My bully 6/7

194 31 4
                                    

# ពេលយប់

ខ្ញុំនៅក្នុងបន្ទប់មិនសុខព្រោះរង់ចំាដំណឹងរបស់សិស្សច្បងជុងឃុកថាពេលណាទើបគាត់មកយកខ្ញុំ! គាត់ប្តូរចិត្តនឹងនាំខ្ញុំចេញក្រៅពេលយប់វិញដោយសារគាត់មានរឿងជាមួយអ្នកផ្ទះដែលត្រូវដោះស្រាយគ្នាហើយប្រាប់ឲ្យខ្ញុំរៀបចំខ្លួនចាំគាត់ថាពេលនេះម៉ោង៩យប់ទៅវិញហើយតើខ្ញុំគួរចាំគាត់ទៀតអត់?

ភ្លាមៗសាររបស់គាត់លោតចូលមកទើបខ្ញុំដើរសំដៅទៅមាត់បង្អូចដែលអាចឲ្យខ្ញុំឃើញគាត់និងម៉ូតូរបស់គាត់ព្រាលៗ ។

« ចេញមក! »
« ពេលនេះម៉ាក់គេងហើយមិនទាន់ប្រាប់គាត់រឿងចេញក្រៅផង ! » ខ្ញុំវាយសារទៅគេវិញរង់ចាំមើលគាត់តបខ្ញុំថាយ៉ាងមិច!
« កុំធ្វើត្រឹមត្រូវលួចចេញមក! »
« មិនកើតទេ! »
« ចាំយើងហៅក្រុមជិះម៉ូតូមកឲ្យរំខានមុនផ្ទះឯងពេលនោះអ្នកមីងភ្ងាក់ឯងសុំគាត់ចេញមក! »
« ចេញទៅហើយៗ! » ខ្ញុំចុចបិទទូរស័ព្ទដាក់ក្នុងហោប៉ាវហើយទើបលួចលបៗដើរចេញពីក្នុងបន្ទប់។

  ទឹកមុខរបស់ខ្ញុំញញឹមភ្លាមៗពេលនឹកដល់សម្តីរបស់សិស្សច្បង ឆ្ងល់ណាស់គាត់ចេះរកនឹកឃើញគំនិតឡប់ៗបែបនឹង!
ពេលនេះខ្ញុំស្លៀកខោរឹងរាងពណ៌ខ្មៅជាមួយនឹងអាវយឺតពណ៌សមានដោយអាវកាប៊យដៃវែងគ្របពីលើផងដែរ ខ្ញុំស្លៀកសាមញ្ញៗបែបនេះព្រោះមនុស្សស្អាតដូចខ្ញុំស្លៀកអីក៏ស្អាតដែរមិនចឹង?

រវល់តែភ្លឹកនឹងគំនិតពេលនេះខ្ញុំដើរមកដល់របងទ្វាផ្ទះដែលអាចមើលឃើញសិស្សច្បងកំពុងផ្អែកខ្លួននឹងម៉ូតូមើលមកខ្ញុំតាមរបៀបធម្មតារបស់គាត់។ ពេលនោះទើបដឹងថាម៉ាក់ចាក់ទ្វារបងហើយស្របពេលដែលសោទ្វារបងរបស់ខ្ញុំបានបាត់កាលពីថ្ងៃមុន ជម្រើសចុងក្រោយមានតែផ្លោះរបងនឹង!
End jimin pov

« អឹម! » រាងស្តើងដកដង្ហើមធំបណ្តេញភាពតានតឹងខណៈខ្លួនប្រាណគេស្ថិតនៅក្រៅរបងផ្ទះបានសម្រេច។ រាងកាយក្រាស់ប្រាកដខ្លួនចំពោះមុខទាំងស្នាមញញឹមដោយមានកាន់មួកសុវត្ថិភាពមកជាមួយ ។

« ចុះឯណាសោ? » ជុងឃុក លើកមួកពាក់ឲ្យរាងស្តើងញញឹមមិនរបេះខុសតែអ្នកម្ខាងទៀតស្តែងទឹកមុខជូរដាក់។
« បាត់សោហើយមិនទាន់បានចម្លងវិញ » ជីមីន គេសម្មក់មុខកំលោះថ្លែដែលមកសើចព្រោះភាពវេទនារបស់ខ្លួន ។
ការសន្ទនាបានបញ្ចប់ពេលរាងស្តើងត្រូវកំលោះមាំអូសឡើងទៅអង្គុយនៅលើម៉ូតូ ។

NOVELS Where stories live. Discover now