Part1: សិស្សចូលថ្មី💆🏻‍♂️

1.1K 60 2
                                    

បន្ទាប់ពីអ្នកកម្លោះសង្ហាចន ជុងហ្គុករត់គេចយករួចខ្លួនពីស្រីៗទាំងពីរនាក់នោះមកនាយក៏មករកមិត្តខ្លួនដើម្បីពិភាក្សារឿងស្រីញីុអូន បងហ្នឹងហាស៎

"យ៉ាងមិចហើយអាហ្គុកមិញដូចជា រ៉ូឡា សង្សាឯងឈ្លោះគ្នាជាមួយកូនស្រីលោកសាស្ត្រាចារ្យចាងហេស៎?យើងឮថាថ្នាក់ទះទាប់គ្នាផង..."ជីនដែលកំពុងអង្គុយមើលសៀវភៅអង់គ្លេសបញ្ចា្រសនិយាយឡើង

"មើលសៀវភៅបញ្ច្រាសហើយបង"ណាមជូន ជីនឮហើយក៏ប្រញ៉ាប់បង្វែរសៀវភៅមកខាងត្រូវវិញ បាក់មុខអស់

"ហើយបងឃើញដែរមិចមិនទៅជួយឃាត់ពួកនាងផងទៅ?ក្រែងពួកបងជាសុភាពបុរសប្រចាំនៅក្នុងសាលាហេស៎?"ជុងហ្គុកនិយាយ

"អារឿងសុភាពបុរសវាបុរសហើយតែយើងបានត្រឹមឮមិនបានឃើញយល់!?"ជីនឃ្នើសចិត្តពេកក៏ងើបមុខចេញពីសៀវភៅហាស្តីទៅនាយកម្លោះធ្មេញទន្សាយបន្តិចទៅ

"ពួកនាងវាយគ្នាដណ្តើមឯងឬ?"ថេយ៍យ៉ុងនិយាយទាំងជ្រួញចិញ្ចើមប្រហែលរឿងដដែលៗទៀតហើយមើលទៅ បែបហ្នឹងសឹងតែរាល់ថ្ងៃព្រះជាម្ចាស់

"ខ្ញុំមិនដឹងទេ ហើយបងធ្វើអីហ្នឹងដូចរវល់ដល់ហើយ"ជុងហ្គុកក៏ដាក់ខ្លួនអង្គុយក្បែរហូស៊ុកហើយក៏អើតក៎មើលថាបងប្រុសខ្លួនរវល់ធ្វើអ្វីណាស់ណាម៉្លេះ?

"យើងកំពុងតែធ្វើកាងារក្រៅម៉ោងដែលឯងដាក់ឲ្យ"ហ៊ូស៊ុកនិយាយទាំងមិនសូម្បីដកក្រសែរភ្នែកចេញទូរស័ព្ទដៃខ្លួន

"ហើយខ្ញុំធ្លាប់ដាក់ការងារក្រៅម៉ោងអីឲ្យបងឯងធ្វើដែរហ៎?"ជុងហ្គុកជ្រួញចិញ្ចើមនេះគេមិនដែលដាក់ការងារឲ្យបងប្រុសធ្វើផងមិចក៏គាត់និយាយចឹងទៅវិញ

"នេះមិនមែនជាការងារយើងទេហេស៎? គឺជាការងារក្រៅម៉ោងដែលត្រូវតបឆាត តបសារសង្សាឯងហ្នឹងណាម្នាក់ៗខលមកយើងទាំងយប់ម៉ោងមួយ ម៉ោងពីរកណ្តាលអាធ្រាតអីនិយាយតែពីជុងហ្គុកៗៗជុងហ្គុកនៅទីណា ជុងហ្គុករវល់អី ជុងហ្គុកនឹកខ្ញុំទេ ជួយប្រាប់គេបងថា ប្លាៗប្លា ។ល។និង។ល។ឯងមើលភ្នែកយើងមើស៎ដូចស្អីខ្មៅដូចខ្យូងហើយឯងឃើញទេ!"ហូស៊ុកអង្គុយរអ៊ូង៉ូវៗក្បែរត្រចៀកជុងហ្គុកហើយចាប់មុខនាយកម្លោះទៅប្រសព្វមុខខ្លួនឲ្យឃើញអាភ្នែកខ្មៅៗរបស់គេ គេនេះធុញទ្រាន់នឹងអាប្អូនជីដូនមួយក្បាលខូចនេះពេញទំហឹងហើយ

My Perfect CrushWhere stories live. Discover now