ក្មេងឆ្នាស់ម្ចាស់ចិត្ត ភាគទី22

1K 72 0
                                        

រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត
ភាគទី22

ពេលដែលជុងហ្គុកឡើងមកដល់អូហ្វីសគេវិញ
គេក៏ឃើញជីមីនកំពុងតែអង្គុយធ្វើការដោយទឹកមុខខ្សោះគ្មានជីវជាតិគេពិតជាបារម្ភពីរាងតូចណាស់។

ជុងហ្គុក " មីនហា៎អូនកើតអីមិនសប្បាយចិត្តមែនទេ "
ឃើញទឹកមុខអ្នកជាសង្សារមិនស្រស់បស់បែបនេះគ្មានអារម្មណ៍សប្បាយក៏គ្មានអារម្មណ៍ធ្វើការដែរ។

ជីមីន " អូនមិនអីទេ " គេក៏ព្យាយាមញញឹមធម្មតាឲ្យសមព្រោះជុងហ្គុកពិនសង្កេតណាស់គេខ្លាចជុងហ្គុកសួរដេញដោលបន្ត។
_______________

យ៉ុនហ្គី " ជុងហា៎ល្ងាចនេះទៅញ៉ាំអាហារនៅភោជនីយដ្ឋានជាមួយគ្នាហាមប្រកែកថារវល់ ហើយនាំជីមីនមកផងណា៎ " យូរហើយដែលពួកគេទាំងពីរមិនបានជួបគ្នាពេញលេញដូច្នេះយ៉ុនហ្គីក៏ជាអ្នកបបួលតែម្ដងទៅកុំឲ្យបែកគ្នាយូរពេកម៉្យាងបើគេណាត់ថេយ៍ទៅតែពីរនាក់ខ្លាចគេមិនទៅទើបបួលជុងហ្គុកនិងជីមីនទៅដែរទៅ
គេដឹងច្បាស់ណាស់ថាប្អូនម្នាក់នេះងប់និងការងារប៉ុណ្ណាទើបដាក់បញ្ជារដាច់ខាតត្រូវតែមកបើមិនមកឈប់លេងចូល។

ជុងហ្គុក " បាទ បាទកុំភ័យអីបងប្រុសតែខ្ញុំទៅខ្ញុំប្រាកដជាយកសំណព្វចិត្តខ្ញុំទៅដែរហើយ " រាងតូចគឺបែបនេះឲ្យតែរាងក្រាស់ទៅណាគឺទារទៅតាមតែម្ដង
ទោះគេមិនទារទៅក៏ជុងហ្គុកនៅតែយកគេទៅដដែលបានសង្សារស្អាតបែបនេះមិនឲ្យបង្ហាញក៏ពិបាកដែរ។
យ៉ុនហ្គីវិញគេមានអារម្មណ៍ថាព្រឺសម្បុរយ៉ាងមិចទេពេលឮរាងតូចហៅជីមីនសុទ្ធតែសំណព្វចិត្តថាអីបើមនុស្សគេសោះកក្រោះសឹងស្លាប់ឮពាក្យបែបៗនឹងប្រាកដជាមានអារម្មណ៍ថាជ្រេញ មនុស្សស៊ីងហ្កលតែប៉ុន្នឹង។

យ៉ុនហ្គី " ហើយកុំភ្លេចទៅផង បាយ " គេក៏និយាយដោយសម្លេងស្មើរៗដូចរាល់ដងរួចក៏បិទផ្ដាច់ប្រព័ន្ធទូរស័ព្ទទៅជុងហ្គុកគេក៏កាន់ទូរស័ព្ទមកតុធ្វើការរបស់គេវិញព្រោះពេលនេះជាមួយយ៉ុនហ្គីគេដើរចេញពីតុរបស់គេទៅកន្លែងដែលស្ងាត់អាចនិយាយគ្នាស្ដាប់បានម៉្យាងទោះរាងតូចជាសង្សារគេក៏ដោយតែគេក៏ត្រូវការភាពផ្ទាល់ខ្លួន ជីមីនវិញក៏ចាប់ផ្ដើមសង្ស័យទៀតហើយនិយាយទូរស័ព្ទហើយគេចពីគេព្រមទាំងមានស្នាមញញឹមជាប់មាត់ទៀតនិយាយជាមួយស្រីច្បាស់ណាស់។គេមិនមាត់បានតែគិតទុកក្នុងចិត្តម្នាក់ឯង
ជីមីនគេក៏ព្យាយាមធ្វើការដើម្បីបន្លប់អារម្មណ៍របស់ខ្លួន។

រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)Where stories live. Discover now