My bully 5/7

227 30 6
                                    

« អរុណសួស្តីម៉ាក់ » គេនិយាយក្នុងសម្លេងង៉ុលៗដោយស្នាមញញឹមពេលប្រទះឃើញអ្នកជាម្តាយកំពុងមាមាញឹក្នុងការរៀវចំម្ហូប។

« ធំហើយធ្វើដូចក្មេងណាស់ចឹង កូននេះ! » អ្នកស្រីផាក ស្តីឲ្យកូនប្រុសបណ្តូលចិត្តកាលបើគេចូលមកអោបព្រមទាំងថើបថ្ពាល់អ្នកស្រី ។

« យ៉ាងណាកូននៅតែក្មេងសម្រាប់ម៉ាក់ មិនចឹង? » គេនៅញញឹមហើយទាញគាត់ថើបទាល់តែអ្នកស្រីផាកមុខក្រញ៉ូវដាក់ទើបគេព្រមទៅអង្គុយនឹងតុ។

« មួយរយៈនេះកូនភ្ងាក់លឿនម្លេះ? ប្រុងយកបណ្ណ័សរសើដាក់ផ្ទះឬ? » ពេលអង្គុយចុះញុំាបាយ អ្នកស្រីក៏សួរកូនឡើងកាលបើមួយជីមីនភ្ងាក់ដោយមិនចាំបាច់គាត់ដាស់ដូចរាល់ដង ។ ពេលឃើញកូនឧស្សាហ៍រៀនក៏ឆ្ងល់អាល្អិតនឹងមិនចូលចិត្តរៀនសោះឡើយ!

« ប្រហែលហើយម៉ាក់ » គេឆ្លើយ

« មកពីសិស្សច្បងចម្កួតនោះដែលតេដាស់ម៉ោងប្រាំរាល់ថ្ងៃមុនសូម្បីតែថ្ងៃអាទិត្យជាហេតុឲ្យម៉ាក់មកឆ្ងល់ថាឯងនឹងចូលចិត្តរៀនទៅកើត » គេគិតក្នុងចិត្តខឹងនោះម្នាក់នោះឡើងភ្លាមតែម្តង។

« ថ្ងៃនេះមានគម្រោងទៅណាអត់ កូន? »
« អាទិត្យនេះកូនមិនចង់ទៅណាទេ ចុះម៉ាក់ទៅធ្វើការស្មើណា? »

« ម៉ាក់ទៅឥឡូវហើយ »
« ម៉ាក់ហ៎ » គេធ្វើមុខកំសត់ដាក់ពេលមិនមានពេលច្រើនដើម្បីនៅជាមួយគ្នាសូម្បីតែថ្ងៃអាទិត្យក៏ដោយ។

« ម៉ាក់ត្រូវទៅម៉ោង៥ តែដើម្បីញុំាអាហារពេលព្រឹកជាមួយកូនម៉ាក់ដាក់ច្បាប់ឡើងកន្លះថ្ងៃណា » អ្នកស្រីផាក និយាយចប់ជីមីនចូលមកអោបសារថ្មី។

« ទំនេរចឹងបបួលជុងឃុកមកបង្រៀនបន្ថែមឮទេ? កុំប្រឹងដេកពេកកូនឯង! » សម្តីអ្នកស្រីផាកធ្វើឲ្យជីមីនមុខស្អុយឡើងមក ។ ឲ្យសប្បាយចិត្តយ៉ាងមិចបើរាល់ថ្ងៃគេខំគេចចង់ងាប់ហើយឥឡូវឲ្យតេហៅមកជួយបង្រៀន នរណាទៅសប្បាយចិត្តកើត។

« តែម៉ាក់ដឹងឯងមិនស្តាប់សម្តី ធន់ ក ហើយពៅ! » អ្នកស្រីផាកគម្រាមរួចទើបឡើងទៅរៀបចំខ្លួនទៅធ្វើការឯជីមីនរៀបចំសម្អាតតុអាហារ។

NOVELS Where stories live. Discover now