមនៅក្នុងវាំងនេះ ទាំងដែរមិនដឹងថាឪពុកម្ដាយរបស់ជុងហ្គុកជានរណា តែជុងហ្គុកក៏ទទួលស្គាល់ការពិត ប្រសិនបេីប៉ាម៉ាក់របស់គេនៅមានជីវិតគេនឹងទៅរកគាត់វិញ ។

«ហិហិ ចុះថ្ងៃនេះបានម្ហូបអ្វីដែរម៉ែដោះ»ជុងហ្គុកស្ញេញចេញធ្មេញទន្សាយគេមក រួចទាំងមុខមាត់សៗតូចៗរបស់គេនោះ ពិតជាដូចកូនទន្សាយខ្លាំងណាស់ ។

«មានច្រេីនណាស់ ចឹង ជុងហ្គុកគីទៅប្ដូរសម្លៀកបំពាក់មកតិចទៀតម្ចាស់ស្រីគាត់យាងមកហេីយ»ម៉ែដោះតបទាំងដៃកំពុងហាន់បន្លែ ។

«បាទ»ជុងហ្គុករត់ទៅបន្ទប់ខ្លួនដែលនៅជាន់ជាមួយអ្នកបម្រេីផ្សេងៗគេសុំផ្លាស់មកនៅបន្ទប់នេះវិញ ព្រោះតែយ៉ូនហ្គីបានឲស្នាក់នៅបន្ទប់ខ្លួន តែគេប្រកែកមិនព្រម ។

«ហឹម ស្អាតហេីយជុងហ្គុក»គេនិយាយតិចម្នាក់ឯងមុខកញ្ចក់បែបមនុស្សលង់នឹងសម្រស់ខ្លួនឯង😞។មុននឹងចុះទៅក្រោមក្រែងលោកមានរឿងអ្វីដែលគេអាចជួយបាន។ បន្ទាប់ពីរៀបចំម្ហូបដាក់លេីតុរួចគ្រួសារមីនក៏មកជុំគ្នាដូចសព្វមួយដងទេីបជុងហ្គុកដកខ្លួនទៅអង្គុយនៅទោងក្រោមដេីមឈេីមួយក្នុងសួនព្រោះពន្លឺព្រះចន្ទបូករួមជាមួយនឹងអំពូលជាច្រេីនតម្រៀបជួរគ្នាយ៉ាងត្រៀបត្រាពេញសួន ធ្វេីឲមិនសូវជាមានភាពភ័យខ្លាច ណាមួយវាក៏នៅជិតនឹងទ្វារក្រោយផងដែរ ដោយជុងហ្គុកអង្គុយបែរខ្នងមកទ្វារវិញ ។

អ្នកអង្គម្ចាស់ត្រកូលMINWhere stories live. Discover now