Love story🔞

505 32 5
                                    

« បង ? » បបូរមាត់បន្លឺឡើងកាលបើឃើញវត្តមានសង្សារជាទីស្រលាញ់ឈរចាំនៅមុខសាលារៀន ។ ជីមីនងាកមកនិយាយលាទៅកាន់មិត្តភក្តិដែលដើរទន្ទឹមគ្នាមុននេះទើបឆ្ពោះទៅរកកំលោះមាឌសង្ហាដោយមានស្នាមញញឹមជាប់ ។

« តោះទីផ្ទះ » នាយជាសង្សារទាញមួកសុវត្ថិភាពមកពាក់ឲ្យកាយតូចរួចបើកជិះទៅខុនដូរ ។
« ឲ្យមកអូនមក » ជីមីន ទាញកូនសោរ ពីដៃនាយសង្ហាមកចាក់បើកទ្វាកាលបើអ្នកកំលោះនោះមិនឲ្យខ្លួនជួយកាន់អ្វីឡើយទាំងដែលថង់ឥវ៉ាន់នៅពេញដៃ ។

« អូនទៅងូតទឹកចុះ ចាំបងនៅធ្វើម្ហូប » ក្រោយពេលរៀបចំដាក់ម្ហូបចូលទូរួចរាល់ ជុងឃុកក៏ដើរមករកសង្សារដែលកំពុងអង្គុយមើលទូរទស្សន៍នៅលើសាលុងហើយក៏អង្គុយចុះក្បែរជីមីន រំពេចនោះស្នាមញញឹមក្រាស់ក៏រីកឡើងខណៈកាយតូចលោតមកអង្គុយពីលើភ្លៅដោយតោង ក នាយជាប់ថែមទាំងឆ្មក់ស្នាមថើបពេញផ្ទៃមុខទៀត ។

« សង្សារអ្នកណាថ្ពាល់ក្រអូបដល់ហើយ » ដៃតូចក្រសោបមុខមនុស្សធំជាប់។
« បងមិនទាន់ងូតទឹកទេ » ជុងឃុក អស់សំណើចនៅដើម ក ហើយក៏ថើបថ្ពាល់ជីមីនតបវិញ ។
« បងក្រអូបគ្រប់តែពេលនឹង »
« បងទៅងូតទឹកចុះ ចាំអូនជាអ្នកធ្វើម្ហូបវិញ » ជីមីន ស្នើរឡើងដោយធ្វើឲ្យអ្នកកំលោះលើកចិញ្ចើមសួរបញ្ជាក់ព្រោះរាល់ដងគេជាចុងភៅរហូតមកតែថ្ងៃនេះកើតអីមិចក៏ចង់ធ្វើម្ហូបទៅវិញ?

« បងទៅហើយអុីចឹង » ជុងឃុក លើកកាយតូចឲ្យអង្គុយនៅលើសាលុងធម្មតាវិញរួចក៏ដើរទៅបន្ទប់ដើម្បីរៀបចំខ្លួនងូតទឹកឲ្យលឿនក្រែងបានជួយការងារជីមីនខ្លះ ។

#តុបាយ
« បង ទទួលយកបានឬអត់? » ជីមីន បើកការសន្ទនាដោយឃើញជុងឃុកអង្គុយញុំាមួយសន្ទុះហើយគ្មាននិយាយស្តីអ្វីឡើយ ទើបនាយកើតចិត្តសួរក្រែងថាខ្លួនធ្វើម្ហូបមិនឆ្ងាញ់ហើយខ្លាចជុងឃុកទ្រាំញុំាដើម្បីកុំឲ្យខ្លួននឹង
ខកចិត្ត ។

« ឆ្ងាញ់! »
« មិននឹកស្មានថាអូនលាក់ទឹកដៃសោះ ឆ្ងាញ់បែបនេះបងញុំាមួយជីវីតក៏មិនធុញដែល » ជុងឃុក
« ទោះមិនឆ្ងាញ់ក៏បងត្រូវតែញុំាពេញមួយជីវីតដែរ » ជីមីន ថាហើយក៏លូកដៃទៅទាញថ្ពាល់ជុងឃុកតាមតែគ្រឺតខ្នាញ់ កាលបើនាយធ្វើទឹកមុខកំសត់ដាក់ ។

NOVELS Where stories live. Discover now