ងាកមកមើលប៊េលលីឯណេះវិញនាងអន្ទះអន្ទែងសឹងស្លាប់ទៅហើយវិញ្ញាណស្មារតីស្ទើរតែមិននៅក្នុងខ្លួននេះជីមីនទៅយូរម្ល៉េះ តិចមានគេនាំជីមីនទៅធ្វើអីផ្តេសផ្តាសទៅមិនបានទេ!
"ជីមីនអើយជីមីននេះឯងទៅណាហាស៎!!?"ប៊េលលីនិយាយហើយក៏ដើរចុះដើរឡើងឈរទន្ទឹងមើលផ្លូវមិត្តខ្លួន
"មិនបានទេទៅតាមគេសិនក'ប៊េលមិនអាចឲ្យការសន្យាជាមួយអ្នកមីងផាកក្លាយជាអស្សាបង់បានទេមិនបានជាដាច់ខាត!!"និយាយហើយក៏ដើរទៅរុយភ្លេចយកកាតាបទៅជាមួយព្រោះតែបារម្ភពីជីមីនពេក
[ហ្នឹងហើយថាកុំបារម្ភពេកឃើញហេស៎!??]
"អេស៎ នាងស្រីឆ្នាស់ម្នាក់នោះទៅណានាងហ្នឹង?!"សាយជុនដើរទៅកន្លែងដែលប៊េលលីអង្គុយមុននេះ
"យ៉ាស៎!!កាតាបរៀននាងតើស៎ហឹសៗនាងស្រីឆ្នាស់ចាំមើលថ្ងៃនេះនាងមានស្អីរៀន? ប៊ិចក៏អត់ សៀវភៅក៏អត់អូរហើយទូរស័ព្ទក៏នៅទីនេះទៀត"នាយញញឹមចុងមាត់យ៉ាងសមចិត្តហើយក៏យកកាតាបនាងតូចប៊េលចេញទៅណាមិនដឹងប្រហែលយកទៅលាក់មិនចឹងក៏បោះចោលដែរ
"អេស៎! សាយជុនឯងមករៀនរហូតដល់ថ្នាក់មានកាតាបស្ពាយម្តងពីរផងឬ?"យ៉ុនហ្គីនិយាយបែបឌឺដង
"ទើសស្អីឯង យើងស្ពាយម្តងមួយឡូក៏មិនទៅពាក់ព័ន្ធអីនឹងឯងដែរវាល្មិច!?"សាយជុននិយាយទាំងដំឡើងសម្លេង
"អើ ក៏ក្បែរអារឿងទើសហ្នឹងដែរហើយកាតាបឯងមិចក៏មានរបស់មនុស្សស្រីប្រើចឹង...."នាយនិយាយពេលដែលឃើញ
(ស្រីយូពិបាកបរិយាយណាស់គិតខ្លួនឯងទៅ)....ធ្លាក់ចេញពីកាតាបពណ៍ខៀវលាយសដែលសាយជុនកាន់
"ឬុមួយឯងលួចធ្វើស្អីមិនគម្បីក្នុងសាលាប្រយ័ត្នណា ឬមួយក៏ឯងជា...ជា"យ៉ុនហ្គីសម្តែងអាការៈមើលលើមើលក្រោមរបៀបថាអាដែងណែ៎កញ្ញាសាយជុនគាត់បងប្អូនមកលេងដែរចឹងហាស៎របៀបថា....🌜
"យើងមិនមែនដូចជាឯងគិត!!"សាយជុនសម្លក់យ៉ុនហ្គីចង់ជ្រុះគ្រាប់ភ្នែក
"ឆ្នាស់ម្ល៉េះ ឯងដឹងថាយើងគិតអីដែរឬ?!"យ៉ុនហ្គីញ៉ាក់ចិញ្ចើម
"យើងដឹង! យើងមិនមែនមនុស្សប្រភេទហ្នឹងទេវុើយ!"សាយជុន
"មនុស្សបែបមិច? ខ្ទើយឬ? យើងមិនបាននិយាយឯណាថាឯងជា...បែបហ្នឹង!"យ៉ុនហ្គីញញឹមចុងមាត់
YOU ARE READING
My Perfect Crush
Romanceចន ជុងហ្គុក បុរសសង្ហាឈ្នះអស់មារសត្រូវក្នុងសាលាជុងហ្គុកមិនត្រឹមតែមានរូបសម្រស់សង្ហាប៉ុណ្ណោះទេគេក៏មានទេពកោសល្យខ្ពស់ផងដែរអ្វីក៏គេចេះធ្វើហើយបើនិយាយពីរឿងស្រីវិញមួយថ្ងៃមិនទាន់ទេដូរមុខរហូត ជាព្រាននារី International Play Boy! រហូតថ្ងៃមួយគេក៏បានជួបជាមួយនឹងសិស...
