រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត
ភាគទី11ជុងហ្គុក " បើទៅក៏រៀបចំខោអាវទុកខ្លះទៅប្រហែលជាអាចនឹងទៅ1អាទិត្យ " គេក៏ប្រាប់បញ្ជាក់ទៅអ្នកខាងនោះ បើចង់ទិញនៅទីនោះក៏បានដែរប៉ុន្តែគឺពួកគេទៅលេងនៅឯលើភ្នំមានអ្នកណាលក់។
ជីមីន " បាទ បាទ បើអស់អីហើយលា " គេឆ្លើយញាប់ស្អេកក៏ព្រោះតែកំពុងតែធុញទ្រាំពេញទំហឹងទៅហើយនិយាយរួចក៏ចុចបិទផ្ដាច់ការទំនាក់ទំនង។
គេក៏អង្គុយរៀបចំខោអាវឡើងរញ៉េរញ៉ៃពេញបន្ទប់ទៅហើយក៏ព្រោះតែគេមិនដឹងថានឹងយកឈុតណាទៅខ្លះ
គេក៏រកបានឈុតមួយចំនួនដែលត្រូវយកទៅរៀបចំទុកដាក់ក្នុងវ៉ាលី រួចក៏ចាប់ផ្ដើមប្រម៉ូលខោអាវដែលគេយកមកអម្បាញ់មិញរៀបចំដាក់ចូលទូរវិញ។ឯអ្នកម្ខាងទៀតកំពុងតែគេងញញឹមតែឯងដូចជាសប្បាយចិត្តដល់ហើយដូចជាបាននិយាយជាមួយសង្សារអញ្ចឹង។
ជុងហ្គុក " បែកគ្នាតែបន្តិចសោះមានអារម្មណ៍ថានឹកដល់ពេលបានស្ដាប់សម្លេងក៏លែងនឹក ហឺយ គិតអីនឹងជុងហ្គុក " ដោយសារតែអារម្មណ៍រវល់តែហោះហើរទើបមិនដឹងថាខ្លួនបាននិយាយអ្វីបន្ទាប់មកគេក៏ដឹងថាខ្លួនកំពុងនិយាយអ្វីវិញទេនេះគេកើតអី??ដោយសារវេលានេះក៏យប់ទៅហើយអ្នកទាំងពីរក៏ចូលគេងទៅព្រោះក៏ត្រូវភ្ញាក់ពីព្រឹកទៅប៊ូសាន។
______________________ពេលនេះគឺព្រឹកព្រលឹមស្រាងៗក៏មានអ្នកខ្លះប្រញ៉ាប់ភ្ញាក់មកបំពេញកិច្ចការដែលខ្លួនត្រូវធ្វើរីឯអ្នកខ្លះក៏មិនទាន់ភ្ញាក់។
រីងៗ រីងៗ ម៉ោង 6:00 ព្រឹក
សម្លេងម៉ោងរោទិ៍ដែលរាងតូចបានដាក់ដើម្បីដាស់ខ្លួនឲ្យភ្ញាក់ក៏បានបន្លឺឡើងគេក៏ត្បិទម៉ោងរោទិ៍ដែលនៅលើក្បាលដំណេករបស់គេដោយបើកភ្នែកមិនរួចសោះតែម្ដងគិតថារកដាក់ខ្លួនទៅវិញហើយក៏ស្វាងព្រោះគេបានទៅកន្លែងដែលគេចង់ទៅអាការៈងងុយគេងរបស់គេក៏ចាប់ផ្ដើមស្វាងចែសតែម្ដង គេក៏ចូលទៅងូតទឹករួចរៀបចំខ្លួនព្រោះគេក៏បានឃើញជុងហ្គុកនិងម៉ាក់របស់គេខលមកជាច្រើនសារ ម៉ោងទើបនឹង6សោះម្ដេចក៏
ប្រញ៉ាប់ម៉្លេះ គេក៏រៀបចំខ្លួនរួចរាល់រួចក៏អូសវ៉ាលីរបស់ខ្លួនចេញមកក្រៅបន្ទប់ក៏ឃើញថាជុងហ្គុកកំពុងតែអង្គុយនិយាយគ្នាជាមួយគ្នាយ៉ាងសប្បាយមើលទៅដូចជាត្រូវគ្នាដល់ហើយគេក៏ឲ្យអ្នកបម្រើលើកវ៉ាលីគេចុះទៅក្រោយរួចដាក់ឡានផងព្រោះវ៉ាលីនេះក៏ធំល្មមដែរគេលើកមិនរួចទេខ្លាចអាចមានបញ្ហារធ្លាក់ពីលើកាំជណ្ដើរទៀត។

YOU ARE READING
រឿង ក្មេងឆ្នាស់ម្ចាស់ចិត្ត(ចប់)
FanfictionBl Jikook | Jk Top | Jm Btt ជុងហ្គុក វីល្លីមសុន x ជីមីន រ៉ូវីលដា ផ្ដើមរឿងដោយការដែលបុកគ្នាដោយអចេតនា ហើយក៏ជានិស្ស័យដែលបណ្ដាលឲ្យពួកគេបានជួបគ្នារហូតអាចស្រឡាញ់គ្នា។ ចំណងស្នេហ៍រវាងលោក Ceo និងក្មេងប្រុសរូបស្រស់មួយនេះនឹងទៅជាយ៉ាងណា??? • ស្កាយ៍លែត មីននី •