Part3:រៀបការ?😳

365 35 0
                                    

ក្រោយពីជីមីននាំប៊េលលីចេញទៅ រ៉ូឡាឈរស្រែកចាស៎ៗមិនចេះខ្មាស់គេជុងហ្គុកឃាត់យ៉ាងណាក៏មិនស្តាប់មានអីនៅម្នាក់ឯងឈរស្រែកដូចមនុស្សឆ្កួតចឹងទៅ

"រ៉ូឡាខឹង ខឹង!!!អាយ៎"រ៉ូឡានិយាយឈ្មោះខ្លួនឯងហើយឈរស្រែកភ្នែកក្រហមងាំងដោយសារតែកំហឹង

"រ៉ូឡា ឈប់ស្រែកដូចមនុស្សឆ្កួតទៅបានទេ!??"ជុងហ្គុកដោយឃាត់នាងមិនស្តាប់ក៏កាន់ស្មានាងមួយទំហឹងហើយស្រែកដាក់ខ្លាំងៗតែគិតថានាងស្តាប់...

"រ៉ូឡាមិនឈប់ អាយ៎ លែងរ៉ូឡាលែងបងហ្គុកឈប់ស្រឡាញ់រ៉ូឡាហើយហិៗហីុៗ"រ៉ូឡាសម្តែងអាការៈឈរយំទម្រាំជើងដូចកូនក្មេង

"ស្រេចតែចិត្ត"ជុងហ្គុកនិយាយហើយក៏ដើរចេញទៅទាំម៉ោម៉ៅពេលអេម៉ា ជីមីន និង រ៉ូឡាមកជុំគ្នាបែបនេះនាយដូចចង់ស្កាន់ជាន់មិនមិនដឹងម៉ោកៗ

"អាយ៎ ហិៗមិចក៏បងមិនលួងអូនហិៗបានយើងដាច់គ្នាទៅបែកគ្នាឲ្យស្រឡះទៅចាំមើលខ្ញុំលែងស្រឡាញ់បងទៀតហើយ"រ៉ូឡាឈរនិយាយយ៉ាងមោទនៈភាពគិតថាជុងហ្គុកគេខ្វល់?

"ឲ្យតែដូចមាត់ សំណាងល្អណារ៉ូឡា"ជុងហ្គុកនិយាយដោយមិនងាកក្រោយតែក៏ធ្វើដៃបាយៗ

"ខ្ញុំមិនឲ្យបងបានសុខទេចាំមើលចោះ ហឹកៗ"រ៉ូឡាក្តាប់ដៃយ៉ាងណែនគិតឬនាងមិនមែនជាអេម៉ាទេដែលបែកហើយគឺទៅតាមផ្លូវរៀងខ្លួននោះ

"ណែ៎អ្នកនាងយំយែកឆ្អែតឬនៅឲ្យខ្ញុំហៅពេទ្យមកពិនិត្យទេ ខ្ញុំរកសុីណាមិនមែនជួលអ្នកនាងមកសម្តែងល្ខោនឲ្យភ្ញៀវមើលទេបើថាមិនទិញអីទេនោះផ្លូវអញ្ជើញចេញទៅ"កូនស្រីម្ចាស់ហាងនិយាយទាំងកាន់ខ្ទះមកជាមួយនាងរវល់តែឆាមីឮសម្លេងចេកចាច៎ពេកក៏ចេញមកមើល

"ហឹងខ្ញុំទៅហើយមិនបាច់ដេញទេហាងអន់ៗចឹងខ្ញុំមិនចង់ជាន់ទេ ឆឹស!!"រ៉ូឡានិយាយហើយក៏ក្រឡោះសក់ដាក់កូនម្ចាស់ហាង

"ទប់មិនបានម៉ាខ្ទះឥឡូវទើបតែលើកចេញពីចង្រ្កានផង"ស្រីក្រមុំនិយាយហើយក៏ដើរទៅឆាមីបន្តទាំងម៉ួរម៉ៅ

"បាត់ភ្ញៀវយើងអស់ចង្រៃយ៎"
_______________

"យើងឆ្ងល់ណាស់ថាឯងមានរឿងអីជាមួយនាងនោះបានជានាងបោចសក់ហើយរកទះឯងបែបនេះនឿក៎!!!"ប៊េលលី

My Perfect CrushWhere stories live. Discover now