ក្មេងឆ្នាស់ម្ចាស់ចិត្ត ភាគទី21

968 63 2
                                    

រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត
ភាគទី21

ជីមីន " ជុងបងគិតថាបងយ៉ុនហ្គីអាចមានចិត្តនិងថេយ៉ុងទេ " រាងតូចក៏សម្លឹងមុខជុងហ្គុកភ្លឹសៗគេអាចជួយថេយ៉ុងបានពិតមែនប៉ុន្តែគេក៏មិនប្រាកដដែរថាយ៉ុនហ្គីនិងស្រឡាញ់ថេយ៉ុងនោះទេ។

ជុងហ្គុក " បងគិតថាគាត់កំពុងតែមានចិត្តលើថេយ៍ហើយព្រោះក្រសែភ្នែកកាយវិការគាត់បានបញ្ជាក់ " គេក៏យកដៃទៅដាក់លើស្មាររបស់ជីមីនរួចអង្វែលស្មារគេ
ថ្នមៗដើម្បីជាការកុំឲ្យជីមីនធុញថប់ពេក ពួកគេមិនទាន់ទៅផ្ទះនៅឡើយទេគឺពួកគេបានមកស្រូបយកខ្យល់អាកាសនៅទន្លេរហានអាចថាវាគឺជាកន្លែងដំបូងដែលនាំឲ្យពីរនាក់គេមិនឈ្លោះគ្នា គិតទៅកាលនោះក៏សប្បាយដែរដើរបណ្ដើរគ្នាដូចគូរសង្សារតែជាគូរជម្លោះសោះ។

ជីមីន " ជុងហា៎មីនចង់ញ៉ាំការ៉េម " គេក៏អង្រួនដៃរាងក្រាស់តិចៗដើម្បីយកចិត្ត នៅសុខៗក៏ស្រាប់តែឃ្លានការ៉េមតែគេខ្ជិលទៅទិញចង់ឲ្យរាងក្រាស់ទៅទិញឲ្យជាង
រសជាតិវាមិនខុសគ្នាទេ តែមានសង្សារហើយចេះតែប្រើទៅកុំឲ្យដូចអត់ពេក។

ជុងហ្គុក " តែនេះយប់ហើយវាត្រជាក់កុំញ៉ាំអីប្រយ័ត្នឈឺ " មិនមែនគេមិនចង់ទិញឲ្យរាងតូចទេតែគេខ្លាចរាងតូចឈឺផ្ដាសសាយក្ដៅខ្លួន រាងតូចវិញក៏ទម្លាក់ទឹកមុខចុះមកពីឃ្លានទើបចង់ញ៉ាំមិនទិញឲ្យអត់ទៅចាំមើលណាគេទៅទិញខ្លួនឯងក៏បានតែឃ្លាន ឃ្លានហើយមិនបាននៅស្ដាប់អ្នកណាទេ គេក៏ដើរឃ្លាតពីជុងហ្គុកប្រហែល5ម៉ែត្រនេះគេងរហើយ។

ជីមីន " ចិត្តអាក្រក់គ្រាន់តែញ៉ាំការ៉េមសោះក៏មិនឲ្យញ៉ាំគេគ្មានទៅឈឺស្អីផង " រាងតូចរអ៊ូមាត់ជីបអូចៗបើដឹងអញ្ចឹងមិនប្រាប់ទេទៅញ៉ាំខ្លួនឯងតែម្ដងតែរវល់ងរពេកមិនបានដើរទៅទិញ។

ជុងហ្គុក " នេះការ៉េមអូន បងឃាត់មិនឲ្យញ៉ាំព្រោះខ្លាចឈឺមិនមែនបងមិនចង់ឲ្យអូនញ៉ាំឯណា " ពេលដែលរាងតូចដើរឃ្លាតគេ គេក៏ដឹងថារាងតូចបានខឹងនិងគេបែបកំពុងងរហើយអញ្ចឹងមានតែដើរទៅទិញឲ្យគេ គេយកការ៉េមរសជាតិស្ត្របឺរីព្រោះដឹងថារាងតូចចូលចិត្ត ជីមីនធ្លាប់ប្រាប់គេតែម្ដងទេតែគេចាំបានព្រោះជាមនុស្សសំខាន់នោះអី រាងតូចទទួលបានការ៉េមពីដៃទឹកមុខដែលង៉ក់ងរអម្បាញ់មិញក៏ញញឹមស្រស់ឡើងបាត់ភ្នែកតូចៗនោះបាត់ហើយជុងហ្គុកខ្នាញ់ពេកក៏លូកដៃទៅទាញថ្ពាល់ជីមីនលេងស្អប់ណាស់ចូលចិត្តតែធ្វើចរិតគួរឲ្យក្នាញ់ដាក់គេម៉្លេះ។
____________
• The Flyder Jk villim •

រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)Kde žijí příběhy. Začni objevovat