ភាគ36: ការត្រលប់ក្រោយ

446 30 4
                                    


ថ្ងៃនេះយើងទាំងអស់គ្នាមកមើលពីភាពអ៊ូអរនៃអង្គប្រជុំធំរបស់ក្រុមហ៊ុន J.M.T.J group ម្តង ដែលតួរអង្គសំខាន់បំផុតក្នុងការប្រជុំលើកនេះក៏ជាលោកស្រី jeon hyearim គាត់ក៏ជាអ្នកលើកឡើងពីការជួបជុំរបស់ម្ចាស់ភាគហ៊ុនធំៗនិងពីគ្រប់មជ្ឈដ្ឋានផ្ទាល់តែម្តង ។

លោកស្រីក្នុងឈុតសម្លៀកបំពាក់ដ៏ស្រស់ឆើតឆាយ បានបោះជំហានចូលមកក្នុងបន្ទប់អង្គប្រជុំដោយក្តីមុឺតមាត់ហើយហាក់មិនសប្បាយចិត្តទាល់តែសោះ

<< ខ្ញុំជានរណា...ទាំងអស់គ្នាដឹងស្រាប់ហើយ? ហើយរាល់កាលដែលអង្គប្រជុំមានវត្តមានរបស់ខ្ញុំ...ទាំងអស់គ្នាក៏គួរតែដឹងថាវាមិនមែនជារឿងតូចតាច? >> លោកស្រីប្រើការនិយាយដោយមិនអង្គុយចុះឡើយ គាត់ជ្រែងដៃទាំងពីរដាក់លើតុមូលធំរួចសម្លឹងមើលទៅមនុស្សគ្រប់គ្នាដែលកំពុងរងចាំស្តាប់គាត់បកស្រាយ

<< ដូចអ្នកទាំងអស់គ្នាដឹងហើយថា មុខងាររបស់នាយករង Kim teahyung គឺធំប៉ុណ្ណា? ក្រោយគាត់ផ្ទេរតំណែងជាបណ្ដោះអាសន្នទៅឲ្យប្អូនស្រីពៅ jung hyuna ទំនុកចិត្តរបស់អតិថិជនក៏ចាប់ផ្តើមធ្លាក់ចុះ ទំនិញត្រូវផ្ញើរក៏ចាប់ផ្តើមកាត់បន្ថយទៅជារើយៗ ទាំងអស់នេះគឺសុទ្ធតែជាការធ្វើកំណត់ត្រាមិនច្បាស់លាស់បុគ្គលិកក៏រឹតតែមមាញឹក!!! >> ក្រោយប្រយោគមួយនេះបានបន្លឺឡើងពីមាត់លោកស្រីរួច គ្រប់បណ្តាហ៊ុនក៏ចាប់ផ្តើមប្រឹក្សាយោបល់គ្នាតាមការយល់ឃើញ ក្រោមស្ថានភាពវឹកវរមួយនេះលោកស្រីរឹតតែបន្ថែមថាមពលសម្លេងរបស់គាត់ឲ្យកាន់តែឮខ្លាំងជាងមុន

<< ដូច្នេះ...ក្រោមការគិតគូរយ៉ាងច្បាស់លាស់របស់ខ្ញុំ! មិនថាកូនប្រុស Kim teahyung មានធុរ:អ្វីត្រូវធ្វើមិនទាន់បញ្ចប់...ក៏សូមឲ្យគិតត្រលប់មកស្រោចស្រង់ក្រុមហ៊ុនយើងវិញ មុនគ្រប់យ៉ាងអាក្រក់ខ្លាំងជាងនេះ! >>

<< តែថា...ក្រែងលោកត្រលប់មកវិញហើយតើស៎!? ក្នុងថ្ងៃភ្ជាប់ពាក្យរបស់នាយក jeon jungkook ថែមទាំងបានឮមកថា លោកស្រីមិនចង់ឲ្យគេត្រលប់មកវិញទៀតផង?! >> អ្នកភាគហ៊ុនចំណាស់ម្នាក់បានលើកឡើងពីការយល់ឃើញរបស់គាត់ទៅកាន់លោកស្រី jeon

💔ដួងចិត្តប្រេះស្រាំ💔Where stories live. Discover now