My bully 1/5

334 40 8
                                    

  ទឹង/ សម្លេងឡានក្រុងបានឈប់ចតនៅចំណតមនុស្សម្នាដែលរង់ចាំក៏បានឡើងទៅម្តងម្នាក់ដែលមានទាំងសិស្សសាលាផងដែរក្នុងវេលានោះក៏ប្រទះក្មេងប្រុសវ័យ១៥ឆ្នាំក្នុងឯកសណ្ឋានជាសិស្សរត់យ៉ាងត្រហេកត្រហបមករកឡានក្រុង។
« ឯងមិនទៅសាលាទេឬុ?»អ៊ំតៃកុងឡានស្រែកសួរពីខាងក្នុងឡានមកពេលឃើញក្មេងប្រុសនោះមិនព្រមឡើងឡានក្រុង។
« សុំទោស » គេដកភ្នែវពីមនុស្សប្រុសម្នាក់ទៀតទើបរូតរះឡើងឡានក្រុង។


JM POV
  ខ្ញុំជ្រើសឈរនៅមាត់ទ្វារចេញទាំងដែលកន្លែងអង្គុយនៅច្រើនក៏ដោយសារវត្តមានប្រុសម្នាក់នោះ។ខ្ញុំព្យាយាមមើលមិនឃើញគេតែខ្ញុំមានអារម្មណ៍ថាដូចកំពុងមាននរណាម្នាក់ដើរសំដៅមករកខ្ញុំ!

« សិស្សច្បងជុងឃុក » ខ្ញុំហៅឈ្មោះគេតិចៗនៅវិនាទីបន្ទាប់ខ្ញុំក៏ត្រូវគាត់អូសឲ្យទៅអង្គុយក្បែរគាត់ទាំងខ្ញុំមិនយល់ព្រម។
« ខ្ញុំចង់ឈរ » ខ្ញុំព្យាយាមបដិសេធពេលគាត់សម្លឹងមកខ្ញុំដោយមិននិយាយអី។

« វាជាជម្រើសរបស់ឯង! » គាត់និយាយដោយមិនមើលមុខខ្ញុំហើយក៏ចូលអង្គុយធម្មតាវិញពេលនោះទើបខ្ញុំដើរទៅឈរនៅកន្លែងដើមវិញទាំងដឹងហើយថាខ្ញុំនឹងត្រូវធ្ងន់ដែលមិនស្តាប់សម្តីគាត់មុននេះ ។

  ខ្ញុំឈ្មោះផាក ជីមីនជាសិស្សវិទ្យាល័យថ្នាក់ទី១០នៅប៊ូសាន។ ខ្ញុំមើលទៅសុភាពនិងស្លូតទើបគ្រប់គ្នានៅសាលាចង់ធ្វើបាបខ្ញុំតែពួកគេបានត្រឹមតែគិតព្រោះតែខ្ញុំសម្រាប់សិស្សច្បងចន ជុងឃុក ម្នាក់គត់ ។

   សិស្សច្បងចន ជុងឃុករៀនថ្នាក់ទី១២ជាមនុស្សស្ងប់ស្ងៀមតែឈ្លីយណាស់និងជាមនុស្សគ្មានហេតុផល។ ខ្ញុំមិនយល់ទេថាហេតុអ្វីទើបគាត់ចូលចិត្តធ្វើបាបតែខ្ញុំម្នាក់?តែគាត់នឹងក៏ជាមនុស្សម្នាក់ដែលការពារខ្ញុំដែរ...
    #ព្រូស
  ទាំងជីមីននិងថាសអាហារដួសទៅលើឥដ្ឋដោយសារមានមនុស្សទាក់ជើងគេក្នុងអំឡុងពេលដើរមុននេះ។ រាងតូចឈ្ងោកមុខសម្លឹងទៅថាសអាហារដែលត្រូវបំផ្លាញទាំងនោះដោយនឹកគិតថាជីវីតអីក៏ញ៉ាប់យ៉ាងនេះសូម្បីតែពេលញំាបាយក៏ជួបរឿងBullyដែរ។
« អ្នកណាគេធ្វើ ? » ជុងឃុកតម្លើងសរសៃក សួររកមុខខណៈគ្រប់គ្នានៅកង់ទីនស្ងាត់មាត់មិនសូម្បីមើលមកអ្នកកំលោះនោះ។
« ជាឯងមែនទេ? » គេក្របួចក អាវសិស្សម្នាក់ដែលអង្គុយចុងតុព្រោះចំណាំមុខច្បាស់ថាអាម្សៀលនឹងហើយដែលតែងតែធ្វើបាបមនុស្សរបស់គេជារឿយៗ។

NOVELS Where stories live. Discover now