ភាគ90: បន្ទោសបងចុះ

186 16 7
                                    


ការមកដល់លើដីកោះដំបូងបំផុតរបស់ម៉ែដោះ គាត់មកជាមួយនឹងទុក្ខដ៏សែនក្រៀមក្រំ ត្បិតគាត់បានឃើញពីសភាពរាងតូច teahyung គួរឱ្យសង្វេគពេកក្រៃ

ប៉ុន្តែ...ទោះនោះជាម៉ែដោះដែលនាយតែងគោរពក៏ដោយក្តី ក៏រាងតូចមិនខ្វល់ខ្វាយនិងវត្តមានរបស់គាត់ឡើយ ពោលគឺនាយនៅតែបន្តស្ងៀមទ្រឹងដូចមនុស្សគ្មានវិញ្ញាណយ៉ាងដូច្នោះ

<< ឲ្យនាងខ្ញុំសូមការអភ័យទោសពីអ្នកប្រុសផងទៅចុះដែលបានលាក់បាំងការពិតពីអ្នកប្រុស ?! >> ម៉ែដោះគាត់ពោលដោយសម្លេងរអាក់រអួលច្រាសច្រាលទឹកភ្នែក ខណៈពេលដែលគាត់បានឱនក្រសោបដៃរាងតូចដែលជាប់ចំណងនោះយ៉ាងថ្នមៗ

<< បើមិនព្រោះតែភាពលំអៀងរបស់ខ្ញុំ រឿងទាំងអស់អាចនឹងប្រសើរជាងនេះមិនខាន !? >> វាចាមួយប្រយោគនេះរបស់ម៉ែដោះ ក៏បានធ្វើឱ្យរាងតូចរបស់យើងចាប់ផ្ដើមកំរើកមុខបែរមកមើលមនុស្សចាស់វិញ ទោះក្នុងសភាពសោះកក្រោះក៏ដោយក្តី

<< នៅថ្ងៃនោះ មុនអ្នកប្រុសតូចចាកចេញជារៀងរហូតទៅ គាត់បានផ្តាំប្រាប់អ្នកប្រុសធំថា...ឲ្យគាត់សូមទោសផង កាលដែលគាត់ព្រមព្រៀងដូរខ្លួនគ្នានឹងអ្នកប្រុសធំ នោះមិនមែនព្រោះតែចង់បានអត្តសញ្ញាណពិតប្រាកដនោះទេ ហើយក៏មិនមែនព្រោះតែអ្នកប្រុសធំចង់នៅក្បែរអ្នកស្រីដែរ វាគឺព្រោះតែ...គាត់បានលង់ស្រលាញ់ក្មេងម្នាក់នៅកូរ៉េនេះយ៉ាងខ្លាំង អាចថាស្រលាញ់លើសពីបងប្រុសភ្លោះទៅទៀត !!! >> កាលដែលម៉ែដោះបង្ហាញខ្លួននៅលើកនេះមិនដឹងថាល្អឬអាក្រក់ទៅវិញទេ ត្បិតថារាងតូចឮហើយក៏ធ្វើឲ្យចិត្តឈឺលើសដើម គេបានយំយ៉ាងខ្លាំងដៃជើងឡើងរមួលអស់ប៉ុន្តែសម្លេងបែរជាស្ងាត់ឈឹង នេះហើយដែលអ្នកគ្រប់គ្នាហៅថាការយំដោយគ្មានសម្លេង

<< អ្នកប្រុសឲ្យនាងខ្ញុំសុំទោសផង សូមអង្វរអ្នកប្រុសតាំងស្មារតីឡើង ! យ៉ាងណាមនោសញ្ចេតនាបងប្អូនកន្លងមករបស់គាត់គឺជាការពិត ម្យ៉ាង...អ្នកស្រីក៏មិនបានអាក្រក់ឬលំអៀងដូចដែលអ្នកប្រុសធំគិតឡើយ ពាក្យរបស់គាត់នៅថ្ងៃនោះគឺមិនមែនជាការពិតទេ ការពិតគាត់គឺមិនហ៊ានប្រឈមមុខមិនហ៊ានស្និទ្ធស្នាលនិងអ្នកប្រុសធំ នោះព្រោះតែគាត់ខ្លាចខ្លួនឯង...គាត់ខ្លាចខ្លួនឯងចិត្តមិនដាច់ពីកូន ! គ្មានឪពុកម្តាយណាម្នាក់មិនអាណិតស្រឡាញ់កូននោះទេ ជាពិសេសកូនដែលស្ថិតក្នុងភាពគ្រោះថ្នាក់គ្រប់ពេលវេលា ប៉ុន្តែបើគាត់មិនធ្វើដូច្នោះ គឺគាត់នឹងត្រូវបាត់បង់កូនទាំងអស់តែម្តង...ចិត្តជាម្តាយក៏បានបារម្ភរឿងមួយទៀតថា បើគាត់ព្រមនិយាយថាគាត់ដឹងរឿងអ្នកទាំងពីរបានប្តូរគ្នា នោះអារម្មណ៍អ្នកប្រុសធំនិងទៅជាយ៉ាងណាតើអាចនៅបន្តទំនាក់ទំនងជាមួយប្អូនប្រុសទៀតឬអត់ នេះទើបជាមូលហេតុពិតដែលនាំឱ្យគាត់មិនបង្ហាញក្តីស្រឡាញ់ឲ្យអ្នកប្រុសបានឃើញគាត់ខ្លាចពេលស្និតនឹងអ្នកប្រុសពេកអារម្មណ៍ដែលខំលាក់នឹងទម្លាយមកអស់ គាត់បានត្រឹមបង្ហាញនៅខាងក្រោយខ្នងអ្នកប្រុសប៉ុណ្ណោះ !!! >> ម៉ែដោះគាត់ប្រឹងតស៊ូនិយាយរហូតចប់គ្រប់ប្រយោគ ខណៈការតស៊ូក៏ចេញលទ្ធផលបានជាផ្លែផ្កា teahyung ស្តាប់ពាក្យទាំងនេះរួចក៏ស្ងប់អារម្មណ៍មកវិញបន្តិចម្តង ប៉ុន្តែទឹកភ្នែករបស់គេមិនបានបញ្ចប់នោះទេ ពោលគឺនាយគាត់តែយំច្រើនឡើងស្ទើររីងរៃអស់ពីខ្លួន ដៃដែលប្រឹងរើបម្រះក៏ស្ទើតែដាច់រហែកសាច់អស់

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now