រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត
ភាគទី4
( សុំទោសដែលខកខានបាទ😂✨🧡 )
ជុងហ្គុកគេមិនធ្លាប់បបួលអ្នកណាទៅញ៉ាំបាយ
បែបនេះអីនោះទេ ជីមីនជាមនុស្សទីមួយហើយ
ប៉ុន្តែជីមីនបែរជាបដិសេធគេ រកឯណាបាន បានប្រុសសង្ហារដូចជា ជុងហ្គុក វីល្លីមសុន បាក់មុខប៉ុណ្ណឹងហើយ
គឺគ្មានលើកទី2សម្រាប់ជុងហ្គុកទៀតនោះទេ។
ជុងហ្គុកទោះរៀងអាម៉ាសមុខក៏ពិតមែន ក៏ប៉ុន្តែមិនមែន
ត្រឹមតែជីមីនបដិសេធការបបួលរបស់គេ ធ្វើឲ្យគេ
ខូចចិត្តលែងទៅញ៉ាំបាយនោះទេ ស្រីស្អាតៗច្រើន
ណាស់ដែលចង់ញ៉ាំបាយជាមួយនឹងគេនោះអត់
ជីមីនម្នាក់ក៏មិនអីដែរសម្រាប់គេ។
ជីមីនក៏ដើរទៅ Restaurant ដែរមាននៅខាងក្រោម
គឺជាន់ទី2 កុំឆ្ងល់ថាហេតុអីបានជាក្រុមហ៊ុនគេមាន
Restaurant អីបែបនេះព្រោះក្រុមហ៊ុនរបស់គេ
គឺជាក្រុមហ៊ុនដ៏ល្បីនិងឈានមុនទៅហើយ
ម៉្យាងក៏ងាយស្រួលមិនបាច់ចំណាយពេលវេលា
ច្រើនទៅរក Restaurant នោះទេ។ ជុងហ្គុក
ក៏មកញ៉ាំអាហារដែរតែមិនមែនមកតែម្នាក់ឯងដែរ
គឺគេមកជាមួយនឹងស្រីស្អាតរូបស្រស់ម្នាក់
ប្រាប់ហើយថា គេស្អាតប៉ុន្នឹងដែរមិនខ្វះមនុស្ស
ដែលស្រឡាញ់ចង់ក្បែរគេនោះទេ។
• Restaurant •
ជីមីនកំពុងតែអង្គុយញ៉ាំអាហារដែលគេបាន
កម្មង់យ៉ាងច្រើននោះមកញ៉ាំយ៉ាងឆ្ងាញ់
អ្នកដែលចូលចិត្តការញ៉ាំអាហារទើបដឹងថា
វាមានក្ដីសុខប៉ុណ្ណានោះ។
ជុងហ្គុកហើយនិងស្រីស្អាតម្នាក់នោះក៏នាំគ្នា
ដើរចូលក្នុងភោជនីយដ្ឋាននេះដូចគ្នា
ដោយកាយវិការស្និទ្ធស្នាល ។
ឯជីមីនក្រលេកទៅឃើញជុងហ្គុកភ្លាមក៏
លែងញ៉ាំអាហាររបស់គេបន្តទៀតតែម្ដង គ្រាន់
តែឃើញមុខគឺស្អប់តែម្ដង គេក៏សរសើរខ្លួនដែរ
ដែលអាចបន្តធ្វើការជាមួយគេដោយមិនមាន
ការបង្ករជម្លោះអ្វីនោះ។ជីមីនក៏ហៅបុគ្គលិកឲ្យមក
គុតលុយព្រោះគេក៏ត្រូវប្រញ៉ាប់ទៅរៀបចំមើល
ឯកសារការងារបន្តដែរ គេជាមនុស្សដែលម៉ត់ចត់
ក្នុងការងារណាស់ ។
__________
YOU ARE READING
រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)
FanfictionBl Jikook | Jk Top | Jm Btt ជុងហ្គុក វីល្លីមសុន x ជីមីន រ៉ូវីលដា ផ្ដើមរឿងដោយការដែលបុកគ្នាដោយអចេតនា ហើយក៏ជានិស្ស័យដែលបណ្ដាលឲ្យពួកគេបានជួបគ្នារហូតអាចស្រឡាញ់គ្នា។ ចំណងស្នេហ៍រវាងលោក Ceo និងក្មេងប្រុសរូបស្រស់មួយនេះនឹងទៅជាយ៉ាងណា??? • ស្កាយ៍លែត មីននី •
