នៅក្នុងបន្ទប់តូចរបស់ផ្ទះចាស់បូរាណមួយនៃកោះដាច់ស្រយាល ដែលមានកំលោះស្រស់សង្ហារពីររូបកំពុងគេឱបគ្នាយ៉ាងស្អិតរមួតភ្លាមនោះសម្លេងសារនៃទូរស័ព្ទដៃក៏បានរោទ៍ឡើង ជាហេតុនាំឲ្យកំលោះសាច់សរស្លេក បង្ខំចិត្តក្រោកមកបើកមើលទាំងម្នីម្នា
Yoongi មិនហ៊ានក្រោកចេញដោយកំរោលនោះទេត្បិតថានាយចង់ឲ្យមាឌតូចល្អិតបានគេងស្កប់ស្កល់ ក្រោយពីអ្នកទាំងពីរបានរួមមេត្រីភាពជាមួយគ្នាអស់ពេញមួយយប់ ណាមួយនាយក៏បានដឹងផងថាមាឌតូចកង្វល់ច្រើនថ្នាក់បាយមិននឹកទឹកមិនស្រេក អ្វីដែលចង់ធ្វើគឺការចាកចេញពីទីនេះតែមួយមុខប៉ុណ្ណោះ
មុនមើលទៅកាន់សារក្នុងទូរស័ព្ទ មុខមាំក៏បានសម្លឹងមើលទៅសភាពកាយដ៏គួរឱ្យអាណិតរបស់មាឌតូចបន្តិចដោយក្តីព្រួយបារម្ភ រហូតដល់ចងចិញ្ចើមបង្កើតស្នាមជ្រួញលើថ្ងាស់
ឯរឿងដែលនាំឲ្យមុខមាំកង្វល់មិនមែនមានតែរឿងរបស់មាឌតូចតែម្យ៉ាងនោះទេ ក្រោយឃើញសារដែល hoseok ផ្ញើរមករួចនាយ ក៏ចាប់ផ្តើមស្ទុះស្ទាចេញពីបន្ទប់ ហើយប្រញាប់ខលតាមលេខទៅសួរនាំ hoseok ដើម្បីឲ្យបានពត៌មានច្បាស់លាស់
<< អាចទៅរួចបានយ៉ាងម៉េច តើឯងនឹង jungkook កំពុងធ្វើអ្វី ហេតុអ្វីក៏បណ្តោយឲ្យប្អូនស្រីស្លាប់បានដូច្នេះ?! >>
" ជាការធ្វេសប្រហែសរបស់ខ្ញុំទេ ខ្ញុំគឺជាបងប្រុសមិនបានការ ខ្ញុំបានថ្លោះធ្លោយលើប្អូនពីរនាក់ ដោយសារតែភាពខ្ជះខ្ជាយរបស់ខ្ញុំ " សម្លេងនាយ seok ឮចេញពីខ្សែម្ខាងទៀតទាំងដង្ហក់ៗ ប្រាកដណាស់នេះជាសម្លេងនៃទឹកភ្នែកច្រាសច្រាលព្រោះក្តីឈឺចាប់
<< មិនមែនជាពេលត្រូវបន្ទោសខ្លួនឯងនោះទេ នៅមានកិច្ចការជាច្រើនទៀតរងចាំឯងទៅធ្វើ ដូច្នេះឆាប់ប្រាប់បងអំពីដើមហេតុទាំងនោះមក!? >> Yoongi ចិត្តរឹងដូចថ្មនាយអាចរន្ធត់ខ្លាំងណាស់ តែក្នុងឋាន:ជាបងប្រុសធំនៃត្រកូលមួយនេះ ដាច់ខាតនាយត្រូវតែរឹងមាំគ្រប់កាលទេសៈទាំងអស់
" ខ្ញុំមិនបានឃើញហេតុការណ៍ទាំងស្រុងនោះទេ ពេលខ្ញុំទៅដល់ ខ្ញុំបានឃើញ hyuna ព្យាយាមច្រាន teahyung ទំលាក់ពីលើដំបូលផ្ទះនោះមក ប៉ុន្តែដោយចៃដន្យនាងក៏បានជ្រុលជ្រួសធ្លាក់ចុះទៅដោយខ្លួនឯងទៅវិញ " hoseok ព្យាយាមពន្យល់ប្រាប់បងធំគេតាមដំណើររឿង