ភាគ39: មើលឈុតរៀបការ

419 35 7
                                    


វិមាន jeon ដ៏ស្ងប់ស្ងាត់នាពេលព្រលប់ព្រាងៗលោកស្រី jeon hyearim និងកញ្ញា jung hyuna កំពុងអង្គុយទន្ទឹមគ្នាដើម្បីរើសគ្រឿងតុបតែងពេលរៀបការ ដូចមានទំនុកចិត្តយ៉ាងច្បាស់ថាកូនកំលោះនិងយល់ព្រមអ្ចឹង

កន្លងទៅបានបន្តិចយើងក៏ឃើញថារាងក្រាស់ jungkook ក៏ដើរចូលមកឃើញសភាពដែលស្រីៗទាំងពីរកំពុងជជែកគ្នាអំពីធៀបការ

<< អរ៎ jung មកដល់ល្មម! មកនេះជួយមើលគ្នាបន្តិចមើលតើគួរយកធៀបម៉ូតមួយណាទើបសមនឹងពិធីធំបែបនេះ!? >> លោកស្រីក្រឡេកឆាច់ឃើញកូនប្រុសគាត់ក៏រហ័សហៅមកសួរនាំយោបល់

<< បង jung haa! អង្គុយចុះក្បែរអូននេះមកហើយមើលនែកថាតើពួកយើងគួរស្លៀកឈុតមួយណាក្នុងថ្ងៃរៀបការនោះ?! >> ស្រីល្អរត់ទៅអួសដៃរាងក្រាស់ឲ្យអង្គុយចុះរួចបន្តបើកមីនុយសម្លៀកបំពាក់ឲ្យទៅ jungkook មើល

<< រើសពាលារួចហើយទាំងដឹងថាខ្ញុំមិនចង់ការ ហើយហៅខ្ញុំមកសួរពីនេះពីនោះធ្វើស្អី? >> Jungkook វាចាទាំងម៉ួម៉ៅព្រោះគ្រប់អ្វីដែលអ្នកទាំងពីរនេះធ្វើគឺនាយមិនបានយល់ព្រមឡើយ

<< ម៉ាក់ក៏នឹងធ្វើគ្រប់យ៉ាងតែពីរនាក់ប្អូនក៏បាន តែថ្ងៃរៀបការដាច់ខាតឯងត្រូវតែធ្វើជាកូនកំលោះ បើឯងមិនធ្វើម៉ាក់ហ៊ានធានាថាឯងនឹងស្តាយក្រោយ!!! >> អ្នកម៉ាក់គាត់សង្កត់វាចាឲ្យធ្ងន់ស្មើនឹងការតាំងចិត្តរបស់គាត់ ធ្វើឱ្យរាងក្រាស់ល្មមនឹងដឹងហើយថាគាត់មិនបាននិយាយលេង

<< អ្វីដែលអ្នកម៉ាក់ចង់ធ្វើនោះគឺការសម្លាប់មនុស្សក្នុងគ្រួសាររបស់ខ្លួនឯងតើមែនទេ? នេះអ្នកម៉ាក់ស្អប់គាត់ខ្លាំងដល់ថ្នាក់ហ៊ានសម្លាប់? >> Jungkook ដូចកំពុងស្ថិតក្នុងអារម្មណ៍វិលវល់នាយគិតយ៉ាងណាក៏គិតមិនយល់តើហេតុផលអ្វីដែលធ្វើឲ្យម្តាយរបស់នាយស្អប់រាងតូចអីដល់ថ្នាក់ហ្នឹង

<< អ្នកណាឲ្យវាកើតមកក្នុងគ្រួសារត្រកូល Kim? មិនតែប៉ុណ្ណោះវានៅមកមានចិត្តស្នេហ៍លើកូនប្រុសម៉ាក់ទៀត អាស្នេហាដែលវាមានលើកូននេះកំពុងបំផ្លាញ់អនាគតរបស់កូនហើយមានដឹងខ្លួនទេ?! >> លោកស្រីបោះ tablet របស់គាត់ចោលក្តុកនៅលើពូកអង្គុយរួចហើយក៏បន្តស្រែកគំហកបន្ទោសទៅរាងក្រាស់ជាកូនខ្លាំងៗ

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now