ម៉ោង8យប់នៅក្នុងផ្ទះរបស់ក្មេងប្រុសវ័យជំទង់ស៊ូណូ កាននីអឺ មានភ្លើងពណ៍ភ្លឹបភ្លេតនៅខាងក្រៅផ្ទះមានមនុស្សប្រុសស្រីជាច្រើនចូលរួមមើលទៅសប្បាយអ៊ូរអរអួតអ្នកជិតខាងខ្លាំងណាស់
"ជីមីនយើង Call ឲ្យគេយកខោអាវពួកយើងមកទីនេះហើយឯងកុំភ័យថាអត់អីស្លៀក"ប៊េលលីលើកកែចស្រាមួយកែវតូចយកឲ្យជីមីន
"ផ្ទះប្អូនឯងក្រស្រាហេស៎ បានឲ្យកែវតូចកាញឹបៗប៉ុនមេដៃមើលចាក់មិនបានមួយកែវវាផង"ជីមីននិយាយហើយក៏អកតែមួយក្អឹកអស់ជាស្ថាពរ
"យើងឲ្យឯងភ្ក្សមិនមែនឲ្យអកក្អឹកៗដូចផឹកទឹកទេ ហើយមិចដែរស្រាហ្នឹងឆ្ញាញ់អត់ប្អូនយើងវាទិញមកថ្លៃជាងទូរស័ព្ទយើងប្រើទៀត"ប៊េលលី
"ប្អូនឯងចាយលុយខ្ជះខ្ជាយម្ល៉េះ?"ជីមីន
"លុយវាដូចក្រដាសចឹងឯងបើយើងវិញតែបាយព្រឹកយើងមិនចង់ញ៉ាំផងខ្លាចអស់លុយ"....
"លុយឯងមានចាយច្រើនណាស់កុំគមហរិះពេកសុីចាយសប្បាយសិនទៅសូម្បីតែភ្លៅមាន់ឯងមុនទាំងហ៊ានចំណាយផង"ជីមីន
"អឺៗបានហើយចាំយើងសាកចាយតែស្តាយណាស់វើយយើងអត់ហ៊ានចាយសោះ"ប៊េលលីនិយាយទាំងក្រផមក្រំ
"លុយមានសម្រាប់ចាយវាយតែឯងទុកឲ្យកណ្តុរសុីរហែកឬ?"ជីមីនលើកចិញ្ចើម
"ផ្អាកនិយាយរឿងហ្នឹងសិនទីមិញយើងសួរឯងមិចមិនឆ្លើយ?"ប៊េលលី
"ឯងសួរអី?"....
"ស្រាយើងឲ្យឯងសាកភ្លក្សមិញឆ្ញាញ់ទេ?"ប៊េលលី
"យើងមិនដឹងទេភ្លេចសាកយើងអកយកភ្លេចភ្លក្សយកជាតិឯងឲ្យយើងមួយកែវទៀតមក"ជីមីន
"ឯងនេះចរិតមិនកែអកយកៗចឹងទៅ"ប៊េលលីនិយាយទាំងហួសចិត្តនឹងមិត្តនាងមានមិត្តមួយមិនឲ្យដូចគេដូចឯងស្រាចង់ប៉ុន្មានកេះក៏វាទៅរួចដែរសំខាន់ខ្វះតែអ្នកចេញលុយតែប៉ុណ្នឹងឯង
"បងមីន បងឯងអត់ទាន់បានឆ្លើយសំណួរញុមទេ"ជេកពាក់ឈុតក្រសេពណ៍ខ្មៅឆ្នូតសមើលទៅសង្ហានិងមានអំណាចណាស់ក៏ដឹងស្រាប់ហើយថាផ្ទះកាននីអឺឲ្យតែធ្វើ Party Night គឺមិនដែលតូចទេល្មមមួយផ្អើលពេញបណ្តាញសង្គមដែរ
![](https://img.wattpad.com/cover/268478060-288-k68363.jpg)
YOU ARE READING
My Perfect Crush
Romanceចន ជុងហ្គុក បុរសសង្ហាឈ្នះអស់មារសត្រូវក្នុងសាលាជុងហ្គុកមិនត្រឹមតែមានរូបសម្រស់សង្ហាប៉ុណ្ណោះទេគេក៏មានទេពកោសល្យខ្ពស់ផងដែរអ្វីក៏គេចេះធ្វើហើយបើនិយាយពីរឿងស្រីវិញមួយថ្ងៃមិនទាន់ទេដូរមុខរហូត ជាព្រាននារី International Play Boy! រហូតថ្ងៃមួយគេក៏បានជួបជាមួយនឹងសិស...