អ្នកអង្គម្ចាស់ត្រកូលMIN : ម្នាក់ប្រុសនោះជានរណា?
«អឹម..»
«នែ៎!មិចក៏ភ័យម្លេះ ហឹស»យ៉ុនហ្គីយកដៃទៅទះមុខជុងហ្គុកដែលធ្មេញភ្នែក..ខាំមាត់នោះតិចៗ នេះខ្លាចគេដល់ថ្នាក់នេះផងហេស៎ មិនទាន់នឹងធ្វេីអីផងខ្លាចប៉ុននឹងហេីយ យ៉ាប់មែនក្មេង ។
«យេីងគ្រាន់តែឃេីញអ្វីនៅជាប់ក្បាលរបស់ឯងប៉ុណ្ណោះ ហឹស»យ៉ូនហ្គីសេីចតិចក្នុងបំពង់ក រួចយកដៃទៅបំបោសលេីក្បាលមាឌតូចថ្នមៗ ។
«អឺ!ដល់សាលាទូលបង្គំហេីយ..ថ្វាយបង្គំលា»និយាយហេីយក៏យកដៃទាញគន្លឹះទ្វារបេីកទ្វារឡានរត់ចេញទៅបាត់ មិនប្រយ័ត្នក៏បុកនឹងប្រុសម្នាក់ដួល ព្រួសទៅនឹងដី ។
«bun!មិនអីហេស៎»បុរសម្នាក់នោះលុតជង្គង់មកជិតជុងហ្គុកចាប់ជេីងជុងហ្គុកថ្នមៗ ។
«សឺត..ឈឺ»ជុងហ្គុកធ្វេីមុខជូរៗដាក់ប្រុសម្នាក់នោះ ធ្វេីឲអ្នកក្នុងឡានក្ដៅក្រហាយតែម្ដង រឹតតែក្ដៅចង់ផ្ទុះពេលប្រុសម្នាក់នោះលេីកបីជុងហ្គុកដូចសំឡីចូលសាលាសំខាន់មាឌតូចក៏អោបកវិញខ្លាចធ្លាក់ ។
«markឆាប់ចេញឡានទៅ ហេីយក៏ទៅឆែកមេីលឈ្មោះប្រុសម្នាក់នោះជានរណា»យ៉ូនហ្គីងាកមេីលតាមកញ្ចក់បង្អួចឡានឃេីញថាពីរនាក់នោះបានបាត់ចេញទៅហេីយក៏បញ្ចាឡានទៅក្រុមហ៊ុនបន្ត ។
«បាទ»
ship
«លោកជីមីនដាក់ខ្ញុំចុះទៅ»ជុងហ្គុកទាញជាយអាវជីមីនតិចៗព្រោះមនុស្សជាច្រេីនមេីលមកគេ ហាក់ដូចជាចំណីភ្នែកពេលព្រឹកក្នុងសាលាចឹង ។
«យ៉ាងមិចអូនខ្លាចគេដឹងឬថាយេីងជាអ្វីនឹងគ្នា»ជីមីនតបតិចៗមុននឹងឪនមុខទៅជិតមាឌតូចខណៈជេីងបន្តដេីរទៅបន្ទប់ពេទ្យ ។
«តែយេីងចប់គ្នាតាំងយូរហេីយជីមីន ដាក់ខ្ញុំចុះទៅ»ជុងហ្គុកទាយជាយអាវជីមីនតិចៗដដែរ គេចប់គ្នានឹងជីមីនតាំងពីឆ្នាំទីមួយមកម្លេះ ដោយសារជីមីនគិតតែពីបង្ករឿងក្នុងសាលាឲតែនរណាដែលចូលមកជិតជុងហ្គុកក្នុងន័យស្និតស្នាលម្នាក់នោះដឹងតែត្រៀមទៅ។
«អូននៅគិតពីរឿងនោះទៀត បងគ្រាន់តែចង់ការពារអូនបងធ្វេីបែបនេះខុសមែនទេជុងហ្គុក?»ជីមីនតបមុននឹងដាក់ជុងហ្គុកទៅលេីគ្រែពេទ្យរួចដេីរទៅយកប្រអប់លាងរបួស។
