ភាគ34: លាក់ស្នេហ៍លាក់ទុក្ខ

496 30 3
                                    


ពេលរសៀលនៅឯក្លឹបរាត្រី cusukim យើងថ្ងៃនេះហាក់ជាថ្ងៃមួយដ៏ស្រស់បំព្រងបំផុតក្នុងរយៈប្រាំបួនឆ្នាំដែលបានចាប់បើកឡើងមក

ម្ចាស់បារដ៏ស្រស់សង្ហារាងកាយសមល្អនិងមុខពងក្រពើបបូរមាត់បេះដូង ទោះមើលពីជ្រុងមួយណាក៏ល្អឥតខ្ចោះដូចបុរសតួរឯកកុន

Kim seokjin ក្នុងប្រណិតបែបយុវវ័យរ៉ុករ៉េបស្ពាយជាប់នូវទឹកមុខញញឹមញញែមសែនស្រស់ត្រកាលដូចជារដូវផ្ការីក

ម្ចាស់បារចាប់ផ្តើមអន់ថយស្នាមញញឹមចុះម្តងបន្តិចបន្ទាប់ពីពេលរសៀលកន្លងផុតទៅរាត្រីយប់ស្ងាត់ក៏ឈៀងចូលមកដល់ jin នៅលែងសុខកែវភ្នែកសម្លឹងមើលទៅតែទូរស័ព្ទរហូតហាក់អន្ទះសារចង់ឲ្យនរណាម្នាក់ខលមកអញ្ចឹងឯង ការរងចាំមួយនោះក៏មិនបានភ្លឺថ្លាឡើយ jin ត្រូវចាំមួយម៉ោងហើយមួយម៉ោងទៀតក៏គ្រាន់តែសង្ឈឹមថាម្នាក់នោះនឹងបង្ហាញខ្លួន

ហើយទីបំផុតកំលោះរបស់យើងក៏ប្រែមកជាក្រៀមក្រំសោកសៅយ៉ាងខ្លាំង នៅជុំវិញខ្លួននាយប្រៀបបានទៅនឹងទឹករលកនាពេលរាត្រីវាសែនស្ងប់ស្ងាត់ហើយឯកោ ចំហាយដ៏ត្រជាក់ពីផ្ទៃទឹកបានធ្វើឱ្យមនុស្សជាច្រើនធុញទ្រាន់ មិនខុសឡើយពីកំលោះមុខស្រស់របស់យើង

12ម៉ោងហើយដែរ jin អង្គុយចាំយ៉ាងស្ងប់ស្ងាត់បំផុតហាងចាប់ផ្តើមរៀបចំបិទទៅវិញ ទើបមានមនុស្សម្នាក់ដែលដើរចូលមកហើយកំលោះយើងចាប់អារម្មណ៍ចំពោះគេ ហើយម្នាក់នោះទៀតសោតគឺជាមនុស្សដែលធ្វើការឲ្យក្លឹបល្បែងរបស់ Kim namjoon

<< នៅទីនោះមានរឿងអ្វីមែនទេ ទើបចៅហ្វាយរបស់ឯងបាត់ទៅស្ងាត់សូន្យដូច្នេះ? >> ក្រោយបុរសម្នាក់នោះចូលមកអង្គុយក្បែរគ្នានឹងនាយ jin ក៏សួរទៅបែបខ្លួនជាមេរបស់គេ

<< គាត់នឹងជំនិត song gy woo បានចេញទៅជួបនឹងលោក Kim teahyung តាំងពីរសៀលម្ល៉េះ បានឮមកថាមានរឿងមិនស្រួលក៏ចេញទៅទាំងប្រញាប់ទៀតផង >>

<< បែបនេះសោះ ហុឹស៎!!! >> Jin អស់សំណើចរបៀបចំអកឲ្យខ្លួនឯង ឯកែវភ្នែកភ្លឺថ្លាក៏ប្រែជាក្រហមច្រាលព្រោះតែទឹកភ្នែកវាចង់ស្រក់ចុះមក

<< មានអ្វីដែលធ្វើឲ្យលោកពិបាកចិត្តមែនទេ ពាក់ព័ន្ធនឹងគាត់? >> បុរសវ័យស្របាលនឹង jin ក៏លើកសំនួរឡើងបន្ទាប់ពីឃើញគេមានអាកប្បកិរិយាបែបនេះ កន្លងទៅយូរហើយដែលនាយមិនធ្លាប់បានឃើញ jin ខូចចិត្តដូច្នេះទេ

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now