My bully 2/7

298 34 5
                                    

« ឯងទើបមកពីណាស្មាលនេះជីមីន»សម្តីរបស់ស្រ្តីដែលមានវ័យស្របាល៤០ឆ្នាំសួរឡើងក្នុងទឹកមុខស្មើដោយមានកាន់រំពាត់ក្នុងដៃ។

« ម៉ាក់ទៅធ្វើការមែនទេ? » គេមិនឆ្លើយបែរជាសួរបក។

« ម៉ាក់កុំពុងសួរឯង » គាត់លើករំពាត់រកវាយតែអាល្អិតក្បាលខូចរបស់គាត់រត់មកអោបដៃដោយធ្វើទឹកមុខកំសត់ដាក់ទើបអ្នកស្រីផាកបានត្រឹមដកដង្ហើមធំទម្លាក់អាវុធនឹងដៃចុះវិញ។

« សុំទោសម៉ាក់នេះជាលើកចុងក្រោយហើយម៉ាក់កុំខឹងអីណា » សម្លេងអង្វរកដ៏ស្រទន់ព្រមនឹងទឹកមុខដូចឆ្មាធ្លាក់ទឹករបស់កូនប្រុសតែម្នាក់ស្តែងឡើងដែលបណ្តាលឲ្យកំហឹងនិងការព្រួយបារម្ភរលប់បាត់ពេលកូនមកដាក់ផ្ទះដោយសុវត្ថិភាព។

« ម៉ាក់ខឹងឯងយ៉ាងមិចបើកូនធ្វើចរឹកបែបនេះដាក់ម៉ាក់ » នាមជាម្តាយទាញកូនមកអោបទើបបន្តការស្តីប្រដៅ

« យើងមានគ្នាតែពីរនាក់ទើបម៉ាក់តឹងតែងព្រោះម៉ាក់មិនចង់ឲ្យកូនត្រូវមកជួបរឿងមិនល្អដូច្នេះ

ត្រូវស្តាប់សម្តីនិងធ្វើខ្លួនជាកូនល្អរបស់ម៉ាក់ដឹងទេ »

« ខ្ញុំស្រលាញ់មាក់ណា!តែម៉ាក់ក៏ត្រូវតែរឹងមាំនិងមានសុខភាពល្អសម្រាប់កូនដែរ » ពួកគេព្រលែងគ្នាពីការអោបទើបអ្នកស្រីផាកចេញទៅធ្វើការ។

« គិលានុបដ្ឋាបយិការបស់កូន បាយៗ » ជីមីនលើកដៃជាសញ្ញាទាំងស្នាមញញឹមទៅម្តាយ។

បន្ទាប់ពីរៀបចំចាក់គន្លឹះរបងរួចជីមីនឡើងទៅបន្ទាប់ដើម្បីរៀបចំសម្អាតកាយនឹងអាលបានចុះមករកអីញុំានៅខាងក្រោមវិញ។

សម្លេងម៉ូតូលាន់លឺនៅខាងក្រៅផ្ទះដែលបង្កដោយបុរសមិនស្គាល់អត្តសញ្ញាណកុំពុងលើកដៃចុចកណ្តឹងផ្ទះជីមីនយ៉ាងអន្ទះសារហាក់ដូចជាមានរឿងធំកើតឡើង។ ជីមីនលីកណ្តឹងប្រញ៉ាប់បញ្ចប់កិច្ចការក្នុងបន្ទប់ទឹកដោយអារម្មណ៍ក្តៅក្រហាយ។

« នរណាគេ » គេសម្លឹងមើលពីបន្ទប់របស់គេពេលស្គាល់ថាជានរណាហើយទើបចុះទៅរកម្នាក់នោះ។

« សិស្សច្បងមានការអីទាំងយប់? » គេសួរនៅមុខរបងមិនខ្ជីបើកទ្ចាទើបនាយកម្លោះដោះមួកសុវត្ថិភាពហើយសម្លឹងមើលគេដោយពាក់មុខយក្សដាក់

NOVELS Where stories live. Discover now