ពន្លឺក្រហមឆ្អិនឆ្អៅរបស់ព្រះអាទិត្យចាប់ផ្ដើមរលត់បន្តិចៗ ពេលរាត្រីក៏បានឈានចូលមកដល់រាងតូចរបស់យើង teahyung ក៏ត្រឡប់ចូលវិមាន jeon វិញដូចជាធម្មតាដោយឡែកឡើយខាងលោកស្រី jeon ទាំងពីរក៏ហាក់អន្ទះសារងចាំនរណាម្នាក់យ៉ាងខ្លាំងក្រៃលែង តែទោះបើយ៉ាងនោះក្តី រាងតូចក៏នៅតែឈានជើងចូលមកដោយគ្មានរអា
<< ឆាប់មកនេះភ្លាម កុំគិតចង់រត់គេចឬរកជំនួយពីកូនប្រុសរបស់យើងនោះ ព្រោះថាថ្ងៃនេះគេមិននៅឲ្យឯងធ្វើមាយាដាក់ឡើយ! >> លោកស្រី jeon បានស្ទុះទៅពីក្រោយខ្នងរាងតូច ហើយចាប់បោចសក់របស់គេរហូតផ្ងារក្រោយ
<< ហេតុនេះហើយ លោកស្រីក៏រងចាំខ្ញុំយូរណាស់មែនទេ? >> រាងតូចព្យាយាមចាប់តោងដៃលោកស្រីដើម្បីកាត់បន្ថយកម្លាំងនៃការអូសទាញរបស់គាត់ រួចក៏វាចាហាក់មិនញញើតឬភ័យខ្លាចដូចជាកន្លងមកនោះឡើយ
<< ជិតស្លាប់ហើយនៅសម្តីខ្លាំងទៀត! លើកនេះឯងកុំសង្ឃឹមថាអាចរួចខ្លួនឲ្យសោះ... >> លោកស្រីវាចាដោយសង្កត់ថ្គាមខាំគ្នាយ៉ាងខ្លាំង រហូតយើងអាចស្តាប់ឮពីសម្លេងនៃភាពចងកំហឹង
<< អ្នកម៉ាក់កូនចង់ឈប់ហើយ មិនថាយើងធ្វើអ្វីបង jung ក៏គ្មានចិត្តសម្រាប់ខ្ញុំឡើយ! >> Hyuna វាចាដោយភាពអស់សង្ឃឹមលាយឡំនឹងសម្លេងខ្សឹបខ្សួលនៃទឹកភ្នែក ត្បិតនាងបានយល់ពីជម្រៅចិត្តរាងក្រាស់ថារឹងរូសយ៉ាងខ្លាំងចំពោះស្នេហារបស់គេ
<< ស្តាប់តាមម៉ាក់ទៅ hyuna! ប្តីរបស់ឯងគេវង្វេងនឹងល្បិចកលមាយារបស់ប្រុសម្នាក់នេះ ទើបយើងទាំងពីរត្រូវរួមដៃគ្នាជួយដល់បងវិញ បើកូនឈប់នៅពេលនេះ ថ្ងៃក្រោយប្តីឯងមានអ្វីសង្ឃឹមទៅ?! >> លោកស្រី jeon គាត់នៅតែរឹងរូសមិនព្រមលែងដៃឬដោះលែងចិត្តចេញពីការស្អប់និងចងពៀររាងតូចឡើយ បន្ថែមពីលើនោះ គាត់ក៏ចង់ឲ្យមាណវីគិតតាមគាត់គ្រប់យ៉ាង
<< បើនិយាយពីល្បិចតើខ្ញុំអាចព្រៀបផ្ទឹមនឹងលោកស្រីបានយ៉ាងម៉េច? តែបើទោះបីជាខ្ញុំពូកែកុហក់ដូចលោកស្រីយ៉ាងណាដោយ ក៏មិនមែនបានន័យថាខ្ញុំល្ងង់ជាងលោកស្រីឡើយ! >> Teahyung បានប្រើកម្លាំងដៃរបស់ខ្លួនបេះដៃលោកស្រី jeon ចេញពីក្បាលរបស់ខ្លួនបានយ៉ាងធូររួចក៏ច្រានគាត់ឲ្យខ្ទាតទៅម្ខាង ហើយនាយក៏ឡើងទៅខាងលើព្យាយាមចូលក្នុងបន្ទប់ឲ្យបាន