JIMIN POV
ខ្ញុំរត់ឡើងមកបន្ទប់ព្រោះនៅខ្មាស់នឹងហេតុការមុននឹង?ខ្ញុំកើតអីមិចក៏មកមានអារម្មណ៍ល្អៗជាមួយមនុស្សដូចនាយ!
ខណៈពេលលឺសម្លេងទ្វាបើកខ្ញុំក៏សម្តែងកំពុងធ្វើលំហាត់។« បន្ទប់សុទ្ធតែរូបIDOLទើបរៀនបាតថ្នាក់ » គេយកដៃអង្អែលក្បាលខ្ញុំទើបទៅអង្គុុយលើកគ្រែ។
« ថ្លង់ទេឬ » គេចាប់ទាញកៅអីឲ្យបែរទៅរកគេហើយឃោកក្បាលខ្ញុំតិចៗតាមរបៀបខ្នាញ់។
« ខ្ញុំទៅគេងបន្ទប់ម៉ាក់ហើយសិស្សច្បងគេងទីនេះចុះ » ខ្ញុំមិនបានឆ្លើយនឹងសំណួរគេទេទើបគេមុខក្រង៉ូវដាក់ខ្ញុំៗមិនខ្ជីខ្វល់ប្រមូលសៀវភៅហើយចេញទៅបាត់។
ពេលព្រឹកបានចូលមកដល់ខ្ញុំស្លៀលពាក់និងធ្វើអាហារពេលព្រឹកញុំាហើយក៏ទាញកង់ជិះទៅសាលា។ ខណៈពេលជិះទៅសាលាខ្ញុំស្តាប់ចម្រៀងបណ្តើគយគន់ទេសភាពនៅរដូវក្តៅផងដែរ។
ទឺត/ សម្លេងម៉ូតូលឺម្តងជាពីរដងដែលរំខានដល់ប្រសាទខ្ញុំណាស់ខ្ញុំជិះលើផ្លូវត្រឹមត្រូវទេតើនរណាក៏អន់ចារឹកម្លេះមកសុីផ្លេបែបនេះ ។
« សិស្សច្បងចរឹកយ៉ាប់តើ » ខ្ញុំងាកមកក្រោយទើបដឹងថាជានរណា ។ ខ្ញុំមិនបានចាប់អារម្មណ៍ច្រើនទើបបន្ថែមលឿនជិះទៅសាលាឯគាត់នោះជិះវ៉ាខ្ញុំទៅមុនបាត់ហើយ។
*ក្នុងថ្នាក់12A« ជុងឃុកមានឃើញថេយ៉ុងទេ? » គ្រូកាន់ថ្នាក់សួរទៅជុងឃុកដែលជាប្រធានថ្នាក់កាលបើបាត់អ្នកកំលោះថេយ៉ុងដោយគ្មានដំណឹង។
« គេសុំមកយឺតលោកគ្រូដោយសារនៅផ្ទះមានបញ្ហា »
« អឹម! ចឹងកន្លះម៉ោងទៀតប្រមូលកិច្ចការពីថ្នាក់យកឲ្យគ្រូនៅការិយាល័យផង »« បាទលោកគ្រូ »
«jk!» សម្តីរបស់ថេយ៍បានដាស់ជុងឃុកដែលកំពុងផ្តោតអារម្មណ៍លើលំហាត់មកចាប់សម្លឹងនឹងនាយជាមិត្ត។ ថេយ៍ដើរចូលថ្នាក់ព្រមនឹងស្នាមញញឹមដោយមិនខ្វល់នឹងសិស្សដទៃតាមសម្លឹងនឹងនាយដែលអវត្តមានម៉ោងដំបូង។« នៅមានមុខមកញញឹមដាក់យើងទៀត »
« យើងអរគុណឯងហើយដែលព្រមមានបាបដោយសារយើង » ថេយ៍ចូលអង្គុយតុដោយទះស្មាអ្នកជាមិត្តថ្នមៗដោយក្តីដឹងគុណ។