ក្មេងឆ្នាស់ម្ចាស់ចិត្ត ភាគទី1

1.8K 144 6
                                    

រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត
       ភាគទី 1

មិនយូរប៉ុន្មានការសន្ទនានឹងការជួបគ្នារបស់ពួកគេបានចប់ ពួកគេក៏ត្រឡប់ទៅផ្ទះវិញរៀងខ្លួន ជីមីនត្រូវទៅវិញជាមួយថេយ៉ុងក៏ព្រោះតែថាឡានរបស់គេខូច។
រីឯយ៉ុនហ្គីនិងជុងហ្គុកពួកគេក៏ទៅផ្ទះរបស់ពួកគេរៀងខ្លួនវិញ។

ជីមីន " ថេយ៍ ថេយ៍ ហា៎ឲ្យយើងបើកមកណា៎យើងខ្លាចថាឯងជិះមិនស្រួលៗបុកគេទៀតយើងខ្ជិលចូលប៉ុស្ត៍ណាស់ " ជីមីនទទូចសុំខ្លួនជាអ្នកបើកឡានវិញក៏ព្រោះតែកម្លោះថេយ៍នេះណា៎មានប្រវត្តបើកប៉ះពាគេជាច្រើនដងមកដែរ គេចេះតែបារម្ភទៅណា៎ ។

ថេយ៉ុង " ឆឹស តាមពិតមិនមែនយើងចង់បុកឬប៉ះគេទេ
តែមកពួកគេនោះទេ " ពួកគេក៏ដើរសម្ដៅទៅចំណតឡាន។ រកឯណា៎បានដូចអ្នកប្រុសថេយ៉ុងទៅខុសហើយមិនទទួលកំហុសនៅទម្លាក់ដាក់គេទៀត ហុហុ តាមពិតគេក៏គ្មានបំណងវាជាការពិត ប៉ុន្តែគ្រាន់តែគេមិនសូវជិះឡានស្ទាត់នឹងណា៎ ។
ថេយ៉ុង " នេះសោរឡានឯងបើកទៅយើងក៏ខ្ជិលចូល
ប៉ុស្ត៍ដូចតែឯងដែរហ្នឹង " ថេយ៍ក៏ហុចសោរឡានឲ្យទៅ
ជីមីនរួចពួកគេក៏ចូលក្នុងឡានដាក់ខ្សែរក្រវ៉ាត់សុវត្ថិភាពរួចក៏ចាប់ផ្ដើមចេញដំណើរទៅផ្ទះជីមីន។

ជីមីន " ថេយ៉ុងអា៎ ឯងប្រាកដទេថាឯងពិតជាស្រឡាញ់បងយ៉ុនហ្គីពិតមែន?? " ហេតុអ្វីគេសួរសំណួរនេះទៅកាន់ថេយ៉ុង?? ក៏ដឹងហើយថាគេជាមនុស្សម្នាក់ដែលដូរ Crush មួយថ្ងៃសឹងដប់នាក់ទៅហើយជីមីនគ្រាន់តែចង់សួរបញ្ជាក់។

ថេយ៉ុង " ប្រាកដណាស់ថាយើងពិតជាស្រឡាញ់គាត់មែន ទោះយើងមាន Crush ច្រើនមែនប៉ុន្តែមនុស្សដែលយើងស្រឡាញ់ជាងគេគឺជារូបគាត់ " គេនិយាយបែបជឿជាក់គ្រាន់តែ Crush គេច្រើននឹង គិតថាមិនចេះស្រឡាញ់អ្នកណាស្មោះអ្នកណាពិតប្រាកដលួចស្រឡាញ់បាន ក៏ចេះតែលួចស្រឡាញ់ទៅគ្មានទៅខាតស្អីផងនឹង ។

ជីមីន " ហើយចុះ Crush ទាំងអស់របស់ឯងហ្នឹងឯងស្រឡាញ់ពួកគេទេ?? " ជីមីនក៏សួរចង់ដឹងទៅឧទាហរណ៍ថាស្រឡាញ់មនុស្សដប់នាក់ក្នុងពេលតែមួយទៅនេះមិនសាហាវពេកទេដឹង??

ថេយ៉ុង " គ្រាន់តែលួចស្រឡាញ់ក៏មិនប្រាកដថាស្រឡាញ់ដែរ?? " នេះហើយគឺសម្ដីមាសសម្ដីពេជ្យរបស់ប្រុសថេយ៍ លួចស្រឡាញ់បានក៏ចេះតែលួចស្រឡាញ់ទៅ ក៏ត្រូវម៉្យាងដែរបើលួចស្រឡាញ់មិនបានលួចស្រឡាញ់ធ្វើអី..

រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)Onde histórias criam vida. Descubra agora