ក្រោយពីចេញពីបន្ទប់ VIP របស់ក្លឹបហើយជីមីនក៏ជិះតាក់សុីទៅផ្ទះដើម្បីរៀបចំខ្លួនទៅសាលាចំណែកឯប៊េលលីវិញក៏នៅឈរហៅតាក់សុីនៅមុខក្លឹបនោះឯង
"តាក់សុីៗ តាក់ស៊ីឈប់!អ្អើយ~"នាងតូចដកដង្ហើមធំជាលើកទី8តាក់សុីបួនដប់គ្រឿងហើយដែលនាងហៅតែគេមិនឈប់ឲ្យសោះ
"ស្អីកេចេះ មិចក៏មិនឈប់ចឹងដល់ម៉ោងទៅសាលាហើយ..មិនមែនទេថ្ងៃនេះយើងត្រូវទៅផ្ទះទៅប៊ូសានវិញជីមីន?"ប៊េលលី
>រីងៗ រីងៗ<ទូរស័ព្ទរបស់នាងតូចប៊េលលីក៏រោទ៍ឡើងមិនឈប់នោះគឺជាលេខទូរស័ព្ទរបស់ជីមីន
[អាឡូ ប៊េលលីឯងនៅឯណា?]ជីមីនសួរទាំងបារម្ភ
[យើងនៅខាងមុខក្លឹប ហើយឯងនៅឯណាយើងរកឯងមិនឃើញសោះ!]ប៊េលលី
[យើងនៅផ្ទះ ផ្ទះនៅក្បែរសាលា]ជីមីននិយាយខ្លាចថាប៊េលលីច្រឡំថាគេនៅផ្ទះនៅប៊ូសាន
[ឯងទៅមិនចាំយើងផង ហឹៗ]ប៊េលលី
[មានកើតអី?ឯងយំធ្វើអី ប៊េល អាឡូ]ជីមីនចាប់ផ្តើមស្លន់ស្លោក្រោយឮសម្លេងយំរបស់មិត្តខ្លួន
[យើងមានកើតអីបាត់លុយហ្នឹងហាស៎វាស្តាយខំសន្សំអត់សុីអី២ឆ្នាំបាត់ៗរលាយ]ប៊េលលីពេលនេះសល់តែ១០០វ៉ុនក្នុងដៃប៉ុណ្ណោះធ្វើមិចបើបាត់ទៅហើយ
[អ្អើយ យើងខំតែភ័យឯងនេះហើយនៅសល់លុយគ្រាន់ជិះមកផ្ទះវិញទេចាំយើងទៅយក]ជីមីន
[គ្រប់! បន្តិចទៀតចាំជួបគ្នាប៉ុណ្នឹងបានហើយយើងហៅតាក់សុីសិន]ប៊េលលីនិយាយហើយក៏បិទទូរស័ព្ទរួចបក់ដៃហៅតាក់សុីបន្ត
"ហ្អើយ~សង្ស័យត្រូវដើរទៅផ្ទះហើយមើលទៅ អួយ!?"នាងតូចនិយាយហើយក៏បែរទៅក្រោយប្រុងនឹងទៅរកម្ចាស់ក្លឹបខ្ចីឡានជិះសិនព្រោះថានាងក៏ជាអ្នកស្គាលគ្នាជាមួយម្ចាស់ក្លឹបដែរតែក៏ត្រូវបុកនឹងទ្រូងហាប់ណែនរបស់បុរសសម្បុរសស្លេកដូចជាខ្មោចទឹកវិសនឹងដួល
"នាងមិនអីទេហេស៎?"យ៉ុនហ្គីឈរជ្រេងហោប៉ៅហើយសួរទៅស្រីក្រមុំដែលនៅចំពោះមុខនាយនោះ
"លោកឯងទៀតហើយ ហ្អើយ~"ប៊េលលីដកដង្ហើមធំនាងឃើញមុខគេស្ទើរតែគ្រប់ទីកន្លែងទៅហើយពិតជាពិបាកមែន
YOU ARE READING
My Perfect Crush
Romanceចន ជុងហ្គុក បុរសសង្ហាឈ្នះអស់មារសត្រូវក្នុងសាលាជុងហ្គុកមិនត្រឹមតែមានរូបសម្រស់សង្ហាប៉ុណ្ណោះទេគេក៏មានទេពកោសល្យខ្ពស់ផងដែរអ្វីក៏គេចេះធ្វើហើយបើនិយាយពីរឿងស្រីវិញមួយថ្ងៃមិនទាន់ទេដូរមុខរហូត ជាព្រាននារី International Play Boy! រហូតថ្ងៃមួយគេក៏បានជួបជាមួយនឹងសិស...
