ក្មេងឆ្នាស់ម្ចាស់ចិត្ត ភាគទី5

1.5K 106 3
                                        

រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត
ភាគទី5

ព្រះអាទិត្យចាប់ផ្ដើមលិចបន្តិចម្ដងៗ
ពពកក៏រសាត់ផាត់ចេញបណ្ដាលឲ្យឃើញដួងចន្ទដែល
កំពុងរះយ៉ាងកណ្ដោតកណ្ដែង។

ក្រលេកមកខាងកម្លោះតូចរូបស្រស់យើងវិញ
កំពុងតែអង្គុយរកនឹងវិធីដើម្បីឲ្យថេយ៉ុងចូលទៅជិត
យ៉ុនហ្គី គេគិតហើយគឺថាគេត្រូវតែធ្វើឲ្យបាន
ដើម្បីមិត្តភក្តិជាទីស្រឡាញ់របស់គេផង
ហើយម៉្យាងយ៉ុនហ្គីមើលទៅក៏សុភាពបុរស
អាចយកជាគូរអនាគតថ្ងៃក្រោយបាន។

ជីមីន " យ៉ាស៎ ត្រូវហើយគួរតែលះបង់ខ្លះ
ទើបបាន " គេគិតនៅគម្រោងការរបស់គេហើយ
ក៏បន្តសើចតិចៗ ប៉ុន្តែមិនដឹងថាតើគេនឹងចាប់ផ្ដើម
គម្រោងការរបស់គេនៅពេលណា??ឆាប់នេះឬ
ក៏យ៉ាងណា??

" ពេលនេះរៀងយប់បន្តិចហើយ បើទៅទន្លេរហាន
ស្រូបយកខ្យល់អាកាសប្រាកដជាស្រស់ស្អាត
ណាស់ហើយ " គេគិតរួចក៏ចុះទៅខាងក្រោមដើម្បី
យកឡានជិះទៅទន្លេរហាន គេពិតជាចូលចិត្ត
អាកាសធាតុនៅទីនោះក្នុងពេលរាត្រីណាស់ព្រោះ
វាត្រជាក់ហើយក៏ស្រស់ស្រាយ។

ជីមីនក៏ធ្វើដំណើរមកដល់ទន្លេរហាន។
ខ្យល់ត្រជាក់បក់ផាត់មកប៉ះរាងកាយដ៏
តូចច្រឡឹងមួយនេះ គ្រាន់តែមកដល់ទីនេះភ្លាម
គេក៏មានអារម្មណ៍ថាស្រស់ស្រាយបាត់ទៅហើយ។
គេក៏ឈរសម្លឹងទៅទឹកទន្លេរដ៏ល្ហល្ហេវ។ គេកំពុង
តែឈរសម្លឹងមើលទៅទឹកទន្លេរសុខៗសោះ
តែខួរក្បាលរបស់គេបែជាលោតរូបភាពរបស់
ជុងហ្គុកទៅវិញទេ មិនចង់នឹកឃើញប្រុសម្នាក់
នោះទេគេគឺគួរឲ្យស្អប់ខ្លាំងណាស់។ គេក៏សម្រេចចិត្ត
ដើរចេញទៅរកកន្លែងដែលមានលក់ម្ហូបអាហារវិញ
ព្រោះគេមិនចង់នឹកឃើញជុងហ្គុកទេ បន្តិចសោះក៏អត់ដែរ នេះគេកំពុងតែប្រឆាំងជាមួយអារម្មណ៍និងខួរក្បាលរបស់គេមែនទេ??

ជុងហ្គុក " អេ៎ ជីមីន " កំពុងតែប្រឆាំងជាមួយអារម្មណ៍សុខៗស្រាប់តែជួបនឹងមនុស្សម្នាក់នោះតែម្ដង ហេតុអីក៏គេកម្មយ៉ាងនេះ។

ជីមីន " បាទ សួស្ដី " គេក៏មិនចង់និយាយជាមួយនិង
ជុងហ្គុកអីដែរ ប៉ុន្តែណ្ហើយគេមកនិយាយជាមួយ
ដោយគួរសមសោះ វាយឫកទៅណា។

រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)Where stories live. Discover now