My bully 4/7

201 28 3
                                    

  ​ជីមីននិងជេហូបអង្គុយនៅជួរកណ្តាលនៅក្នុងសាលដែលជាកន្លែងល្អក្នុងការចំណាយពេលកម្សាន្តរបស់ពួកគេ។នៅសល់ប្រហែល១០នាទីទើបដល់ម៉ោងចាក់បញ្ជំាងដូច្នេះពួកគេបានចំណាយពេលនិយាយគ្នាជារឿយៗដើម្បីស្គាល់គ្នាកាន់តែច្បាស់។

« សិស្សច្បង! ហេតុអ្វីបានជាបបួលខ្ញុំមក? » ជីមីនគេទាក់ទើពីដំបូងតែក៍ដាច់ចិត្តសួរព្រោះមិនចង់ដេកគិតរកចម្លើយ។

« ជុងឃុកគេមិនប្រាប់ឯងទេ? » គេបង្ហាញមុខភ្ងាក់ផ្អើលទើបបន្តសម្តី។

« សំបុត្រនឹងថេយ៉ុងអត់គេងពេញមួយយប់ទម្រាំបានតែជុងឃុកនឹងប្រាប់ឲ្យបងបបួលឯងជំនួសថេយ៍វិញ»

គេនិយាយទំាងញញឹមកាលបើនឹកដល់ពេលល្ងាចដែលសង្សារខ្លួនមកត្អូញត្អែរប្រាប់រឿងដែលជុងឃុកប្រោកប្រាស់។

« សុំទោសសិស្សច្បងដែលខ្ញុំមកកាត់ចង្វាក់ពួកបង​ ខ្ញុំពិតជាមិនដឹងពិតមែន » គេបង្ហាញទឹកមុខដឹងកំហុស

« ហេតុអ្វីសុំទោសទោះថេយ៉ុងមកក៏មិនសប្បាយដូចមក​ជាមួយនឹង​​​ real fansទេ​ មិចចឹង? »

«​ តើឯងនិងជុងឃុកកំពុងទាក់ទងគ្នាមែនទេ? »

« អត់ទេៗ » ជីមីន​ ខំប្រកែយ៉ាងញាប់មាត់ ។ គេនឹងមែនទេព្រមទៅទាក់ទងជាមួយមនុស្សប្រភេទនឹង  មាត់ដាច់ គ្មានបេះដូងផង ​ឲ្យទៅស្រលាញ់យ៉ាងមិចកើតលោក។

« អត់ក៏អត់ទៅហេតុអ្វីចំាបាច់ភ័យ » ជេហូបនិយាយញោះ

« ដល់ម៉ោងហើយ » ពួកគេបានបញ្ចប់សន្ទនាត្រឹមនេះខណះពេលវេលាចាក់បញ្ជំាងក៏មកដល់ល្មម។

    ពេលព្រលប់នៅតំបន់ទន្លេហានមានមនុស្សច្រើនដែលនាំគ្នាចេញមកដើរកម្សាន្តតាមមាត់ទន្លហើយក៏មិនខុសពីរមិត្តពីរនាក់នេះដែរអង្គុយក្នុងចំណោមមនុស្សកំពុងជជែកគ្នាជាហូរហែរហើយគយគន់ទេសភាពនាពេលរាត្រីដ៏ស្រស់ស្អាត។

«​ ឯងចូលចិត្តជីមីនមែនទេ? » ថេយ៍សួរឡើងដែលបណ្តាលឲ្យជុងឃុកបានត្រឹមមើលមុខបន្ទិចក៏សម្លឹងមើលទន្លេទៅវិញ។

« ឯងជាមិត្តយើងទោះឯងមិនប្រាប់ក៏យើងមើលចិត្តឯងដឹង។​ មនុស្សប្រភេទឯងក្រៅពីគ្រួសារនិងយើងឯងមិនខ្វល់នឹងនរណាទំាងអស់តែពេលនេះអាល្អិតនោះក៏ក្លាយជាផ្នែកមួយនៃជីវិតឯងត្រូវទេ? » ថេយ៍ បកស្រាយជាហូរហែរតែជុងឃុកនៅតែមិនឆ្លើយធ្វើមើលគេនឹងជាខ្យល់ចឹង។

NOVELS Where stories live. Discover now