«តែរវាងយេីងវាបានបញ្ចប់ហេីយ ក៏មិនអាច អា៎សឺត~ ឈឺណាស់ថ្នមៗ»ជុងហ្គុកនិយាយមិនទាន់ចប់ជីមីនយកសំឡីដែលផ្សេីមដោយថ្នាំលាងរបួសមកផ្តិតតិចៗលេីក្បាលជង្គង់តិចៗ ជេីងមាឌតូចសបែបនេះបេីរបួសទៅគឺមេីលដឹងតែម្ដង ។
«ឈឺមែនទេបងសុំទោស!បងនឹងថ្នមជាងនេះ»ជីមីនបន្តធ្វេីសកម្មភាពរបស់ខ្លួនដដែរគេថ្នមដៃអស់សមត្ថភាពហេីយតែមាឌតូចនៅតែស្រែកថាឈឺ ។
«នេះពួកគេធ្វេីរឿងស្មោគគ្រោកនេះក្នុងសាលា»សម្លេងមនុស្សម្នាក់ទៀតនៅខាងក្រៅនិយាយខ្សឹបៗតិចៗម្នាក់ឯងព្រមទាំងក្រញែញខ្លួនទៀតផង ។
«ក្មេងតូចឯងស្ដាប់អ្វីនឹងនឹង?»សម្លេងក្រលធំបន្លឺឡេីងពីក្រោយខ្នង ធ្វេីឲសាមីខ្លួនភ្ញាក់ព្រឺតដូចខ្សែភ្លេីងឆក់ ។
«អឺគឺគ្មានអ្វីនោះទេ»
«ប្រាកដ?»
«បាទ ហេីយកុំហៅខ្ញុំថាក្មេងតូចទៀតឲសោះ»មាឌតូចយកដៃចង្អុលមុខមនុស្សធំ ។
«ជុង ហ៊ូសុក?»
«ប-បាទ?មិចក៏លោកស្គាល់ឈ្មោះខ្ញុំ?»មាឌតូចធ្វេីមុខឆ្ងល់
«នៅលេីអាវរបស់ឯងមានឈ្មោះឯងមិនចឹង?ចឹងមិនមែនជាឈ្មោះរបស់ឯង ឬមួយឯងបន្លំខ្លួនចូលមក?»ប្រុសម្នាក់ស៊កដៃចូលហោប៉ៅខោមុននឹងនិយាយស៊កសៀតមកវិញ។
«ជាឈ្មោះរបស់ខ្ញុំបាទ»មាឌតូចដោយឃេីញថាប្រុសម្នាក់នេះស្លៀកពាក់ដូចជាអ្នកធំណាម្នាក់ក៏បន្សាបភាពខឹងឆែវឆាវរបស់ខ្លួនវិញតាមពិតចង់តែហក់ទៅបំបាក់កអាមួយនៅនឹងមុខនេះទេ ។ខណៈនោះលោកនាយកសាលាក៏ដេីរចូលមកធ្វេីឲហ៊ូសុកកកាន់តែភ័យមួយកម្រិតទៀត ។
«លោកគីមគ្រប់យ៉ាងរួចរាល់ហេីយ»នាយកសាលាចូលមកឪនលំទោនដាក់មនុស្សប្រុសមិញនេះហេីយក៏ខ្សឹបៗអ្វីម្យ៉ាងរួចក៏ចេញទៅវិញបាត់ មុននឹងចេញគាត់ក៏ឆ្លៀតមេីលមុនហ៊ូសុកបន្តិច ។
«ជួបគ្នាពេលក្រោយក្មេងតូច»តបចប់ក៏ដេីរចេញទៅរុយធ្វេីឲហូស៊ុកកេីតចិត្តខឹងលេីសដេីម នៅមានជួបលេីកក្រោយទៀត គេសន្យាថានឹងមិនជួបអាគាត់ឆ្កួតនេះទៀតទេ ។
To be continued.........
-MOON-