នៅក្នុងវិមានដ៏ធំស្គឹមស្កៃនៃត្រកូល jeon នេះជាថ្ងៃនៃសិរីមង្គលវិបុលសុខរបស់ jungkook ជាមួយនឹង jung hyuna ដែលត្រូវជាបងប្អូនសម្ព័ន្ធមិត្តនៃត្រកូលខ្លាកំណាចទាំងបួនដែលល្បីឈ្មោះទូរទាំងប្រទេសកូរ៉េខាងត្បូងខាងការដឹកជញ្ជូននៃផ្លូវទាំងបី។
បើគិតតាមភ្ញៀវដែលមកចូលរួមពីសំណាក់អ្នកធំអ្នកធំទាំងនោះវាមិនសមជាពិធីភ្ជាប់ពាក្យសោះឡើយ តែដូចជាលោកស្រី jeon គាត់ចូលចិត្តមុខមាត់ណាស់ថែមទាំងចង់ឲ្យមនុស្សទូទាំងពិភពលោកបានដឹងទៀតថាអនាគតកូនប្រសាខ្លួនជានរណាផងនោះទើបគាត់មិនអាចធ្វើឲ្យតូចបានឡើយ
ក្នុងចំណោមភ្ញៀវដ៏ច្រើនកុះករដែលចូលមកកម្មវិធីនេះផងដែរ យើងក៏ឃើញមានវត្តមានរបស់កំលោះសង្ហារកំពស់ខ្ពស់ស្រលះរាងរៅតូចស្រលូនមុខមាត់ល្អស្រស់ស្អាតស្លៀកនូវឈុតពណ៌ក្រហមចន្លុះអាវសរពីក្នុងមើលទៅទាក់ភ្នែកមនុស្សម្នារពេញទាំងក្នុងវិមាន ប្រុសសង្ហារម្នាក់នោះមានឈ្មោះថា Kim teahyung ក៏ជាបងប្អូនសម្ព័ន្ធមិត្តមួយក្នុងចំណោមបួននោះដែរ។
រាងដ៏តូចស្តើងបានបោះជំហានដើរចូលមកក្នុងកណ្តាលចំណោមដោយភាពអង់អាចក្លាហានហើយក៏ទន់ភ្លន់ មានមនុស្សមិនតិចនាក់នោះទេដែលបានធ្លាក់ក្នុងអន្លង់ស្នេហ៍នាយក្នុងពេលនោះទាំងប្រុសទាំងស្រី តែក៏មានមនុស្សពីរនាក់ផ្ទុះការភ្ញាក់ផ្អើលហួសមិនគួរឲ្យជឿនោះគឺកូនកំលោះនិងកូនក្រមុំផ្ទាល់តែម្ដង
<<បងប្រុស>> jungkook
<<Kim teahyung>> hyuna ភ្ញាក់ព្រឺតភ្លាត់សម្លេងហៅឈ្មោះប្រុសតូចទាំងក្តីភ័យព្រួយ ឯលោកស្រី jeon hyearim ដែលត្រូវជាម្តាយរបស់ jungkook ពេលឮ hyuna រំលឹកដល់ឈ្មោះមួយនេះក៏មានការខឹងស្អប់យ៉ាងខ្លាំង គាត់ស្ទើរតែស្តីបន្ទោសទៅអនាគតកូនប្រសាទៅហើយ តែក៏ងាកមកឃើញ teahyung មុនក៏កើតចិត្តភ្ញាក់ផ្អើលថែមម្នាក់ទៀត។
កំលោះតូចស្តើងឃើញហើយថាមនុស្សទាំងបីនោះកំពុងសម្លឹងមកខ្លួនទាំងអារម្មណ៍ភ័យហួសស្មានរួមទាំងខឹងសម្បា នាយក៏ដើរចូលទៅរកពួកគេឲ្យកាន់តែកៀកដើម្បីមើលឲ្យច្បាស់ពីមុខរបស់មនុស្យចិត្តខ្មៅទាំងនោះ។ ក្នុងរយៈដំណើរដ៏មួយៗរាងតូចបានប្រើក្រសែភ្នែកដ៏សែនមុតស្រួចបាញ់ទៅរកមុខពួកគេទាំងបីម្តងម្នាក់ៗដោយក្តីឈឺចាប់នឹងពេញទៅដោយកំហឹងយ៉ាងជ្រាលជ្រៅពិបានស្មានដល់។ បន្ទាប់ពីបញ្ឈប់ដំណើរនៅចំពោះមុខពួកគេហើយនោះ នាយក៏បន្តសម្លឹងមុខ jungkook ស្ទើតែជ្រុះគ្រាប់ភ្នែកចេញមកទៅហើយ ក្នុងភ្នែកដ៏ដ៏កំណាចយើងក៏អាចមើលដឹងពីភាពទន់ភ្លន់នឹងឈឺចាប់ស្ទើរតែប្រេះបែកទ្រូង តែនាយខំទប់ហើយប្រែមកជាញញឹមចំពោះមុខគេវិញ