Senior student 🔞

861 47 1
                                    

#Short novel
« សិស្សច្បងខឹងខ្ញុំមែនទេ » បបូរមាត់តូចសួរឡើងទៅកាន់បុរសមាឌមំាដែលកំពុងតែសម្លឹងមកកាន់ខ្លួនដោយដាក់សម្ពាធ ។ ជីមីនទម្លាក់មុខចុះមិនហ៊ានប្រសព្វឲ្យចំនឹងកែវភ្នែកស្រួចមួយគេនេះទេ គ្រប់ពេលគេតែងតែបាកស្បាតឲ្យតែជុងឃុកមើលគេដោយបែបនេះ ។

« ហេតុអ្វីឯងទៅនិយាយជាមួយគេដឹងហើយថាយើងមិនឲ្យឯងទៅមានអ្វីពាក់ព័ន្ធនឹងវាទៀត? » ជុងឃុក ច្រាត់ចង្កេះសួរត្បកវិញដោយកំហឹងតិចៗកាលបើនឹកដល់ទង្វើពេលរសៀលដែលពួកអ្នកគេបានជិះម៉ូតូជាមួយគ្នា ទាំងខ្លួនប្រាប់ច្រើនដងហើយថាមិនឲ្យនិយាយរកនរណាក្នុងសាលាក្រៅពីគេ តែជីមីនមិនស្តាប់សម្តីគេទេដើររួសរាយពេញនឹងទើបកំហឹងក៏កើនតាមនឹងដែរ ។

ដៃមានសសៃលូកទាញចង្ការកាយតូចឲ្យងើបឡើង កែវភ្នែកត្នោតសម្លឹងជាប់នឹងបបូរមាត់ផ្កាឈូកដែលកំពុងតែញ័រៗ ។ ជុងឃុករុញខ្លួនចូលកាន់តែជិតជីមីន ដោយនាយអោនមុខខិតទៅរកបបូរមាត់ដ៏ទាក់ទាញមួយនោះ ជីមីននៅស្ងៀមដោយដឹងពីគោលបំណងរបស់រាងក្រាស់ខណៈឯភ្នែកក៏ព្រមបិទទទួលយកការថើបដែលកំលោះសង្ហាផ្តល់ឲ្យ ។
Jimin pov
  នៅខណៈនេះខ្ញុំមានអារម្មណ៍កក់ក្តៅនិងរំភើបក្នុងពេលតែមួយដែលពួកយើងទាំងពីរស្ថិតក្នុងសភាពនេះសារជាថ្មី។
អារម្មណ៍ខ្ញុំប្រាប់ចង់ផ្តល់ឲ្យគេលើសពីស្នាមថើប ផ្តល់អ្វីៗដែលខ្ញុំមានទៅគេគ្រប់យ៉ាងមិនលើកលែងសូម្បីជីវីត ។ បុរសនេះមានឥទ្ធិពលជាមួយខ្ញុំ ទោះខ្ញុំមិនដឹងក៏ដោយថារវាងយើងជាអ្វីនឹងគ្នាពិតប្រាកដ ខ្ញុំគ្រាន់តែដឹងថា..ខ្ញុំពិតជាត្រូវការគេណាស់ ។

  « ព្រមឬអត់? » ជុងឃុកគេងើបមុខមកសួរខ្ញុំដោយស្នាមញញឹម ស្របនឹងកែវភ្នែកមុតស្រួតទាមទារចម្លើយដែលកែវភ្នែកមួយគូនេះខ្ញុំពិតជាមិនអាចមិនយល់ស្របបានទេ ។ ខ្ញុំអោនមួយចុះដូចដើម អណ្តាតក្រវាស់លែងកើតហាកអៀននឹងសម្តីដែលត្រូវនិយាយចេញ ។

« ព្រមហើយ? » ទោះមិនបានមើលទឹកមុខពេលគេនិយាយបែបនេះខ្ញុំក៏អាចគិតឃើញពីស្នាមញញឹមដ៏ផ្អែមលែមដែលគេមានពេលនេះ ។ ដៃមាំសសៃរបស់គេម្ខាងទាញចង្កេះតូចរបស់ខ្ញុំឲ្យទៅកៀកនឹងខ្លួនរបស់គេចំណែកឯដៃម្ខាងទៀតក៏ទាញចង្កាខ្ញុំសារជាថ្មីមុននឹងគេទម្លាក់បបូរមាាត់គេប៉ះនឹងមាត់របស់ខ្ញុំ ។

NOVELS Where stories live. Discover now