My bully 7/7

276 37 11
                                    

    ជាច្រើនខែបានកន្លងផុតទំនាក់ទំនងពួកគេនៅដូចដើមដោយហេតុជុងឃុកត្រូវរៀនត្រៀមប្រឡងចូលសកលវិទ្យល័យទើបពួកគេមិនសូវបានចំណាយពេលនៅជាមួយគ្នាច្រើនអស់ហើយត្រឹមជួបនិយាយគ្នាតាមទូរស័ព្ទប៉ុណ្ណោះ
ម្យ៉ាងជុងឃុកត្រូវទៅរៀនគួរបន្ថែមនៅសេអ៊ូលផងទើបពួកគេកាន់តែឆ្ងាយគ្នា ។

  នៅពេលយប់ជីមីនអង្គុុរៀនរំលឹកមេរៀនតាមទម្លាប់នៅក្នុងបន្ទប់គេងរបស់គេក្នុងខណៈពេលនោះទូរស័ព្ទក៏រោទិ៍ឡើងទើបគេរហ័សទាញសៀវភៅបិទចាប់កាន់ទូរស័ព្ទជំនួសវិញដោយទម្លាក់ខ្លួននៅលើគ្រែគេង ។

« កំពុងធ្វើអី? »ខ្សែម្ខាងទៀតសួរដោយសម្លេងធម្មតា។
« មុននេះកំពុងរៀនតែឥឡូវឈប់ហើយ » រាងស្តើងស្ងេញតាមកញ្ចក់ទូរស័ព្ទរាល់លើកឲ្យតែបានតេវីឌីអូខលជាមួយអ្នកកម្លោះ ។

« សិស្សច្បងកំពុងធ្វើអី? »
« មិនឃើញយើងកំពុងនៅលើគ្រែទេអី! » នាយថាឲ្យកំលោះតូចវិញចេះសួរទៅកើតបើមនុស្សកំពុងដេកនិយាយទូរស័ព្ទនឹងហើយ!
« សួរក៏មិនបាន ! ចង់សួរថានៅក្រុងពេលយប់ចឹងគួរតែចេញដើរលេងមិនមែនសំងំតែក្នុងបន្ទប់ចឹងទេ » នាយតូចផ្តល់យោបល់រាល់លើកដែលនិយាយគ្នាជុងឃុកនៅតែក្នុងបន្ទប់ ។

« យើងមករៀនបន្ថែមមិនមែនមកដើរលេងទេ! »
« ចាំបន្ទិច! មិនបាច់បិទទេ » ពេលនិយាយប្រាប់រាងស្តើងរួចទើបក្រោបទៅបើកទ្វាព្រោះឮសម្លេងមានអ្នកគោះទ្វាពីខាងក្រៅ។ ជីមីនងក់ក្បាលយល់ព្រមហើយក៏ចង់ដឹងដែរថានរណាមករកជុងឃុកស្មើនឹងនោះ ?

« ជុងឃុកមិនទៅជប់លៀងជាមួយគ្នាយើងទេឬ? » ស្រីវ័យស្របាលជុងឃុកបន្លឺឡើងជាមួយនឹងខោកាប៊យនិងអាវខើចពណ៌ស ។ នាងជាស្រីរួមថ្នាក់របស់អ្នកកំលោះដែលមករៀនបន្ថែមដោយឡែកថ្ងៃនេះអ្នកក្នុងថ្នាក់រៀបចំពិធីជប់លៀងសម្រាបថ្ងៃចុងសប្តាហ៍ដោយមិនឃើញកំលោះមុខស្រស់មិនទៅចូលរួមទើបនាងកាត់កេរ្តិ៍ខ្មាស់មកបបួលជុងឃុកដល់បន្ទប់ ។

« អរគុណតែខ្ញុំមិនទៅទេ » ជុងឃុក អើតតែក្បាលចេញពីបន្ទប់ដោយកាន់ជាប់ទូរស័ព្ទដែលអាចឲ្យជីមីនស្តាប់ឮការសន្ទនារបស់ពួកគេបាន។
« ហេតុអ្វីមិនទៅនេះជាពិធីខួបកំណើតរបស់មិត្តរួមថ្នាក់យើងណា ! ជុងឃុកធ្វើបែបនេះគេអាចនឹងខឹងណា » នាងបន្តលួងលោងថែមទាំងលើកហេតុផលជាហូរហែរក្នុងបំណងឲ្យជុងឃុកទៅចូលរួមទាល់តែបាន។

You've reached the end of published parts.

⏰ Last updated: May 22 ⏰

Add this story to your Library to get notified about new parts!

NOVELS Where stories live. Discover now