ភាគ37: កលមាយា

482 43 3
                                    


ក្រោយពីបើកអង្គប្រជុំក្រុមចប់លោកស្រី jeon hyearim ក៏មកសម្ងំក្នុងបន្ទប់ office ផ្ទាល់របស់លោក Jung kiihyung រងចាំជួបពិភាក្សាគ្នាស្តីអំពីរឿងរកមនុស្សម្នាក់ដែលគាត់ធ្លាប់ជួលឲ្យសម្លាប់មនុស្សកាលពីជាងដប់ឆ្នាំមុន

<< តែខ្ញុំមិនចង់ប្រើវិធីនេះម្តងទៀតទេ បើមានការថ្លោះធ្លោយអ្វីពួកយើងអាចនឹងចប់ជាក់ជាពុំខាន! >> លោកពូ jung ហាក់សូញសាញមិនចង់ធ្វើតាមបង្គាប់របស់លោកស្រីឡើយទើបប្រញាប់ប្រកែកឡើងញ័រមាត់ចំប្រប់

<< ធ្វើក៏ចប់មិនធ្វើក៏ចប់ដែរ! ក្មេងនេះវាដឹងរឿងយើងច្រើនណាស់ជាពិសេសពេលនេះវាហ៊ានរើបំរះប្រឆាំងតបតនិងយើងវិញ បើទុកតែបន្តិចទៀតពួកយើងនឹងគ្មានសល់កន្លែងឈរជើងទៀតទេ... >> លោកស្រីមិនបានអន់ថយឡើយគាត់ប្រឹងព្យាយាមបញ្ចុះបញ្ចូលលោកពូឲ្យអស់ពីលទ្ធភាព

<< ខ្ញុំមិនប្រាកដចិត្តទេថាអាចរកគេឃើញ ចាប់តាំងពីបានសន្យាជាមួយ sira មកខ្ញុំមិនធ្លាប់ធ្វើរឿងបែបនេះទៀតទេ!? >> ចម្លើយលោកពូក៏បានន័យថាយល់ព្រមធ្វើតាមការបង្គាប់បញ្ជារបស់លោកស្រី jeon ហើយទើបឆ្លើយតាមបែបគ្មានជំនឿចិត្តលើវាសោះ

<< កុំយកការស្លាប់របស់នាងមកធ្វើជារនាំងឃាំងភាពជោគជ័យរបស់ខ្លួនឯងឲ្យសោះ ត្រូវចាំណាថានាងគឺស្លាប់ព្រោះជម្ងឺប្រចាំកាយ ឈប់គិតល្ងង់ៗហើយធ្វើការមានប្រយោជន៍វិញទៅ!!! >> លោកស្រីវាចារួមជាមួយនឹងកាយវិការលើកដៃចង្អុរទៅលោក jung ឯទឹកមុខគាត់គឺពោរពេញទៅដោយកំហឹង

<< ការស្លាប់ sira បែបណាគឺពួកយើងសុទ្ធតែដឹងច្បាស់ណាស់ បងប្រាប់ឲ្យខ្ញុំបំភ្លេចខ្ញុំក៏ភ្លេចអ្ចឹងហេស៎? >>

<< បិទមាត់...! កុំភ្លេចថាមិនមែនមានតែឯងម្នាក់ទេដែរបាត់បង់មនុស្សជាទីស្រឡាញ់ទៅ មនុស្សដែលយើងស្រឡាញ់ខ្លាំងបំផុតក៏បានទៅចោលយើងដូចគ្នា?! >> លោកស្រី jeon ហាក់ព្យាយាមរារាំងការនិយាយពីរឿងនេះរបស់លោកពូខ្លាំងណាស់ ក្រសែភ្នែកគាត់ពេលនេះក៏ឡើងក្រហមស្ទើរបែកសរសៃឈាមចេញមកក្រៅទៅហើយ ប៉ុន្តែលោកស្រីចិត្តរឹងមាន:គាត់មិនព្រមបង្ហូរទឹកភ្នែកចេញមកនោះទេ

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now