អ្នកអង្គម្ចាស់ត្រកូលMIN : បងប្អូនជីដូនមួយ
«រ៉ាលែងបង អូនមិនឃេីញមានមនុស្សចាស់មេីលមកយេីងទេ វាមិនសមភ្នែក អូនជាស្រីណា»យ៉ូនហ្គីនិយាយទាំងរុញដៃវ៉ាយរ៉ាចេញ ភ្នែកសម្លឹងមេីលទៅជុងហ្គុកដែលដេីរចេញនោះ រួចអូសវ៉ាយរ៉ាចេញមកខាងក្រៅ ពីព្រោះគេមានអារម្មណ៍ថាខុសចំពោះជុងហ្គុក មនុស្សជាទីស្រឡាញ់របស់គេ ។
«ចុះអាអ្នកបម្រេីនោះមិចក៏បងអោបគេបាន»វ៉ាយរ៉ាចាប់អោបដេីមដៃយ៉ូនហ្គីដដែរ ចំណែកសាមីខ្លួនបានត្រឹមតែឈរឲគេអោបបណ្ដោយតាមនឹងទៅ។
«កុំហៅគេបែបនេះ គេមានសិទ្ធច្រេីនជាងអូនទៅទៀត»យ៉ូនហ្គីក្រវៀសដៃវ៉ាយរ៉ាចេញមួយទំហឹងម្ដងទៀត នេះអោបរឹតគេស្អិតជាងតុកកែទៅទៀត ដៃមាំលេីកចង្អុលចំមុខស្រីតូចចំ ជុងហ្គុកជាម្ចាស់បេះដូងរបស់គេ គ្មាននរណាអាចនិយាយអាក្រក់ពីគេបានទេ យ៉ុងហ្គីនិយាយចប់ក៏ដេីរចូលទៅក្នុងវិញបាត់ ។
«អាយយ៎ អាក្មេងចង្រៃចនជុងហ្គុក មកពីឯងទេីបបងយ៉ុនមិនខ្វល់ពីយេីង ចាំមេីលថាយេីងនឹងធ្វេីអ្វីទៅលេីឯងខ្លះ»វ៉ាយរ៉ាស្រែកមួយទំហឹង ទទ្រាំជេីង ភ្នែកឡេីងក្រហមងាំងស្បថពាក្យអសុរោះលេីឈ្មោះជុងហ្គុក ។
«យ៉ូនហ្គីឯណាប្អូន មិញក៏មិនមកជាមួយប្អូន»អ្នកស្រីមីន ដែលអង្គុយលេីសាឡុងជាមួយអ្នកស្រីលី ដោយឃេីញយ៉ូនដេីរមកតែម្នាក់ឯង ជាមួយទឹកមុខមេីលមិនយល់ ។
«រ៉ាសុំនៅក្រៅបន្តិច»យ៉ុងហ្គិឪនថេីបថ្ពាល់អ្នកកស្រីមីនបន្តិចតាមទម្លាប់របស់ខ្លួន មុននឹងដាក់ខ្លួនអង្គុយជិតគាត់តែខ្លួន តែភ្នែកក្រលៀសមេីលទៅផ្ទះបាយរហូត ។
«អូថ្ងៃនេះម៉ាក់មានដំណឹងល្អប្រាប់កូន»អ្នកស្រីមីនញញឹមសឹងរហែកមាត់ ងាកទៅញញឹមដាក់អ្នកស្រីលីស្របពេលវ៉ារ៉ាចូលមកអង្គុយក្បែរអ្នកស្រីមីន។អ្នកស្រីមីនក៏ចាប់ដៃយ៉ូនហ្គីដាក់ទៅដៃវ៉ាយរ៉ា ធ្វេីឲយ៉ូនហ្គីបេីកភ្នែកធំៗ ឆ្ងល់ក្នុងចិត្ត។
«យ៉ូនហ្គី ប្អូនជាគូដណ្ដឹងរបស់កូន»
«ម្ចាស់ម៉ាក់ ទ្រង់លេងសេីចជាមួយកូនមែនទេ»យ៉ូនហ្គីស្ទុះក្រោកឡេីងមួយកំហឹង ក្រលាសភ្នែកក៏ឃេីញជុងហ្គុកឈរអេីតកនៅជិតនោះ ចំណែកជុងហ្គុកឃេីញយ៉ូនហ្គីមេីលមកខ្លួនក៏រត់ចូលផ្ទះបាយវិញបាត់ នេះមកលួចស្ដាប់គេហេស៎ តិចជុងហ្គុកស្ដាប់ឮថារ៉ាជាគូដណ្ដឹងរបស់គេទៅ??មិនកេីតទេ ។