ភាគ91: ស្អំបេះដូងអូន

90 15 12
                                    


ក្រោមការធ្វើដំណើរអស់ពេលជាច្រើនម៉ោងទីបំផុត yoongi កំពុងរៀបចំឡើងឡានតាក់ស៊ីហើយឆ្ពោះបន្តទៅកាន់ទីកន្លែងដែលមាឌតូច jimin ស្នាក់នៅ

សូរសំឡេងនៃបេះដូងដែលលោតអង្រួនព្រោះភាពភ័យព្រួយលាយឡំជាមួយនឹងក្តីត្រេកអរដែលអាចបានឃើញមនុស្សដែលខ្លួនឯងប្រាថ្នាជួបមុខជាទីបំផុតហើយនោះ

Yoongi បានមកឈរក្បែរផ្ទះបុរាណមួយ ហើយងើយក្បាលឡើងលើសម្លឹងតាមបង្អួចដែលកំពុងឆ្លុះបញ្ចាំងនូវកំលោះមាឌតូចល្អិត jimin កំពុងសោយសោកសង្រែក ត្បិតកង្វល់នៅក្នុងទ្រូងពោរពេញដោយក្តីឈឺផ្សារ

<< ខ្ញុំបានព្យាយាមណាស់ហើយ ប៉ុន្តែលោក jimin មិនព្រមបើកចិត្តស្តាប់អ្វីដែលខ្ញុំពន្យល់នោះទេ >> Mo thak ដែលឈរពីក្រោយខ្នងចៅហ្វាយក៏ស្រប់តែពោលឡើងមក

<< យើងយល់ មិនអីទេឯងទៅវិញចុះ ! >> ទោះបើមុខមាំបានតបឆ្លើយនឹងជំនិតក៏ពិតមែន ប៉ុន្តែកែវភ្នែករបស់នាយគឺមិនបានងាកចេញពីមាឌតូចនោះទេ

<< លោកប្រុសទើបមកពីហត់ មិនគិតចង់សម្រាក់បន្តិចសិនទេ ? >> ដោយឃើញថាចៅហ្វាយទើបតែចុះពីលើយន្តហោះដូច្នេះ Mo thak បារម្ភខ្លាចមុខមាំអស់កម្លាំង

<< ខ្ញុំសម្រាក់មកយូរពេកហើយ វាដល់ពេលដែលក្រោកឡើងហើយ ! >> Yoongi ចងចិញ្ចើមចូលគ្នាណែនផ្អឹស នោះមិនមែនព្រោះតែភាពហត់នឿយនោះទេ តែវាមកពីនាយបានឃើញទឹកភ្នែក jimin ស្រក់ចុះឥតឈប់ទៅវិញទេ

ឯជំនិត Mo thak ក៏មិនមែនល្ងង់ដល់ថ្នាក់មិនយល់ពីទឹកចិត្តចៅហ្វាយរបស់ខ្លួនឡើយ នាយបានដកខ្លួនទៅមួយឡែកដើម្បីឲ្យចៅហ្វាយមានពេលគ្រប់គ្រាន់សម្រាប់រកដំណោះស្រាយ

ចៅហ្វាយសាច់សរមុខស្ងួតនេះមានត្រឹមឱកាសតែមិនមានភាពក្លាហានក្នុងពេលឥឡូវនេះទេ នាយបន្តឈរទ្រឹងសម្លឹងមើលទៅមាឌតូចដោយភាពស្ងៀមស្ងាត់ ប៉ុន្តែដួងចិត្តសែនខ្លោចផ្សារជាទីបំផុត

វេលាបានបន្តដំណើរដល់ល្ងាចណាស់ទៅហើយ អាហារក៏ត្រូវបានរៀបចំដោយស្រ្តីចំណាស់ម្នាក់ មាឌតូចល្អិតបានត្រឹមតែអង្គុយសម្លឹងទៅម្ហូបដោយគិតវែងឆ្ងាយ ប៉ុន្តែដល់ពេលដែលមានសុនខមួយរត់ចូលទៅក្បែរ jimin ក៏យកបាយម្ហូបទាំងនោះដាក់ឲ្យវាស៊ីអស់ ហើយនោះក៏ជាពេលដែលមាឌតូចបានញញឹម ទោះថាញញឹមមិនអស់ពីចិត្តក៏ដោយចុះ

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now