Part12:លង់ស្នេហ៍ប្រុសក្មេង

314 27 2
                                        

ក្រោយពីនាំជីមីនទៅលាងរបួសដែលមុតជាមួយជ្រុងតុរួចហើយអ្នកទាំង៤ក៏នាំគ្នាដើរទៅថ្នាក់វិញ

>ក្រីងៗក្រីង<កណ្តឹងសាលាបន្លឺឡើងល្មមសំណាងហើយដែលចូលមកមុនគ្រូ

"សម្រេចចឹងហើយណាចែប៊េល"ម៉ូសុីញញឹម

"ហឹម~~មិនអីទេ"ប៊េលលីដកដង្ហើមធំបើដឹងថាតាកាបុិស្លេកនោះទៅជាមួយដែរមិនព្រមឲ្យទៅដល់ឃ្លាំងទេ

"អូរ គ្រូសង្ហាណាស់តើ"ជីមីននិយាយទាំងភ្នែករំប្រឹងមើលមុខគ្រូកម្លោះឲ្យច្បាស់ជាងនេះ

"ឯណាមើស៎ហ្នឹងសង្ហា??ជុយ!!!!"លីឈីបើកភ្នែកធំៗមិនដឹងជាកម្មស្អីទេលោកសាស្រ្តាចារ្យចាងមកបង្រៀនថ្នាក់នេះ?ស្លាប់ហើយចឹងកូនគាត់មិនមកតាមហើយទេស៎?

"អេស! គ្រូចាងហ្នឹងហេស៎កូនគាត់ដឹងតែបងកាវត់ការវែងសៀវភៅទៅដីដូចកាលពីឆ្នាំមុនហើយ"ម៉ូសុី

"សាហាវដល់ម្លឹង?"ជីមីន

"ចាំថាកូនគ្រូចាងចេញថ្ងៃនេះណា គឺសាហាវមិនមាត់ៗទេតែដាក់បុាំងខ្ចិចហើយប្រាប់ទៅ បងថ្លៃខ្ញុំថាបងអាចទប់ទល់នឹងនាងបាន"ម៉ូសុី

"ហេតុអី ខ្ញុំត្រូវទប់ទល់ជាមួយកូនរបស់សាស្រ្តាចារ្យដែរ?"ជីមីននិយាយទាំងមិនយល់

"កូនស្រីលោកសាស្រ្តាចារ្យចាង លួចស្រឡាញ់បងហ្គុកតាំងពីទី១២ដល់ឆ្នាំទី១នេះហើយ កូនលោកលលកចាងស្អីនេះណាអូហួយប៉ះមិនបានទេខ្ទើតដូចខ្ទួយចឹងឯងប៉ះខ្ចិចៗយល់ល្អណាបងថ្លៃកុំទៅរវល់ហ្នឹងនាងអីទោះនាងចង់ដណ្តើមបងហ្គុកក៏ដោយចាំខ្ញុំធានាម៉ាស្អាតគ្មានសល់សាកសពទេ"ម៉ូសុីនិយាយបូបាច់បែកអូហូរចូលស្ទឹងចេញអង្រឹង Jikook Lotas XD

"ភូស! នេះនែ៎~~នេះនែ៎គំនិតអាក្រក់ណាស់ឯងនេះ"លីឈីលើកដៃវាយស្មាម៉ូសុីមួយដីបុិនណាស់អាគម្រោងសម្លាប់កប់ចោលអីហ្នឹងតែគេឮជាប់គុគឡូវឯង

"ចិត្តអាក្រក់ណាស់បងហក៎"ម៉ូសុី

"ឈប់ប្រកែកគ្នាទៅបានហើយតាមធម្មតាអ្នកទាំង២បញ្ចេញចរិតចឹងឲ្យគេឯងឃើញហេស៎?"ប៊េលលី

"សម្រាប់តែអ្នកទុកចិត្តទេបានហើយតោះអាលីឈី"ម៉ូសុី

"ពួកគេមើលទៅល្អណាស់"ជីមីននិយាយទាំងមើលមុខនាងតូចប៊េលលី

My Perfect CrushWhere stories live. Discover now