Part20:ក្រឡាប់ឡាន?...

145 16 1
                                    

"ណែ៎! និយាយត្រង់ៗណាខ្ញុំដេកដូចស្លាប់បែបនេះ២ខែហើយឬ?"ជុងហ្គុកនិយាយ

"ត្រូវហើយ ហើយពេលងើបមកវិញក៏ឈ្លើយបែបនេះគួរឲ្យចង់វាយឲ្យសន្លប់ម្តងទៀតណាស់"ជីមីនយកដៃទៅផ្ទាត់ថ្ងាសនាយកម្លោះមួយទំហឹងឡើងក្រហម

"និយាយតែមាត់បានហើយដៃហ្នឹង ដៃហ្នឹងខ្ញុំខាំវាឲ្យវាដាច់"នាយទាញដៃតូចៗរបស់ជីមីនយកទៅខាំជាការគម្រាមតែមិនដឹងថាគម្រាមឬខាំឲ្យដាច់មែនទែនទេ

"អា~~~~~~~~~!!!! អាយ៎!!!!! អាចង្រៃនេះ...នេះឯងខាំយើងមែនទែនហេ៎"ជីមីនស្រែកទាំងកម្រោល

"អឺយើងនឹងខាំៗកុំឲ្យឯងនេះហ៊ានពេកខាំឲ្យដាច់តែម្តងទៅល្អទេ?"នាយនិយាយហើយក៏ខាំដៃនាយតូចមួយទំហឹង

"អួយ អាធ្មេញទន្សាយទឹកមាត់? អុីវ ខ្ពើមណាស់"ជីមីនយកដៃខ្លួនឯងទៅជូតនឹងអាវជុងហ្គុកខ្វាច់ៗខ្វល់អីទឹកមាត់ខ្លួនឯងតើស៎!

"ខ្ពើម? ចុះអាពេលដេកជាមួយយើងឯងមិននិយាយថាខ្ពើមផងទៅ!"នាយនិយាយទាំងជ្រួញចិញ្ចើម

"ពីណាដេកជាមួយពីណាលោកឯងចាំខុសរឿងហើយខ្ញុំមិនដែលដេកជាមួយលោកឯងទេ"ជីមីននិយាយទាំងមុខក្រហម

"មួយទៀតលោកឯងក្រឡកខួរខ្លាំងហើយចាំខ្ញុំទៅហៅពេទ្យឲ្យមកម្តងទៀត"

"ខ្ញុំបាត់ការចងចាំពិតមែនតែអារឿងលើគ្រែនោះទោះស្លាប់ក៏មិនភ្លេចដែរ"នាយញញឹមចុងមាត់

"អាក្រក់!!"

[ខួរក្បាលកូនកម្លោះខ្ញុំមានប្រព័ន្ធការពារតែមួយទេ🙂🔥]

"កុំភ្លេចយើងមានវីដេអូឯង"ជុងហ្គុកនិយាយខ្សឹបៗលក្ខណៈបញ្ឈឺឲ្យរាងតូច

"ចន ...ជុងហ្គុកនេះលោកមិនបានបាត់ការចងចាំទេមែនទេស៎?"ជីមីន

"ទេ ខ្ញុំភ្លេចមែនតែចាំតែអាពេលហ្នឹងវាដក់ជាប់ក្នុងចិត្យមិនមែនខួរក្បាល"

"លោក!!!"រាងតូចរកលើកដៃវាយនាយកម្លោះទៅហើយតែលោកគ្រូពេលនឹងលោកប្រុសអ្នកស្រីចនចូលមកទាន់

"ជុងហ្គុកកូនប្រុសម្តាយ ហឹក..កូនដឹងខ្លួនហើយ"អ្នកស្រីចននិយាយទាំងត្រេកអរពេលបានឃើញកូនប្រុសតែមួយរបស់គាត់ភ្ញាក់ដឹងខ្លួនវិញ

My Perfect CrushWhere stories live. Discover now