ក្មេងឆ្នាស់ម្ចាស់ចិត្ត ផ្ដើមរឿង....

4.2K 208 5
                                        

រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត

ផ្ដើមរឿង....

ជុងហ្គុក វីល្លីមសុន ជាកូនមហាសេដ្ឋីវាល់លាន ដែលមានជាងគេក្នុងប្រទេស ប៉ុន្តែគេក៏មិនបានរំពឹងលើលុយឪពុកម្ដាយដើរចាយសប្បាយហ៊ឺហាដែរ គេក៏បានបើកក្រុមហ៊ុនប៊្រេនផលិតនិងនាំចូលរថយន្តម៉ាកល្បីៗ ដែលមានតម្លៃថ្លៃៗកប់ពពកសម្រាប់អ្នកមាន អភិជន ហៃសូ ដូចជាគេផងដែរ កម្លោះសង្ហាររូបនេះមានអាយុ23ឆ្នាំ កម្ពស់ខ្ពស់ស្រឡះ1.79 រូបរាងសង្ហារមានមន្តស្នេហ៍ ភ្នែកមុតស្រួចមានអំណាច ច្រមុះស្រួចខ្ពស់ រាងកាយមាំមួន
សាច់ដុំហាប់ណែន គួរឲ្យចង់ប៉ះណេបនិត្យកាយា ចរិតម៉ត់ចត់ វាងវៃ ក្នុងការងារ មានចិត្តអំណត់ ជាពិសេសរបស់ដែលគេចង់បានគឺគេត្រូវតែយកឲ្យបាន ។ គេមិនសូវចូលចិត្តភាពរញ៉េរញ៉ៃ ចូលចិត្តធ្វើអ្វីលឿនៗងាយស្រួល មិនចូលចិត្តការគ្រប់គ្រងចូលចិត្តភាពឯករាជ្យ ។

ជីមីន រ៉ូវីលដា កម្លោះតូចរូបនេះ ជាកូនប្រុសពៅក្នុងគ្រួសារ រ៉ូវីលដាដែលស្គាល់ថាជាគ្រួសារដែលមានស្ដុកស្ដម្ភទ្រព្យសម្បត្តិចាយ10ជាតិទៀតក៏មិនអស់ដែរ ប៉ាម៉ាក់របស់គេថ្នាក់ថ្នមគេដូចកែវភ្នែកយ៉ាងអញ្ចឹង។ ជីមីនគេមានចរិត ឆ្នាស់ឆ្នើម មិនចូលចិត្តការបង្ខិតបង្ខំរ ស្រឡាញ់សេរីភាព និង យុត្តិធម៌ទោះគេរាងឆ្នាស់បន្តិចមែន ប៉ុន្តែគេមានចរិតគួរឲ្យស្រឡាញ់ណាស់ គ្រាន់ោល
តែគេមិនសូវបញ្ចេញតែប៉ុណ្ណោះ ថ្ពាល់ប៉ោងៗ សាច់មុខសរម៉ដ្ឋខៃដូចកូនង៉ា ស្បែកសររលោងគ្មានស្លាកស្នាម បបូរមាត់ផ្លាំគួរឲ្យចង់ថើប ភ្នែកមូលៗ ច្រមុះស្រួចខ្ពស់ ចង្កេះមួយក្ដាប់ សម្រស់របស់គេសាកសមនឹងរាងកាយ ស្អាតឥតខ្ចោះស្ទើរតែគ្មានកន្លែងទាស់។ គេជាក្មេងស្ដាប់ដែលបង្គាប់គោរពចាស់ទុំ ចិត្តល្អ ចេះជួយអ្នកដទៃ គេក៏មិនមែនកាចឆ្នាស់គ្រប់ពេលដែល គេឆ្នាស់នៅពេលដែលគេត្រូវឆ្នាស់តែប៉ុណ្ណោះ ។
_________________________________

ជីមីន"ហ៊ឹម នេះព្រឹកហើយឬ ហ៊ើយ"កម្លោះតូចបើកភ្នែកតិចៗឲ្យស៊ាំនឹងពន្លឺថ្ងៃ ក៏ក្រលេកមើលទៅខាងក្រៅវាំងនងឃើញថាមេឃភ្លឺកំពុងតែជិតថ្ងៃទៅហើយ ក៏ឧទានសួរខ្លួនឯងតិចៗ បន្តពត់ពែនខ្លួនតិចៗ រួចក៏ដាក់ជើងចុះពីលើគ្រែរៀបចំបត់ភួយឲ្យមានសណ្ដាប់ធ្នាប់ល្អ រួចក៌ចូលបន្ទប់ទឹកដើម្បីលុបលាងមុខ នឹងសម្អាតកាយផងដែរ។

រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)Onde histórias criam vida. Descubra agora