Episode 1

694 40 0
                                    

អ្នកអង្គម្ចាស់ត្រកូលMIN : សមាជិកថ្មី

សម្លេងទឹកភ្លៀងបូករួមជាមួយនឹងរន្ទះបាញ់បន្លឺឡេីងខ្លាំង លាន់ឮពេញផ្ទៃពសុធា សឹងតែរហែកជាពីរ។ដេីមឈេីដែលចាក់ឬសយ៉ាងរឹងមាំនៅតែរង្គោះរង្គេី សឹងតែរលំដេីម ស្លឹកឈេីដែលជ្រុះចេញពីដេីមបានបេីងពាសពេញផ្ទៃដីទីធ្លាដ៏ធំទូលាយនៃព្រះរាជវាំង ដែលកាលពីមុនធ្លាប់តែស្រស់ស្អាតពេលនេះពោរពេញទៅដោយស្លឹកឈេី ។

<ក្រឹក ក្រឹក>

ស្នូរសម្រឹបជេីងបន្លឺឡេីងពេលជាន់ប៉ះទៅនឹងស្លឹកឈេី ដែលលោកស្រីហានកំពុងបោះជំហានទៅជិតរបងនៃសួនច្បារដោយខ្លួនឮសម្លេងប្លែកៗចេញពីម្ដុំនោះ ។

<ង៉ា ង៉ា>

ពេលលោកស្រីហានកាន់តែចូលទៅជិតដល់សម្លេងទារកបន្លឺឡេីងប្រណាំងជាមួយនឹងសម្លេងទឹកភ្លៀងនៅក្នុងកន្រ្តកឈេីមួយ ដែលបានសំបុត្រសមួយនៅក្នុងនោះ ។

«ហឹម..ចន ជុនហ្គុក?»លោកស្រីហានចាប់កាន់ក្រដាសសនោះមកអានមួយស្របក់ ទឹកមុខប្រែភ្ញាក់ផ្អេីល ភ្នែករបស់គាត់បេីកធំៗ មុននឹងចាប់កាន់កន្រ្តកនោះរត់ត្រឡប់ចូលទៅក្នុងវិមានវិញ ដោយមិនបានពិនិត្យមេីលឲបានត្រឹមត្រូវ។

នៅក្នុងវាំងដែលមានពន្លឺភ្លីចិញ្ចាច ដូលពេលថ្ងៃអ្វីៗមានសុទ្ធតែពណ៍មាស ជញ្ចាំងពោរពេញទៅដោយរូបធំៗដែលបង្ហាញពីគ្រួសាររាជវង្ស ។ចំឡែកតែថ្ងៃនេះមានសភាពអ៊ូអរខុសពីធម្មតា ដោយឮសម្លេងចេចចាចចេញពីបន្ទប់ទទួលភ្ញៀវ លោកស្រីហានដកដង្ហេីមធំបីទារកក្នុងដៃដែលមានអាយុប្រហែលជាបីខែ ដេីរចូលទៅក្នុងនោះ ។

«ម្ចាស់ស្រី!!»លោកស្រីហានចូលទៅអង្គុយក្បែរជេីងនឹងស្រ្ដីវ័យសែសិបប្លាយ សក់ខ្លីត្រឹមករមូលចូលក្នុង ក្នុងសម្លៀកបំពាក់ពណ៍ឈាមជ្រូក បបូរមាត់ក្រហមក្រមៅ ។

«យ៉ាងមិចហាន? ហេីយឯងទៅបានក្មេងមកពីណានេះ»ម្ចាស់ស្រីទទួលយកក្មេងពីដៃមកពរជាប់នឹងទ្រូង។

«ខ្ញុំម្ចាស់បានរេីសក្មេងនេះនៅជិតនឹងសួនច្បារមេម្ចាស់»

«មាតា!!»ក្មេងប្រុសវ័យប្រហែលជាដប់ឆ្នាំរត់ចូលមក ក្នុងបន្ទប់នោះស្របពេលដែលទារកតូចនោះចាប់ផ្ដេីមមេីលមុខទ្រង់ផ្លឹសៗ យ៉ាងគួរ
ឲស្រឡាញ់។

អ្នកអង្គម្ចាស់ត្រកូលMINWhere stories live. Discover now